ស្វែងយល់​ពី​ស្រុក​ Shibuya ពេល​យប់ មិន​មែន​ភ្ញៀវទេស​ចរណ៍ ​ណា​​ក៏​ដឹង​នោះ​ទេ

ពេល​ដែល​រំលឹង​ដល់​ស្រុក​ Shibuya អ្នក​និង​នឹក​គិត​ភ្លាម​ដល់​អ្វី? រូប​ដំណាក់​ឆ្កែ​ Hachiko ផ្លូវ​បំ​បែក​ Shibuya “ទេវតា” ឬ​ក៏​អគារ​ ១០៩ នៅ​ពីមុខ​រយ:ពេល​ ៤០​ឆ្នាំ​កន្លង​មក​។

រូប​ភាព https://fasjapan.com/en/p115967

ថែម​ទាំង​បាន​យុ​វជន​ជប៉ុន​ពេញ​និយម​ ចូល​ចិត្ត​សម្រាប់​ការ​ ​ណាត់ជួប​របស់់​គូរ​សង្សា កន្លែង​នេះ​​ក៏​ជា​ទី​កន្លែង​ដ៏​ល្បី​សម្រាប់​ភ្ញៀវ ​ទេសចរណ៏​ជិត​ឆ្ងាយ។ អោយ​តែមក​ដល់​ប្រ​ទេស​ជប៉ុន​គឺមិន​អាច​និង ​មិន​មកលលេង​ Shibuya។ កេរ្តិ៏ឈ្មោះល្បី​ល្បាញ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ Shibuya គ្រាន់​តែ​បាន​ដឹង​តាម​រយ:​រូប​សំណាក់​ប្លែក​មួយ​ចំនួន​ដូច​ ខាង​លើ។

ក្រៅ​ពី​នេះ​អ្នក​មិន​អាច​រីក​រាយ​ជា​មួយ​អ្វី​ផ្សេង​ទៀត​ដែល​នៅ​ទី​នេះ​ឬ? មិន​មែន​ទេ​គឺមាន​ គ្រាន់​តែ​អ្នក​មិន​ទាន់​បាន​ដឹង​ពី​ទី​កន្លែង​តែ ​ប៉ុណ្ណោះ។

ជា​ធម្មតា​ពេល​ដែល​យើង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ប្រ​ទេស​ដែល​ យើង​មិន​ធ្លាប់​បាន​ទៅ​សោះ មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​មើល​ការណែ នាំ ស្វែង​រក​ព័ត៌មាន​តាម​រយ:អីុនធឺណេត​ ឬ​ក៏​សួរ​ទៅ​មិត្ត​ភក្តិ​ដែល​ មាន​បទ​ពិសោធន៏។

ដូច​នេះ​មាន​ភ្ញៀវ​ទេស​ចរណ៏ ១០០​នាក់​មកកំសាន្ត​ គឺ​ទាំង​ ១០០នាក់​នោះ​បាន​ទៅ​កំសាន្ត​តែ​៣​កន្លែង​ប៉ុណ្ណោះ​ដែល​ពួក​គេ​បាន​ ដឹង​។ ទាំង​នេះ​ហើយ​អាច​ធ្វើ​អោយ​មាន​ភាព​ខ្ចះ​ខ្ចាយ ដំណើរ​កំសាន្ត ​ដូច​ជា​អ្នក​ដ៏​ទៃ​ដែរ គ្មាន​អ្វីប្លែក​ តើ​អាច​ធ្វើ​អោយ​អ្នក​ចង​ចាំដែរ​ ឬទេ?

ពេល​ដែល​បាន​មក​ប្រទេស​ជប៉ុន​គួរ​តែ​ដើរ​អោយ​សព្វ​ជាមួយប្រ​ ជា​ជន​ជប៉ុន អ្នក​និង​ឃើញ​ប្រ​ទេស​ដែល​ពរ​ពេញ​ទៅ​ដោយ​ផ្កា​សាគឺរា​ យ៉ាងថ្មី​ក្នុង​ភែ្នក​​របស់​អ្នក​។ ដូច​ជា​ Tour ដំណើរ​កំសាន្ត​ជំុ​វិញ​ Shibuya ក្នុង​វេលា​ ១ម៉ោង។

គ្រាន់​តែ​ចំណាយ​ពេល​ពីម៉ោង​​ ១៨:00 ដល់ម៉ោង​ ១៩:០០​និង​ មាន​អ្នក​ដឹក​នាំ​ Tour យ៉ាង​ជំនាញខាង​ភាសា​បរទេស​ណែនាំ​អោយ ​អ្នក​ដើរ​កំសាន្ត​ជុំវិញ Shibuya ដ៏​ស្រស់​ស្អាត។ ដូច​ជា​វិ​ហារ​ដែល​មាន ​រយ: ១០០០ឆ្នាំពី​នៅ​ក្រោយ​រថ​ភ្លើង​ JR Shibuya។

មក​ទីនេះ​ភៀវ​ទេស​ចរណ៏​អាច​យល់​ដឹង​ពីវប្បធម៌លាង​ដៃ​មុន ​ពេល​​ចូល​វិហារ​ វិធីបួង​សួង និង​ទស្សន៍ទាយវាសនា…។

មក​លេង​ជាន់​ទី​ ១១ នៃ​អគារ​ Shibuya Hikae ជាមួយ​និង​ មនុស្ស​នៅ​កុះ​ករ​ពេញ​តាម​ដង​ផ្លូវ​​ Shibuya និង​លេច​ចេញ​ក្នុង​ភ្នែក​ របស់​អ្នក​​។ សូម្បី​តែ​ថ្ងៃ​ដ៏​ស្រស់​ស្អាត​ក៏​អាច​ឃើញ​ភ្នំ ភូជី​ ផង​ដែរ ។

Tour ដំណើរ​កំសាន្ត​​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ជប់​លាង​បែប ​ជប៉ុន​ ហើយ​អ្នក​អាច​រីក​រាយ​ជា​មួយ​ស្រា​ជប៉ុន​ និង​មុខ​ម្ហូប​ស៊ូ​សីុ។

ប្រសិន​បើ​មិន​មាន​ប្រជាជន​ជប៉ុន​​ដើរ​​ជា​មួយ ឬ​ក៏​អ្នក​ដែល​យល់​ពី​វប្បធម៌​ជប៉ុន​តើ​ធ្វើ​យ៉ាង​ណា​អ្នក​អាច​ដឹង​ពី​កន្លែង​កំសាន្ត​ច្រើន​បាន​។

ពិត​ជា​ Tour ដំណើរ​កំសាន្ត​ដែល​អាច​ធ្វើ​អោយ​អ្នក​អាច​និង​ចង​ ចាំមែន​ទេ?

注目545:密着!渋谷の“夜遊びツアー”

増え続けている外国人観光客が対象のあるツアーが、今、渋谷で人気を集めています。テーマは「ニッポンの夜」。繁華街の奥には何があるのでしょうか?(注目545 Nスタ5月23日放送)

បាន​បង្ហោះ​ដោយ TBS NEWS នៅ ថ្ងៃព្រហស្បតិ៍ 24 ឧសភា 2018

ប្រភព​វីដេអូ TBS News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: