ទេសភាពភ្នំហ្វូជី និងសួនកំសាន្ត Q- Highland
ក្នុងរដូវរងាភ្នំដែលខ្ពស់បំផុតនៅប្រទេសជប៉ុនគ្របដណ្តប់ដោយព្រិល ប៉ុន្តែទេសភាពនៅតែស្អាតទាក់ទាញ។ ប្រសិនបើអ្នកអាចមើលទេសភាព និងលេងកំសាន្តនៅនេះពិតជាស្អាតណាស់។
សួនកំសាន្ត Q- Highland (富士急ハイランド) គឺជាសួនកំសាន្ដដ៏ធំមួយដែលមានទីតាំងស្ថិតនៅជិតជើងភ្នំហ្វូជី។
ល្បែងកំសាន្ត Roller Coaster ត្រូវបានគេកត់ត្រានៅក្នុងសៀវភៅហ្គីនណេសអំពីកម្រិតល្បឿនលឿនបំភ័យមនុស្ស។
បច្ចុប្បន្ននេះសួនកំសាន្ត Roller Coaster មាន ៤ ខ្សែធំៗបំផុត។ Roller Coaster Fujiyama ជាកន្លែងទាក់ទាញភ្ញៀវមកច្រើនបំផុតក្នុងសួននេះ កម្ពស់ និងល្បឿនលេងគួរអោយរន្ធត់ បើកនៅឆ្នាំ ១៩៩៦ ហើយធ្លាប់បានទទួលឈ្មោះជា “Roller Coaster ល្បឿនលឿនបំផុតលើពិភពលោក”។
ជាមួយនឹងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ល្បឿនជម្រាល ៧០ ម៉ែត្រ កម្ពស់ ៧៩ ម៉ែត្រ កម្ពស់សរុប ២០៤៥ ម៉ែត្រ។ នៅពេលដែលរត់លើផ្លូវដែកកៅអីនឹងញ័រដោយស្វ័យប្រវត្តិបង្កើតអារម្មណ៍ភ័យខ្លាចជាង Roller Coaster ធម្មតា។ នៅក្នុងភាសាជប៉ុន Fujiyama មានន័យថា “ស្តេចភ្នំ” ដូច្នេះប្រសិនបើអ្នកមានឱកាសទៅសួនកំសាន្ត Fuji-Q Highland អ្នកអាចសាកល្បងជិះសាកមើល។
Roller Coaster ផ្សេងទៀតគឺ Takabisha បើកនៅឆ្នាំ ២០១១ ហើយអ្នកដែលខ្សោយបេះដូងមិនគួរលេងល្បែងកំសាន្តនេះទេ ព្រោះវានឹងធ្វើអោយអ្នកមានអារម្មណ៍ថាធ្លាក់ក្នុងជម្រាល ១២១។ Roller Coaster មានចំនុចល្អ ៣ គឺ ល្បឿន ជម្រាល និងផ្លូវជិះវែង។
សួនកំសាន្ត Q- Highland នៅមានកន្លែងកំសាន្តគួរអោយចាប់អារម្មណ៍ជាច្រើនផ្សេងទៀត។ ទំហំធំ និងបច្ចេកវិទ្យាខ្ពស់ជាចំនុចដែលទាក់ទាញភ្ញៀវទេសចរណ៍។
សួនកំសាន្តមានកន្លែងកំសាន្តច្រើន ភាគច្រើនត្រូវបានរចនាឡើងដោយផ្អែកលើរឿងគំនូរជីវចលដែលល្បីដូចជា Gundam និងពិភព Evangelion ភ្ញៀវទេសចរណ៍អាចចូលទៅក្នុងពិភពមួយដូចជាពិត និងមានមនុស្សយន្តជាច្រើនផ្សេងគ្នា។
ក្រៅពីកន្លែងគួរអោយចាប់អារម្មណ៍ និងទាក់ទាញខាងលើ នៅទីនេះមានកន្លែងកំសាន្តតាមរដូវឧទាហរណ៍ដូចជាជិះស្គីលើទឹកកក។ មានភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ និងល្បែងកំសាន្តក្នុងពិធីបុណ្យ។
កន្លែងមួយចំនួនត្រូវបានរចនាឡើងតាមរឿងគំនូរជីវចលទាក់ទាញសម្រាប់ក្មេងៗដូចជារឿង Ge Ge Ge no Kitaro, Hamutaro និង Kaiketsu Zorori។
អ្នកអាចនៅទីនេះ និងរីករាយជាមួយនឹងល្បែងកំសាន្តទាំងអស់ អ្នកអាចស្នាក់នៅសណ្ឋាគារមួយដែលមានឈ្មោះថា “Highland Resort Hotel and Spa” ពេលអ្នកនៅជិតងាយស្រួលចូលសួន Fuji Q-Highland សំបុត្រចូលទស្សនាសារមន្ទីរ Fujiyama ងូតទឹកនៅ Fujiyama Onsen និងការផ្តល់ជូនដ៏ទាក់ទាញមួយចំនួនទៀត។
សារមន្ទីរ Fujiyama គឺជាសារមន្ទីរសិល្បៈមួយដាក់តាំងរូបភាព និងគំនូរភ្នំហ្វូជី ប៉ុន្តែអ្នកដែលមិនចូលសួនកំសាន្ត Q- Highland និងមិនអាចចូលសារមន្ទីរបានទេ។
Fujimaya Onsen
នៅក្បែរសារមន្ទីរ Fujutama គឺជា Fujiyama Onsen កន្លែងដែលមានជ្រោះទឹកក្តៅនៅជាប់តំបន់កំសាន្ត Fuji-Q Highland។ បន្ទប់ទឹកស្អាត ទាន់សម័យ ធ្វើពីឈើបែបបុរាណ និងមានបន្ទប់ទឹកខាងក្នុង និងខាងក្រៅបែងចែកប្រុសស្រី។
សូមមើលផែនទីនៃសួនកំសាន្ត Q-Highland ដើម្បីទទួលយកអត្ថប្រយោជន៍ពីកន្លែងទាំងអស់នេះ។
Chisai Yuki