Seikan – ផ្លូវ​ក្រោម​ដី​វែង​ជាង​គេនៅ​លើ​ពិភព​លោកស្ថិត​ក្រោមមហាសមុទ្រ

ប្រទេសជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី ៣ នៅលើពិភពលោក។ លើសពីនេះនៅ​មាន​​ស្នាដៃដ៏អស្ចារ្យនៃប្រវត្ដិសាស្ដ្រដែលត្រូវបានគេស្គាល់នៅលើពិភពលោក។ ក្នុងចំណោមស្នាដៃដ៏អស្ចារ្យទាំងនេះត្រូវ​និយាយ​អំពី “Seikan” ផ្លូវ​ក្រោម​មហាសមុទ្រដែល​​វែងជាងគេនៅលើពិភពលោក។

​ចាប់ផ្តើមសាងសង់នៅខែកញ្ញាឆ្នាំ ១៩៧១ ផ្លូវ​ក្រោម​ដី Seikan មានប្រវែងសរុប ៥,៣៨៥ គីឡូម៉ែត្រ។ ក្នុង​នោះ​មាន​ ២៣,៣ គីឡូម៉ែត្ររត្រូវបានសាងសង់ក្រោមសមុទ្រ Tsugaru តភ្ជាប់រវាងស្រុក Aomori លើ​កោះ Honshu និង​កោះ Hokkaido។ ផ្លូវនេះមានទទឹង ៩,៣ ម៉ែត្រ ​កម្ពស់ ៧,៨៥  ម៉ែត្រ ស្ថិតនៅជម្រៅ ២៤០ ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ។ នេះក៏ជា​ផ្នែក​មួយ​នៃ​ផ្លូវ Kaikyo ក្រោម​ការ​គ្រប់​គ្រង​នៃ​ក្រុមហ៊ុនផ្លូវដែក Hokkaido។

ដើម្បីសាងសង់ផ្លូវក្រោមដីនេះ វិស្វករ និងកម្មករបានជួបការលំបាកជាច្រើន។ ក្នុងកំឡុងពេលដំបូងដោយសារស្ថានភាពភូមិសាស្ត្រស្មុគស្មាញ មានឧប្បត្តិហេតុជាច្រើនកើតឡើងជាបន្តបន្ទាប់។ ទោះយ៉ាងណាដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសាងសង់ ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​បញ្ចប់នៅឆ្នាំ ១៩៨៥។ នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ១៩៨៨ ផ្លូវ​ក្រោម​ដី Seikan ត្រូវ​បានដាក់អោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋាភិបាលជប៉ុន បន្ទាប់ពីសាងសង់អស់រយៈពេល ១៧ ឆ្នាំ។ ការចំណាយសរុបសម្រាប់គម្រោងនេះរហូតដល់ទៅ ៣,៦ ពាន់លានដុល្លា ហើយ​នេះ​ក៏​ជា​គម្រោង​សាងសង់ចំ​ណាយ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​ដែរ។

បន្ទាប់​ពី​ត្រូវ​បាន​ដាក់​អោយ​ដំ​ណើរ​ការផ្លូវ​ក្រោម​ដី Seikan បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងដឹកជញ្ជូននៃ​កោះ Honshu និង Hokkaido។ ផ្លូវនេះធ្លាប់​ទទួលអ្នកដំណើររាប់លាននាក់ និងរាប់ពាន់តោនទំនិញចេញ​ចូល​ជារៀងរាល់ឆ្នាំ។ ពេល​វេលា​ធ្វើ​ដំ​ណើររវាង​កោះទាំង​ ២ ក៏​លឿន​ជាង​មុននៅត្រឹមតែ ២,៥ ម៉ោងប៉ុណ្ណោះ។

បច្ចុប្បន្ន Seikan ជាផ្លូវ​ក្រោម​ដី​សម្រាប់​រថភ្លើង​ វែងជាងគេ និងជ្រៅជាងគេនៅលើពិភពលោក ហើយ​ត្រូវ​បានគេចាត់ទុកថាជាសមិទ្ធិផលអស្ចារ្យបំផុតនៃវិទ្យាសាស្ត្រស្ថាបត្យកម្មជប៉ុននៅសតវត្សរ៍ទី ២០ ។

សមត្ថភាពរបស់មនុស្សគឺគ្មានដែនកំណត់វាពិតជាមិនខុសទេ!

Hai Au

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: