ទេសភាពនៅលើកំពូលភ្នំនៃប្រទេសជប៉ុន
ក្នុងចំណោមភ្នំនៅប្រទេសជប៉ុនភ្នំហ្វូជីគឺជាភ្នំដែលខ្ពស់ជាងគេ និងល្បីបំផុត។
ហេតុនេះភ្នំដែលខ្ពស់ទី ២ និងទី ៣ ផ្សេងទៀតមិនសូវមានអ្នកស្គាល់ទេ។
លើកនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពីកំពូលភ្នំទាំង ១០ ដែលខ្ពស់នៅប្រទេសជប៉ុន។
អ្នកប្រហែលជាមិនអាចឡើងភ្នំទាំងអស់នេះបានទេ ប៉ុន្តែប្រសិនបើអ្នកមានកម្លាំងអាចជ្រើសរើសភ្នំដែលនៅជិតខ្លួនដើម្បីឡើង។
១. ភ្នំហ្វូជី ៣,៧៧៦ ម៉ែត្រ
២. កំពូលភ្នំ Kita ៣,១៩៣ ម៉ែត្រ
៣. កំពូលភ្នំ Okuhotaka ៣,១៩០ ម៉ែត្រ
៤. កំពូលភ្នំ Aino ៣,១៩០ ម៉ែត្រ
៥. កំពូលភ្នំ Yariga ៣,១៨០ ម៉ែត្រ
៦. កំពូលភ្នំ Warusawa ៣,១៤១ ម៉ែត្រ
៧. កំពូលភ្នំ Akaishi ៣,១២០ ម៉ែត្រ
៨. កំពូលភ្នំ Karasawa ៣,១១០ ម៉ែត្រ
៩. កំពូលភ្នំ Kitahotaka ៣,១០៦ ម៉ែត្រ
១០. កំពូលភ្នំ Oobami ៣,១០១ ម៉ែត្រ
ភ្នំខ្ពស់ៗមានច្រើន ប៉ុន្តែចំនុចដែលគួរអោយចាប់អារម្មណ៍មានតែភ្នំហ្វូជីដែលគេហៅថាភ្នំ ចំណែកផ្សេងទៀតគេហៅថាកំពូលភ្នំនៅក្នុងជួរភ្នំ “Alps ជប៉ុន”។
ដោយសារតែកំពូលភ្នំមួយចំនួនជាប់គ្នាជាជួរ គ្មានភ្នំណាមួយឈរនៅម្នាក់ឯងដូចជាភ្នំហ្វូជីទេ។
រូបភាព JES
“Alps ជប៉ុន” មានមនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើល ប៉ុន្តែនេះគឺជាពាក្យដែលគេនិយមប្រើរបស់ប្រជាជនសំដៅលើភ្នំនៅប្រទេសជប៉ុន។
Alps ភ្នំភាគខាងជើង 北アルプス: មាន ៤ ខេត្ត Toyama, Gifu, Nagano, Niigata
Alps ភ្នំកណ្តាល 中央アルプス: ខេត្ត Nagano
Alps ភ្នំភាគខាងត្បូង 南アルプス: មាន ៣ ខេត្ត Nagano, Yamanashi, Shizuoka
ពណ៌ក្រហមបង្ហាញពីជួរភ្នំ Alps ទាំង ៣ នៃប្រទេសជប៉ុន។
ព្រិលគ្របដណ្តប់នៅរដូវរងា ជិះរថភ្លើងអាចមើលទេសភាពពីចម្ងាយមានអារម្មណ៍ថាគ្មានអ្វីអស្ចារ្យជាងនេះទេ។
ទេសភាពស្អាតដូចជាជួរភ្នំុ Alps នៅអឺរ៉ុបណាស់មែនទេ?
ប្រសិនបើមានឳកាសអ្នកអាចសាកល្បងទៅមើលទេសភាពទាំងនេះ។
Kengo Abe