ទេសភាពទីក្រុងអ័ព្ទនៃប្រទេសជប៉ុនស្អាតដូចជាឋានសួគ៌
តើអ្នកគិតយ៉ាងណាចំពោះរូបភាពទាំងនេះ?
ពិតជាស្រស់ស្អាតណាស់មែនទេ?
កាន់តែពិសេសជាងនេះ រូបភាពត្រូវបានគេថតទុក ហើយមិនបានកែ Photoshop ទេ។
តើអ្នកដឹងថាទេសភាពកន្លែងនេះនៅទីណាទេ?
កន្លែងនេះគឺ Chichibu នៅក្នុងខេត្ត Saitama ឬត្រូវបានគេហៅថាទីក្រុងអ័ព្ទ។
កន្លែងនេះស្ថិតនៅកណ្តាលជ្រលងភ្នំខ្ពស់ៗ ហើយជាពិសេសនៅពេលព្រឹកព្រលឹមភាគច្រើនត្រូវព័ទ្ធជុំវិញទៅដោយអ័ព្ទក្រាស់។
ដូច្នេះនៅពេលក្រឡេកមើលរូបភាព សូម្បីអ្នកដែលរស់នៅកន្លែងនេះក៏មើលមិនស្គាល់ដែរ។ ពួកគេប្រាកដជាភ្ញាក់ផ្អើលពេលដឹងថាកន្លែងដែលពួកគេរស់នៅស្អាតដូចក្នុងគំនូរ។
ក្រៅពីនេះអ្នកអាចថតរូបភាពដ៏ស្រស់ស្អាតជាច្រើន អ្នកអាចមើលឃើញទិដ្ឋភាពទាំងមូលនៃឧទ្យាន Binoyama នេះគឺជាឧទ្យានមួយដែលស្ថិតនៅលើភ្នំ ហើយល្បីជាមួយនឹងសួនផ្កា Sakura ដ៏ធំព័ទ្ធជុំវិញ។
ទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់ ប៉ុន្តែដើម្បីថតរូបភាពខាងលើ ក្រៅពីការយល់ដឹង និងជំនាញជាក់លាក់ផ្នែកថត អ្នកត្រូវជ្រើសរើសពេលវេលាត្រឹមត្រូវ ទើបអាចថតរូបភាពដូចជាឋានសួគ៌បែបនេះ។
តើអ្នកស្រលាញ់ទេសភាពបែបនេះដែរឬទេ?
Kengo Abe