ស្ថានីយ៍រថភ្លើងនៅក្បែរព្រលានយន្តហោះប៉ុន្តែគ្មានអ្នកជិះ
នៅប្រទេសជប៉ុនមានអាកាសយានដ្ឋានអន្តរជាតិដូចជា Haneda, Narita និង Kansai។ ប្រព័ន្ធផ្លូវដែកនៅប្រទេសជប៉ុនមានការអភិវឌ្ឍខ្លាំងភ្ជាប់ពីតំបន់ជាយក្រុងទៅតំបន់ទីប្រជុំជន ដូច្នេះធម្មតាប្រជាជនធ្វើដំណើរតាមរថភ្លើងទៅអាកាសយានដ្ឋាន។
ប៉ុន្តែនៅ Hokkaido មានស្ថានីយ៍រថភ្លើងមួយមិនសូវមានអ្នកជិះ ទោះបីស្ថាននីយ៍នេះនៅជិតព្រលានយន្តហោះ Memanbetsu ក៏ជាអាកាសយានដ្ឋានមមាញឹកណាស់ដែរ។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
អាកាសយានដ្ឋាន Memanbetsu មានទំហំធំ។
ចំណែកនេះជាស្ថានីយ៍អាថ៌កំបាំងដែលបានរៀបរាប់ខាងលើ។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
ស្ថាននីយ៍រថភ្លើងនេះមានឈ្មោះ Nishi – memanbetsu។ សូម្បីតែជនជាតិជប៉ុនមួយចំនួនមិនអាចអានឈ្មោះរបស់វាផង។
ចំនួនអ្នកដំណើរទៅអាកាសយានដ្ឋាន Memanbetsu មាន ២៣០៨ នាក់រាល់ថ្ងៃ ប៉ុន្តែជាមធ្យមមានប្រហែល ៤,៨ នាក់ដែលចូលស្ថានីយ៍។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
ហេតុផលនៃភាពខុសគ្នានេះដោយសារតែនៅជិតព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង Nishi ស្ថិតនៅក្នុងព្រៃមួយជួនកាលមានខ្លាឃ្មុំព្រៃចេញមកទៀត។
ស្ថានីយ៍រថភ្លើងមានផ្ទះតូចមួយទុកធ្វើជាកន្លែងរង់ចាំ។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
មិនមានសូម្បីតែបង្គន់មួយ។
ហើយនេះគឺជាតារាងពេលវេលារថភ្លើង។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
មួយថ្ងៃមាន ១៨ រថភ្លើងឈប់នៅស្ថានីយ៍នេះ។
ផ្លូវនៅមុខស្ថានីយ៍មិនទាន់ចាក់កៅស៊ូនៅឡើយផងធ្វើអោយដើមឈើដុះសងខាង។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
ប្រសិនមានឳកាសទៅ Hokkaido នេះជាកន្លែងគួរអោយចាប់អារម្មណ៍។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
ចុះជម្រាលនេះនឹងដល់អាកាសយានដ្ឋាន។
រូបភាព https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl
ទោះយ៉ាងណាចម្ងាយជិតក៏ជាគុណវិបត្តិនៃស្ថានីយ៍នេះដែរ។ ចម្ងាយពីព្រលានយន្តហោះប្រហែល ៥០០ ម៉ែត្រ មនុស្សជាច្រើនចូលចិត្តដើរ។
ប្រិសនបើមានឳកាសទៅជប៉ុន អ្នកគួរតែដើរមើលទេសភាពធម្មជាតិ។
Kengo Abe