វីដេអូបង្រៀនអំពីសុវត្ថិភាពនៅ​លើយន្ត​ហោះ​របស់ក្រុមហ៊ុន ANA

Kabuki គឺជាសិល្បៈល្ខោនប្រពៃណីរបស់ជប៉ុន។ ក្នុង​ឆ្នាំ ២០០៥ Kabuki ត្រូវ​​បាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី។

Kabuki ពេញ​និយម​តាំងពី​ឆ្មាំ ១៦០០ ជាប្រភេទនៃការសម្តែង​ដ៏ពេញនិយមមួយសម្រាប់មនុស្សគ្រប់វណ្ណៈ។

តើអ្នកគិតយ៉ាងណាប្រសិនបើថ្ងៃមួយ​ Kabuki ត្រូវ​បាន​ប្រើ​សម្រាប់បង្រៀនពី​សុវត្ថិភាពពេល​អង្គុយលើ​យន្តហោះ?

វាពិត​ជាពិបាកក្នុងការស្រមៃមែនទេ? ទោះយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ ៥ ANA (All Nippon Airways) របស់​ជប៉ុន​បាន​រួម​បញ្ចូល​គ្នាយ៉ាង​ល្អ​ប្រសើររវាងទិដ្ឋភាពបែបបុរាណ​ និងសម័យ​ទំនើបតាម​រយៈវីដេអូណែនាំអំពី​សុវត្ថិភាពលើ​យន្តហោះ។

តើអ្នកត្រៀមខ្លួនហោះហើរទៅសម័យ​ Edo ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ANA និង​អ្នក​សម្តែង Kabuki ហើយឬនៅ?

ក្នុងចំណោមតួអង្គ​ដែលសម្តែង​នៅក្នុងវីដេអូ ក្រៅពី​បុគ្គលិក​នៅ​លើ​យន្ត​ហោះ មនុស្ស​ទាំងអស់ស្លៀកសំលៀកបំពាក់នៅសម័យ Edo និង​តុប​តែង​មុខ​តាម​បែប Kumadori (ឈ្មោះនៃ​​របៀបគូសមុខ និង​ដង​ខ្លួនពិសេសបែប Kabuki​)។

ទោះបីជាតួអង្គមានរូប​រាងបែបបុរាណ​ក៏ដោយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ប្លែក​នឹង​ឧបករណ៍បច្ចេកវិទ្យា​ដូចជា ទូរស័ព្ទ បារីអេឡិចត្រូនិច ខ្សែក្រវ៉ាត់សុវត្ថិភាព -ល- ដូចជាពួកគេកំ​ពុង​តែ​រស់​នៅ​សម័យទំនើបអញ្ចឹង​។

រូបភាព 旅猿CAがゆく

ជួយអោយ​អ្នកដំណើរយល់អំពីបទបញ្ជានៅលើយន្តហោះ និង​ផ្សព្វ​ផ្សាយ​វប្បធម៌របស់ប្រទេស។

ប្រភព Youtube

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: