កៅអីលំដាប់លេខមួយនៅលើជើងហោះហើររបស់ក្រុមហ៊ុន ANA Airline
ខ្ញុំជាអ្នកដែលតែងតែកក់សំបុត្រយន្តហោះកម្រិត Economy។ ហើយក៏ធ្លាប់កក់សំបុត្រកម្រិត Business ប៉ុន្មានដងដែរ។
តើអ្នកធ្លាប់អង្គុយកៅអី First Class ដែរឬទេ?
ប្រហែលមនុស្សជាច្រើនមិនដឹងថាកៅអីលំដាប់ទីមួយនៅលើយន្ដហោះដូចម្ដេចទេ ដូច្នេះសូមធ្វើដំណើរកម្សាន្តតាមរយៈរូបភាពកៅអីលំដាប់ទីមួយ ត្រូវបានណែនាំដោយក្រុមហ៊ុនអាកាសចរណ៍ ANA។
កៅអីលំដាប់ទីមួយមានតម្លៃថ្លៃណាស់ ទោះបីជាយ៉ាងណាការចំណាយច្រើនទទួលបានសេវាកម្មល្អដែរ។
សូមណែនាំដល់អ្នកទាំងអស់គ្នាកៅអីលំដាប់ First Class របស់យន្តហោះ ANA 777-300ER នៃក្រុមហ៊ុនអាកាសចរណ៍ ANA។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
នៅពីមុខអ្នកដំណើរជាអេក្រង់ LCD 4k 43 inch ធំជាង TV នៅផ្ទះខ្ញុំទៀត។ កៅអីនីមួយៗមានទ្វារុញដូចជាផ្ទះបែបប្រពៃណីជប៉ុន ផ្តល់នូវបិរយាកាសផ្ទាល់ខ្លួនសម្រាប់ភ្ញៀវ។ កន្លែងអង្គុយធំទូលាយខុសពីកៅអីកម្រិត Economy។ កន្លែងកៅអី First Class ត្រូវបានរៀបចំតាមលំដាប់ 1-2-1 មានន័យថានៅជាប់កៅអីសម្រាប់មនុស្សម្នាក់អង្គុយ នៅមានកន្លែងសម្រាប់អ្នកដំណើរដែលមានគូរ។
ប៉ុន្តែប្រសិនបើទៅម្នាក់ឯងអ្នកនឹងត្រូវរៀបចំអោយអង្គុយជិតបង្អួចអាចមើលពពកហោះ។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
កៅអីប្រភេទ Full Flat អាចដាក់ជើងត្រង់យ៉ាងងាយស្រួល អ្នកអាចគេងលក់ស្រួលដោយមិនបារម្ភរហូតដល់បញ្ចប់ជើងហោះហើរ។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
ក្រៅពីនេះចំពោះអ្នកដែលរវល់ ហើយចង់ធ្វើការនៅលើយន្តហោះ កន្លែងនេះមានរៀបចំជាស្រេចតុធ្វើការអាចបត់បាន។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
ជាមួយនឹងកៅអីលំដាប់ Economy អ្នកត្រូវបានផ្តល់ជូនត្រឹមតែកន្លែងសាកថ្ម USB ប៉ុន្តែសម្រាប់កៅអីលំដាប់ទីមួយនេះ អ្នកអាចតភ្ជាប់កាប HDMI ដើម្បីស្របជាមួយអេក្រង់ធំ។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
មានទូខោអាវផ្ទាល់ខ្លួនហើយនៅខាងក្នុងមានអាវក្រសេមួយទៀត។
រូបភាព https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html
មុខម្ហូបដែលបម្រើនៅលើយន្ដហោះមើលទៅដូចជាត្រូវបានបញ្ជាទិញពីភោជនីយដ្ឋានលំដាប់ខ្ពស់។ ធ្វើយ៉ាងណាអាចរក្សាអាហារអោយនៅក្តៅ ហើយឆ្ងាញ់នៅលើយន្តហោះបាន។
រូបភាព https://www.aviationwire.jp/archives/65710
ពេលអានមកដល់កន្លែងនេះ តើមាននរណាចង់អង្គុយកៅអីលំដាប់លេខមួយដែរឬទេ? អ្នកប្រាកដជាឆ្ងល់មិនដឹងថាតម្លៃរបស់វាប៉ុន្មាន?
តម្លៃធ្វើដំណើរទៅមកពី Haneda ដល់ Paris នៅកម្រិត Economy គឺ ៤០០,០០០ យេន។ ក្នុងករណី Premium economy គឺ ៦០០,០០០ យេន កម្រិត Business គឺ ១,២ លានយេន។
កៅអីលំដាប់លេខមួយដែលអ្នកកំពុងតែឆ្ងល់មានតម្លៃ ២,៥ លានយេន។
ជាមួយនឹងចំនួនទឹកប្រាក់នេះអ្នកអាចទិញរបស់នៅ Paris ដោយសេរី។
តោះខិតខំព្យាយាមធ្វើការ ដើម្បីអាចជិះកៅអីលំដាប់លេខមួយនេះម្តង។
Kengo Abe