តើ​អ្នកធ្លាប់​ធ្វើ​ដំ​ណើរ​កំ​សាន្ត​តាម​កន្លែងពិត​ក្នុង​រឿងគំនូរជីវចលដែរឬទេ?

ដូចដែលអ្នកបានដឹងភាគ​ច្រើន​ទេស​ភាព background នៅ​ក្នុង​រឿង Anime ជាទី​កន្លែង​មាន​ពិតប្រាកដ។ ហេតុ​នេះ​ប្រសិន​បើ​មាន​ឳកាស​ទៅ​ប្រទេសជប៉ុន ពិសេសទៅ​ទី​ក្រុង Tokyo កុំ​ភ្លេច​ប្រៀប​ធៀប​ទេស​ភាព​ដែល​អ្នក​ធ្លាប់​មើល​ក្នុង​រឿងគំនូរជីវចល Anime។

Website Mipon Anime Tourism បានរក្សាទីតាំងដែលមាន​នៅ​ក្នុង​ Anime ដើម្បី​អោយ​អ្នក​គាំទ្រ​អាច​ទៅលេង។ ឧទាហរណ៍ ទេស​ភាព​មាន​ក្នុង One-punch man។

Stein, Gate

Your name

តាម​រយៈរូប​ភាព​ខាង​លើ​ឃើញ​ថា Manga-ka និង​អ្នក​ផលិត​ Anime បាន​បង្កើត​ទេសភាព​តាម​ទេសភាព​ពិត​ខាង​ក្រៅ​។

ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុនប៉ុន្តែមិនដឹងថាត្រូវទៅទីណា អ្នកអាចសាកល្បងធ្វើដំណើរតាមស្ទីល Otaku មានន័យថាអ្នក​ធ្វើ​ដំ​ណើរ​តាម​ឈុត​ឆាក​នៅ​ក្នុង​រឿង​ Anime។ នៅ​ទី​នោះ​អ្នក​អាច​ថត​រូប Cosplay ឬអាច​បង្កើត Live Action ដែល​អ្នក​ជាតួ​អង្គ​ឯក។

អ្នក​អាច​ចូល​គេហទំព័រ MIPON ជ្រើស​រើស Real life locations នៅ​កន្លែង​នោះ​មាន​ Anime សម្រាប់​អ្នក​ជ្រើស​រើស​។

ក្នុង​ Anime មិន​ត្រឹម​តែ​ចង្អុល​បង្ហាញ​ពី​ទី​តាំង ហើយ​ថែម​ទាំង​ប្រាប់​ពី​ឈុត​​នេះ​ស្ថិតក្នុង​ Anime ទៀត​។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: