កន្លែង​មើល​កាំជ្រួចដែល​ស្អាត​បំ​ផុត​ក្នុង​រដូវ​ក្តៅនៅ Tokyo ដែល​អ្នក​គួរ​តែ​ទៅ

រដូវក្តៅជារដូវនៃ​ពិធីបុណ្យរបស់ជប៉ុន ហើយរឿងដែលមិនអាចខ្វះបានគឺកាំជ្រួច។ កាំជ្រួចនៅទីនេះត្រូវបានប្រជាជនជប៉ុនរៀបចំក្នុងពិធីបុណ្យ។ រដូវកាលនេះជាពេល​វេលា​ល្អ​សម្រាប់​មើល​បាញ់​កាំ​ជ្រួច​ស្អាត​បំ​ផុត​។ JAPO នឹង​ណែនាំ​អ្នក​កន្លែងមើល​កាំជ្រួចទាំង ៤ កន្លែង​ដែល​ស្អាត​នៅ Tokyo។

ខាង​ក្រោម​នេះ​ជា​ទី​តាំង​មើល​​កាំ​ជ្រួច​នៅ​ Tokyo៖

១. ពិធី​បុណ្យ​កាំ​ជ្រួច​ Edogawa (ថ្ងៃសៅរ៍ ទី៣ ែខសី​ហា ឆ្នាំ២០១៩)

អ្នក​អាចធ្វើ​ដំ​ណើរ​ទៅ​ដល់ Chiba ហើយ​អ្វី​ទាំង​នេះ​ពិតជា​សាក​សម​ព្រោះ Edogawa ជាពិធី​បុណ្យ​បាញ់​កាំ​ជ្រួចដែល​ស្អាត​បំ​ផុត​នៅ Tokyo។ ពិធី​នេះ​ប្រារព្ធធ្វើនៅតាមមាត់ទន្លេ Edo ហើយ​មាន​មន​ុស្ស​ជាច្រើន​ចូល​រួម​ព្រោះការ​បាញ់​កាំជ្រួចរាប់ពាន់លើ​ផ្ទៃ​មេឃក្នុង​រយៈពេល​ ៥ វិនាទី។ ពិត​ជា​លឿន​ហើយ​អស្ចារ្យ​ណាស់​មែន​ទេ?

ព័ត៌​មាន​លម្អិត​សូម​មើល https://www.city.edogawa.tokyo.jp

រូបភាព flickr

២. ពហុកីឡាដ្ឋាន Jingu Gaien (ថ្ងៃសៅរ៍ ទី១០ ែខសី​ហា ឆ្នាំ២០១៩)

រូបភាព timeout

អ្នក​អាច​មើល​បាញ់​កាំ​ជ្រួច​នៅ​ខាង​ក្នុង​ និង​ខាង​ក្រៅពហុកីឡាដ្ឋាន។ ខាង​ក្រៅពហុកីឡាដ្ឋាន Jingu Gaien មានអេក្រង់ធំៗជាច្រើនត្រូវ​​បានតំឡើងនៅជុំវិញ Harajuku និង Aoyama។ អ្នក​អាច​ទៅ​មើល​កាំ​ជ្រួចជាមួយនឹង​ទេស​ភាព​ស្អាត​។

ប៉ុន្តែ​អ្នក​ត្រូវ​ទៅ​មុន​ដើម្បី​រក​កន្លែង​ល្អ​សម្រាប់​អង្គុយ ឬ​អាច​នឹង​ឈរ​ព្រោះមាន​មនុស្ស​ច្រើន​មក​មើល​។ កន្លែង​ដែល​មើល​កាំ​ជ្រួច​ល្អ​បំ​ផុត​គឺលើ​កៅ​អីក្នុងពហុកីឡាដ្ឋាន ប៉ុន្តែតម្លៃ​របស់​វា​រៀង​ថ្លៃ។ 

​ព័ត៌​មាន​លម្អិត​សូម​មើល http://www.jinguhanabi.com/

៣. ពិធី​បុណ្យ​កាំ​ជ្រួច Tokyo Edomode (ថ្ងៃសៅរ៍ ទី១១ ែខសី​ហា ឆ្នាំ២០១៩)

ឧទ្យាននៅលើឆ្នេរសមុទ្រ​ Odaiba កំ​ពុង​ត្រៀម​ចាប់ផ្តើមរៀបចំការបាញ់កាំជ្រួច។ មាន​ឈ្មោះ​ថា Edomode ហើយ Odaiba មាន​មោទនៈភាព​ព្រោះ​មាន​ស្ពាន​ឥន្ធនូដ៏ស្រស់ស្អាតកាត់ទន្លេ Sumida។ ភ្ជាប់​តំ​បន់​នេះ​ជាមួយនឹង​ទី​ក្រុង Tokyo។ ទេសភាព​កាន់​តែ​ស្អាត​ព្រោះ​មើល​កាំ​ជ្រួចបាញ់​លើ​ផ្ទៃ​មេឃ​នៅ​ពេល​យប់។

ព័ត៌​មាន​លម្អិត​សូម​មើល https://www.ozmall.co.jp

រូបភាព instagrammernews

៤. ពិធី​បុណ្យ​កាំ​ជ្រួច​នៅ​ទន្លេ Sumida (ថ្ងៃសៅរ៍ ទី27 ែខកក្កដា​ ឆ្នាំ២០១៩)

រូបភាព nipponnews

ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពិធី​បុណ្យ​កាំ​ជ្រួចមាន​អាយុ​កាល​​យូរ​បំ​ផុត​នៅ​ប្រទេស​ជប៉ុន។ ប្រសិនបើអ្នកចង់ឃើញការ​បាញ់កាំជ្រួចបែបប្រពៃណី។ នៅក្នុងតំបន់​ប្រវត្តិសាស្រ្តនៃ Asakusa និង Rygoku ភ្លើង​កាំ​ជ្រួច​ចាំង​លើ​ទន្លេ Sumida ធ្វើ​អោយ​កាន់​តែ​ស្អាត។ អ្នក​ប្រាកដជា​ចូល​ចិត្ត​ទេស​ភាព​នេះ។

ព័ត៌​មាន​លម្អិត​សូម​មើល https://www.sumidagawa-hanabi.com

សង្ឃឹម​ថា​អ្នក​អាច​​រក​បាន​កន្លែង​មើល​កាំ​ជ្រួច​ដែល​ស្អាតសម្រាប់​ខ្លួន​ និង​មនុស្ស​ជាទី​ស្រលាញ់។

ប្រភព grapee

Neko 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: