កន្លែង​កំ​សាន្ត​សម្រាប់រដូវវស្សា​នៅ​ប្រទេស​ជប៉ុន

បច្ចុប្បន្ននៅប្រទេស​ជប៉ុនជារដូវវស្សា បន្ទាប់ពីភ្លៀងអូស​បន្លាយ​ មេឃស្រលះត្រៀម​ចាប់ផ្តើមរដូវក្តៅ។ ប្រជាជនជប៉ុន​ភាគ​ច្រើន​មិន​ចូលចិត្ត​រដូវ​វស្សាព្រោះ​សើម​ពិបាក​ទ្រាំ។

ដំ​ណើរ​កំ​សាន្ត​ត្រូវផ្អាកដោយសារតែភ្លៀងធ្លាក់។

មានកន្លែង​កំ​សាន្ត​ពិសេស​សម្រាប់​រដូវ​វស្សាគឺសួន​ទឹក Maxel។

១. FLOWER AQUARIUM នៅ​សួន​ទឹក Maxell Aqua Park Shinagawa

រូបភាព https://rtrp.jp/articles

ព្រឹត្តិការណ៍នេះចាប់​ផ្តើមរហូតដល់ថ្ងៃទី ៧ ខែ​កក្កដា នៅមានពេលច្រើនសម្រាប់អ្នកដែល​ចង់​ចូលរួម។

រូបភាព https://rtrp.jp/articles

ប្រធានបទព្រឹត្តិការណ៍នេះគឺកសាងមហាសមុទ្រដ៏អស្ចារ្យជាមួយនឹងការរួមបញ្ចូលតន្ត្រី ផ្កា និង​ពន្លឺ។ ចូល​រួម​ព្រឹត្តិ​ការណ៍​នេះ​ដូចជា​កំ​ពុង​ស្ថិត​ក្នុង​ឋាន​ទេវតា។

ពេល​វេលា៖ រហូត​ដល់​ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ២០១៩ ពី​ម៉ោង ១០ ដល់ ម៉ោង ២២ (ម៉ោង ៩​ យប់​ជាពេលទទួល​ភ្ញៀវចុង​ក្រោយ)

អាស័យដ្ឋាន៖ Maxell Aqua Park Shinakgawa, Takanawa 4-10-30, Minato-ku, Tokyo

២. Tokyo Tower City Light Fantasia Cool Japanese Summer

រូបភាព https://rtrp.jp/articles

ប៉ម Tokyo គឺជានិមិត្តរូបនៃប្រទេសជប៉ុន។ នៅ​កន្លែង​ទស្សនារបស់​ប៉មមានព្រឹត្តិ​ការណ៍សម្រាប់​រដូវ​ក្តៅ។

រូបភាព https://rtrp.jp/articles

ពី​មុន​ប៉ម​ដែល​ខ្ពស់​បំ​ផុត​គឺប៉ម Tokyo ប៉ុន្តែបច្ចុប្បន្ន​ប៉ម​ដែល​ខ្ពស់​គឺ Sky Tree ជាប៉ម​ខ្ពស់​បំ​ផុតនៅ​ប្រទេសជប៉ុន។

ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ភ្ញៀ​វ​អាច​មើល​អាគារខ្ពស់​នៅជុំ​វិញនាពេល​រាត្រី។

រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន​ប្រាកដជា​មាន​កាំ​ជ្រួច។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​អ្នក​ថែម​ទាំង​មាន​ឳកាសចូលរួម​ពិធី​បុណ្យ​ផ្កាយ បរិយាកាស​ពិតលាយ​លំ​នឹង​សុបិន្ត ប្រសិន​មាន​ឳកាស​មកដល់​ទី​នេះ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់នឹង​ធ្វើ​អោយ​អ្នក​កាន់​តែ​សប្បាយ​រីក​រាយ។

ពេល​វេលា៖ រហូត​ដល់​ថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ ២០១៩ ពី​ម៉ោង ១៩ៈ៣០ ដល់ ម៉ោង ២២ៈ៥០

អាស័យដ្ឋាន៖ Tokyo Tower Main Deck, 4-2-8 Shiba Park, Minato-ku, Tokyo

៣. Tokyo Goldfish Wonderland 2019 Sumida

រូបភាព https://rtrp.jp/articles

ស្រុក Sumida គឺជាកន្លែងមមាញឹក អតីតមជ្ឈមណ្ឌលក្រុង​ Edo។ ព្រឹត្តិការណ៍នេះយកតាម​សម័យ Showa ជាមួយ​នឹង​ការ​ដាក់​តាំង​ត្រីស្អាតចម្រុះពណ៌ហែល​នៅ​ក្រោម​ជើង​របស់​អ្នក​។

រូបភាព https://rtrp.jp/articles

ពេល​វេលា៖ រហូត​ដល់​ថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ ២០១៩

អាស័យដ្ឋាន៖ Sumida, Oshiage 1-chome No. 2 Sumida-ku, Tokyo

៤. Nihonbashi Mitsui Hall Art Aquarium 2019

រូបភាព https://rtrp.jp/articles

ព្រឹត្តិការណ៍នេះគ្រោង​​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី ៥ ខែ​កក្កដា​ ហេតុ​នេះ​រូប​ភាព​ក្នុង​អត្ត​បទ​ជា​ព្រឹត្តិ​ការណ៍​នៅ​ឆ្នាំ​មុន។

​ជា​ព្រឹត្តិ​ការណ៍ប្រារព្ធ​ធ្វើ​ឡើង​គិត​ទាំង​លើក​នេះគឺលើកទី​ ៩ ជា​ព្រឹត្តិការណ៍​ធំមាន ៩ លាន ៤៥០ ពាន់អ្នក​ចូល​រួម។

រូបភាព https://rtrp.jp/articles

ឆ្នាំនេះជាឆ្នាំចុងក្រោយនៃព្រឹត្តិការណ៍ ដូច្នេះ​នៅ​រង់​ចាំ​អ្វី​ទៀត​មិន​ចូលរួម​ទាំង​អស់​គ្នា។

ពេល​វេលា៖ ​ថ្ងៃទី ៥ ខែ​កក្កដា ឆ្នាំ ២០១៩ រហូត​ដល់​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩

ចាប់​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​សុក្របើក​ទ្វាពី​ម៉ោង ១១ ដល់​ ម៉ោង ២២ៈ៣០ (បន្ត​ទទួល​ភ្ញៀវដល់​ម៉ោង ២២) ថ្ងៃ​សៅរ៍ និង​ថ្ងៃ​បុណ្យពី​ម៉ោង ១១ ដល់ ម៉ោង ២៣ៈ៣០ (បន្ត​ទទួល​ភ្ញៀវដល់​ម៉ោង ២៣)

អាស័យដ្ឋាន៖ Nihonbashi Mitsui Hall, 2-2-1 Nihonbashi Muromachi ស្រុក​ Nakaku, Tokyo

៥. ឧទ្យាន​ Toyosu Guguri – Star Island 2019

រូបភាព https://rtrp.jp/articles

ព្រឹត្តិការណ៍​ប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃទី ២០ ខែ​កក្កដា​។ ព្រឹត្តិការណ៍​រួម​មាន​បាញ់​កាំ​ជ្រួច ដាក់​តាំងបច្ចេកវិទ្យាទំនើប និងការសម្តែងសិល្បៈ។

ព្រឹត្តិការណ៍នេះមានប្រជាប្រិយភាពខ្លាំងណាស់ ហើយមានប្រភពមកពីប្រទេសសិង្ហបុរី ឆ្នាំនេះធ្វើឡើងនៅ Toyosu, Tokyo។

មាន​លក់​សំបុត្រ​ដូច្នេះសូម​ប្រញាប់​កក់​សំបុត្រ។

រូបភាព https://rtrp.jp/articles

ពេល​វេលា៖ ថ្ងៃទី ២០ ខែកក្កដា (ម៉ោង ១៦ ដល់​ម៉ោង ២១) ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

អាស័យដ្ឋាន៖ ឧទ្យាន Toyosu Guguri, 6-4 Toyosu ស្រុក Koto, Tokyo។

៦. ទស្សនា​ទេសភាព​ព្រៃ ភ្នំ បឹង​ ជាមួយ​នឹង​ការតាំងពិពណ៌ឆ័ត្រ​នៅ​ភូមិ Mesta

រូបភាព https://rtrp.jp/articles

ព្រឹត្តិ​ការណ៍​ធ្វើ​នៅ​ភូមិ Mesta នៅ Saitama មានឆ័ត្រពិសេសចំនួន ១០០០​។ ឆ័ត្រ​ទាំង​នេះ​គេ​ទុកអោយ​ហោះក្នុង​​កម្ពស់ ១០០ ម៉ែត្រទទួល​ពន្លឺព្រះ​អាទិត្យ​បញ្ចេញ​ពណ៌​កាន់តែ​ឆើត​ឆាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​អ្នក​ថែម​ទាំង​មើល​ឃើញការធ្វើ​ចលនា​ដូចជា​ប្តូរ​ពណ៌។

រូបភាព https://rtrp.jp/articles

កុំ​ប្រញាប់​ស្អប់​ភ្លៀង​ព្រោះ​ឆ័ត្រ​ទាំង​នេះ​ក៏​មាន​ប្រយោជន៍​របស់​វា​ដែរ។

ពេល​វេលា៖ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ (ម៉ោង ១០ ដល់​ម៉ោង ២១)

អាស័យដ្ឋាន៖ ភូមិ Mesta, 327-6 Miyazawa, ទី​ក្រុង Hanno, Saitama។

៧. AEON Laketown Kaze Jewelry Aquarium

រូបភាព https://rtrp.jp/articles

AEON Laketown Kaze គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយស្ថិតនៅ Koshigaya, Saitama។ ព្រឹត្តិការណ៍​លើក​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅទី​នេះ។

ប្រធាន​បទគឺ​ហាង​កាហ្វេអាង​ត្រី មាន​ត្រី ២០០០ ប្រភេទនៅ​លើពិភព​លោក​។ អ្នក​អាច​មើល​ត្រី​ហែល​ផងហើយ​ផឹក​កាហ្វេផង។

ពេល​វេលា៖ រហូត​ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩

អាស័យដ្ឋាន៖ AEON Laketown Kaze, 4-2-2 ទី​ក្រុង Koshigaya Saitama។

៨. Hilton Tokyo Bay Natsumatsuri

រូបភាព https://rtrp.jp/articles

ទោះ​បី​ជា​មិន​ទាន់​ដល់​រដូវ​ក្តៅប៉ុន្តែ​តើ​អ្នក​ចង់ចូល​រួម​ព្រឹត្តិ​ការណ៍ទាំងនេះ​ដែរឬទេ? ប្រសិន​ជាចង់​អាច​ទៅ Disneyland នៅ Tokyo Hilton។

រូបភាព https://rtrp.jp/articles

នៅ​ទី​នេះ​មាន​មុខ​ម្ហូប​ជាច្រើន ជាពិសេស​ម្ហូប​សម្រាប់​រដូវ​ក្តៅ។ មិន​ត្រឹម​តែ​ឆ្ងាញ់ហើយស្អាតផង​ដែរ។

ពេល​វេលា៖ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ (មាន​នៅ​ថ្ងៃសៅរ៍ អាទិត្យ​ និង​ថ្ងៃបុណ្យ)

អាស័យដ្ឋាន៖ Hilton Tokyo Bay, 1-8 Maihama, Urayasu, Chiba។

ជាមួយនឹង​កន្លែង និង​ព្រឹត្តិការណ៍​ខាង​លើ​ ទោះបី​ជាមេឃ​ភ្លៀងយើង​នៅ​តែ​អាច​ដើរលេង។

ជូនពរអោយ​អ្នក​ទាំង​អស់​គ្នា​រីក​រាយ​ក្នុង​ដំ​ណើរ​កំ​សាន្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: