សាក​ល្បង​អារម្មណ៍​ទទួល​ទាន​អាហារដ៏​រ៉ូ​មែន​ទិចជាមួយ​នឹង​ផ្កាកូ​លាប ៤០,០០០ ទង

ភោជនីយដ្ឋាន​ជាមួយនឹង concept ពិសេសត្រូវបានចាប់បើកសម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផ្កា​កូ​លាប។

រូបភាព https://www.cinra.net/news/20190607-ghoulrestaurant

បរិយាកាស​ទទួល​ទាន​អាហាររបស់​ភ្ញៀវពេញទៅ​ដោយ​ផ្កាកូ​លាប ៤០,០០០ ទងដ៏​រ៉ូ​មែន​ទិច។

គិត​ថា​រ៉ូ​មែន​ទិចប៉ុន្តែវាពិតជាគួរអោយ​ខ្លាចណាស់បើអ្នកយល់​អត្ថន័យនៅពីក្រោយការតុបតែងរបស់​ភោជនីយ​ដ្ឋាន។

ការ​រៀប​ចំ​តុប​តែង​ផ្កា​កូ​លាប​ត្រូវ​បាន​យក​តាម​រឿង Anime សកម្មភាពរន្ធត់ដ៏ល្បីរបស់ Tokyo Ghoul។

Tokyo Ghoul និយាយ​ពីសត្វចម្លែក (Ghoul) ទោះបី​មាន​រូប​រាង​ខាង​ក្រៅដូច​មនុស្សប៉ុន្តែ​មាន​ឈាម​ត្រជាក់ ចូលចិត្ត​បំ​ផ្លាញ​ និង​សុី​សាច់​មនុស្ស។

concept របស់​ភោជនីយ​ដ្ឋាន​លើក​នេះ ​ដើម្បីអបអរសាទរការបញ្ចាំងភាពយន្ត។

សូម្បីតែទីតាំងរបស់ភោជនីយដ្ឋានក៏មិនច្បាស់​គ្រាន់​តែដឹង​ថាវា​ស្ថិត​នៅ​តំបន់ Ginza។ អ្នកមិនអាចទៅភោជនីយដ្ឋានដោយផ្ទាល់ទេប៉ុន្តែត្រូវកក់ទុកមុន បន្ទាប់​មក​រង់​ចាំ​ទទួល​សំបុត្រ​អញ្ជើញ​ពិសេស។

ម៉ឺនុយត្រូវបានរៀបចំ​តាមឈុត​អាហារពេលល្ងាច រួម​មាន​ម្ហូប​ដែល​ត្រូវ​បាន​រៀប​ចំយ៉ាង​ណាអោយ​សម​នឹង​ប្រធាន​បទ ឧទាហរណ៍

រូបភាព https://www.cinra.net/news/20190607-ghoulrestaurant

ចានសាច់មានឈាមនៅជុំវិញធ្វើ​អោយ​អ្នក​ព្រឺរខ្លួន។ កុំ​ខ្លាច​អីនេះ​គ្រាន់​តែ​ជា​ម្ហូបធម្មតា​​តែ​ប៉ុណ្ណោះ។

ប្រធាន​បទ​នៃម៉ឺនុយគឺ “ឈាម​ និង​ឆ្អឹង” ម្ហូប​ដែល Ghoul ចូលចិត្ត។

សូមចងចាំថានៅពេលអ្នកចូល​ក្នុងភោជនីយ៍ដ្ឋានអ្នកត្រូវតែដើរតួរអោយ​សម ព្រោះ​ក្រៅពី​អ្នក​គ្មាន​នរណា​ដឹង​ពី​អាស័យដ្ឋាន​ដើម្បី​មក​សង្រ្គោះ​អ្នក​បាន​ទេ។

ដូច្នេះសង្ឃឹម​ថា​អ្នក​អាច​ទទួល​ទាន​អាហារ ហើយ​កុំ​បង្ហាញអារម្មណ៍​មិន​ពេញ​ចិត្ត។ ឈុតម៉ឺនុយនេះត្រូវ​បាន​ចម្អិន​ដោយ​ចុង​ភៅ​ជំនាញធានាលើ​គុណ​ភាព អ្នក​អាច​ទុក​ចិត្ត​បាន។

កម្រនឹង​បាន​ទទួល​ទាន​ក្នុង​បរិយាកាស​រ៉ូមែន​ទិច​បែប​នេះ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​រឿង Anime នេះ​ប្រាកដជា​ភោជនីយ៍ដ្ឋាន​គួរតែ​ទៅ​ម្តង។

ជូន​ពរអោយ​អ្នក​ទទួល​ទានអាហារ និង​អាច​ត្រលប់​មក​ផ្ទះ​វិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: