អស្ចារ្យណាស់អាច​ញ៉ាំបាយ Natto ដោយឥតគិតថ្លៃពេលក្លាយជាអ្នកវិនិយោគរបស់ភោជនីយដ្ឋាន

ភោជនីយដ្ឋាន​ជំនាញ​ផ្នែកម្ហូប Natto ជិត​បើក​សម្ភោធនៅ​ខែកក្កដាខាង​មុខ​នេះ ប៉ុន្តែ​បាន​ធ្វើ​អោយ​អ្នក​គាំទ្រ Natto ទន្ទឹង​រង់​ចាំព្រោះតែម៉ឺនុយម្ហូបទាក់ទាញ មិន​ត្រឹម​តែ​ប៉ុណ្ណឹង “ញ៉ាំដោយ​ឥតគិត​ថ្លៃអស់មួយជីវិត” ពេល​អ្នក​រួម​ចំណែក​ដើម​ទុនជួយ​ភោជនីយ​ដ្ឋាន​បើក​សម្ភោធ។* Natto ជាសណ្តែកសៀងទុកអោយ​ឡើងជូរ

រូបភាព livedoor Blog

ភោជនីយដ្ឋានមួយនឹងបើកសម្ភោធនៅទីក្រុង Mito ខេត្ត Ibaraki កំពុង​ទទួល​ការ​ចាប់អារម្មណ៍ពី​ប្រិយ​មិត្ត​ចូល​ចិត្ត Natto ពេល​ប្រកាស​លើ SNS ថា៖“ភ្ញៀវអាចទទួល​ទានបាយ Natto ដោយ​សេរី (ស្មើនឹង ៦០០ យេន) មួយជីវិតប្រសិនបណ្តាក់ទុន ១០,០០០ យេន/ម្នាក់”គំនិត​របស់​ម្ចាស់​ហាងផ្តើមចេញ​ពី​បញ្ហាហិរញ្ញវត្ថុនៅពេលបើកហាង។ ដើម្បី​ប្រកាស​ការ​បណ្តាក់ទុនគាត់​បាន​ផុស​ស្វែងរក​អ្នក​វិនិយោគ​លើបណ្តាញ​អនឡាញ។ ដំ​បូង​គោល​ដៅគឺ ១០០ នាក់​វិនិយោគ (ក្នុង​ម្នាក់​បណ្តាក់​ទុន ១០,០០០ យេន)។ ប៉ុន្តែ​ក្រោយមកគម្រោង​នេះ​បង្ក​ភាព​ភ្ញាក់​ផ្អើលរហូត​ធ្វើ​អោយ​ម្ចាស់​ហាងសម្រេចទទួល​បន្ថែម ១០០០ នាក់​វិនិយោគដើម្បី​ចូលរួម​បណ្តាក់ទុន។

រូបភាព http://faavojphttps://faavo.jp/

ផល​ប្រយោជន៍​របស់​អ្នក​ពេល​បណ្តាក់​ទុន ១០,០០០​ យេនអាច​ទទួល​បានគឺញ៉ាំបាយ Natto នៅ​ហាង​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត។ឈុត​បាយ​រួម​មាន៖ បាយ​ស Natto ស៊ុត Onsen ជ្រក់ ទឹកស៊ុប Miso និង​តែបៃតង។ក្រៅពី​ឈុត​បាយ​ធម្មតានៅ​មាន​បន្ថែម Topping ដូចជា ប៊ឺ សារ៉ាយ ស្ពៃក្រញាញ់ ប៉េងប៉ោះដើម្បីកុំ​អោយ​ភ្ញៀវធុញ។ប្រាកដណាស់ Topping ក៏​ឥត​គិត​ថ្លៃ​ដែរ។

រូបភាព http://faavojphttps://faavo.jp/

ឈ្មោះ​ភោជនីយដ្ឋានសាកសមនឹង​យុគសម័យ​ថ្មី REIWA NATTO (令和納豆)។ជាមួយនឹង​បំណង​នាំ​មកនូវ​រសជាតិ Natto ថ្មី​ និង​ល្អសម្រាប់​សុខភាព ជូនពរអោយ​គំនិត​ពិសេស​របស់​ម្ចាស់​ហាងសម្រេចដូចបំណង។គេហទំព័រ​បណ្តាក់​ទុន៖ https://faavo.jp/tsukuba/project/3712#pj-single-navប្រភព https://faavo.jp/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: