កម្មវិធីភ្ជាប់ Wifi Free នៅប្រទេសជប៉ុន
Wifi គឺជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលមកកំសាន្ត។ អ្នកខ្លះមានតម្រូវការភ្ជាប់ Wifi ដើម្បីទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ ឬរកកន្លែងដូចជា មន្ទីរពេទ្យ ស្ថានីយ៍រថភ្លើង ផ្សារទំនើប ឧទ្យាន ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀត។
នៅប្រទេសជប៉ុន Wifi មិនពិបាករកទេដោយសារតែចំនួនប្រតិបត្តិការបណ្តាញមានកន្លែងតភ្ជាប់រាប់រយនៅទូទាំងប្រទេស ស្ទើរតែគ្រប់ទីកន្លែងសុទ្ធតែមាន Wifi មានកន្លែងខ្លះអនុញ្ញាតអោយអ្នកភ្ជាប់ Wifi Free ទៀតផង។ ខាងក្រោមនេះជាកម្មវិធីសម្រាប់ទូរស័ព្ទ និង website ជួយអោយអ្នកអាចភ្ជាប់ Wifi free ពេលដែលទៅកំសាន្តនៅប្រទេសជប៉ុន។
Japan.Free Wi-Fi
រូបភាព akihabaranews.com
Japan.Free Wi-Fi គឺជាគម្រោងរបស់ការិយាល័យទេសចរណ៍ជប៉ុន (Japan Tourism Agency)។ សហការជាមួយសមាជិកដទៃទៀត ការិយាល័យទេសចរណ៍ជប៉ុនផ្តល់ Wifi free ក្នុងគោលបំណងជួយភ្ញៀវទេសចរណ៍ស្វែងរកកន្លែងតាមបណ្តាញ Internet នៅទូទាំងប្រទេសជប៉ុន។
មើលព័ត៌មានបន្ថែមអំពីកម្មវិធីក៏ដូចជាស្វែងរកកន្លែងនៅជុំវិញអ្នកដែលអនុញ្ញាតអោយប្រើ Wifi free។
Japan Connected Free Wi-fi
រូបភាព akiraceo.com
ប្រហែលមាន ១៣០,០០០ កន្លែងភ្ជាប់ Japan Connected Free Wi-fi ជាកម្មវិធីដែលមិនគិតថ្លៃត្រូវបានប្រើដើម្បីតភ្ជាប់ Wifi។ តាមរយៈកម្មវិធីនេះអ្នកអាចភ្ជាប់ Wifi free នៅស្ថានីយ៍រថភ្លើងល្បឿនលឿន ស្ថានីយ៍រថភ្លើងភាគខាងកើតរួមទាំងស្ថានីយ៍ Tokyo, Tokyo Metro និង Toei Subways ជាកន្លែងទេសចរណ៍ដែលល្បីជាមួយនឹងហាងលក់ទំនិញជាច្រើន។
រូបភាព thebridge.jp
ចុចទីនេះដើម្បីមើលព័ត៌មានបន្ថែម និងទាញយកកម្មវិធី។
Tabimori
រូបភាព haijapan.com
Tabimori ជាកម្មវិធីឥតគិតថ្លៃត្រូវបានផ្តល់ជូនដោយព្រលានយន្តហោះអន្តរជាតិ Narita។ កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ព័ត៌មានអំពីការធ្វើដំណើរ ថ្លៃចំណាយ ម្ហូបអាហារ និងទិញទំនិញ។
កាន់តែពិសេសកម្មវិធី Tabimori គឺចំពោះទិន្នន័យដែលអ្នកបានរកឃើញត្រូវបានរក្សាទុកក្នុង Memory បណ្តោះអាសន្នទោះបីពេលមិនភ្ជាប់បណ្តាញអ្នកនៅតែអាចមើលបាន។
ចុចទីនេះដើម្បីមើលព័ត៌មានបន្ថែម និងទាញយកកម្មវិធី។
Travel Japan Wi-fi
រូបភាព play.google.com
នេះជាកម្មវិធីស្មាតហ្វូនផ្តល់ LAN ឬ WLAN ឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នករស់នៅក្នុងតំបន់នោះ។ អ្នកប្រើអាចចូល Internet នៅ ៦០,០០០ កន្លែងទូទាំងប្រទេស។ ក្រៅពីកន្លែងភ្ជាប់ Wifi free អ្នកនឹងត្រូវការ Premium Code ដើម្បីប្រើ Wifi នៅកន្លែងមួយចំនួនដូចជា McDonald។
ចុចទីនេះដើម្បីមើលព័ត៌មានបន្ថែម និងទាញយកកម្មវិធី។
Wi2 300
រូបភាព hmfm.blog84fc2.com
អ្នកអាចចូលកម្មវិធី Travel Japan Wi-Fi ឬកម្មវិធីផ្សេងដូចជា Wi2 300។ Wi2 300 ជាអ្នកផ្គត់ផ្គង់ Wifi ប្រហែល ២០០,០០០ កន្លែងនៅទូទាំងប្រទេស។ Wi2 300 បម្រើសេវាកម្ម Internet នៅព្រលានយន្តហោះ ចំណតឡានក្រុង ស្ថានីយ៍រថភ្លើង សេវាកម្មឡានក្រុង limousine ភោជនីយដ្ឋាន និងនៅលើកំពូលភ្នំ Fuji។
តម្លៃសេវាកម្មមានចាប់ពី ៣៥០ យ៉េនសម្រាប់រយៈពេលប្រើ ៦ ម៉ោងដល់ ២០០០ យ៉េនក្នុងមួយសប្តាហ៍។ សម្រាប់ភ្ញៀវទេសចរណ៍ដែលទៅទីក្រុង Kobe ពួកគេត្រូវបានផ្តល់ជូនសេវាកម្មភ្ជាប់ Wifi មួយសប្តាហ៍ដោយឥតគិតថ្លៃ។
Japan List