ទោះបីរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់ព្រលានយន្តហោះជប៉ុននូវតែគោរពពេលជានិច្ចជាមួយនឹងកន្លែងស្អាតៗជាច្រើន
ផ្លូវអាកាសជាផ្លូវដឹកជញ្ជូនដែលពិសេសអាស្រ័យលើអាកាសធាតុ។ ហេតុនេះហើយមានស្ថានការណ៍ជាច្រើនដែលមិនអាចដឹងមុន។
កន្លែងនេះស្ថិតនៅក្នុងអាកាសធាតុងាយចុះអ័ព្ទ អាកាសធាតុអាក្រក់ប៉ុន្តែព្រលានយន្តហោះ Haneda របស់ជប៉ុននូវតែរក្សាឈ្មោះថាជាព្រលានយន្តហោះគោរពពេលវាលាបំផុតលើពិភពលោករយៈពេល ៤ ឆ្នាំជាប់គ្នា។
រូបភាព https://toyokeizai.net/articles/-/179029
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការយន្តហោះ និងព័ត៌មានពីព្រលានយន្តហោះអង់គ្លេស OAG បានអោយដឹងផ្អែកលើទំហំ (ចំនួនយន្តហោះដែលបាននាំចូលជារៀងរាល់ឆ្នាំ) គេចែកជាប្រភេទផ្សេងគ្នាដូចជា តូច ល្មម មធ្យម ធំ និងប្រភេទ Mega។ ក្នុងនោះព្រលានយន្តហោះ Haneda គឺស្ថិតក្នុងប្រភេទព្រលានយន្តហោះ Mega។
ជាទូទៅទំហំព្រលានយន្តហោះធំ ការចេញដំណើរក៏កាន់តែយឺត។ ពិតជាពិបាកត្រួតពិនិត្យ រៀបចំជើងហោះហើរពេលដែលមានចំនួនហោះហើរច្រើនតែកន្លែងចុះចតមានកំណត់។ ធម្មតារាល់ជើងហោះហើរយឺត ១៥ នាទីអាចចាត់ទុកថាល្អមធ្យម។ ប៉ុន្តែអត្រាត្រូវពេលវេលារបស់ព្រលានយន្តហោះ Haneda ដល់ទៅ ៨៥.៦២% នាំមុខលើពិភពលោកនៃសមត្ថភាពដំណើរការមានស្ថិរភាព។
ក្រៅពីនេះព្រលានយន្តហោះ Itami នៅ Osaka ក៏ត្រូវបានចាត់ទុកថាជាប្រភេទព្រលានយន្តហោះធំដែរ មានអត្រាត្រូវពេលវេលា ៨៨.២២%។
ទន្ទឹមនឹងការគោរពពេលវេលាព្រលានយន្តហោះ Haneda ក៏ជាកន្លែងទស្សនាដែលអ្នកគួរទៅលេងម្តងដែរ។ ទាក់ទាញមិនចាញ់កន្លែងកំសាន្តផ្សេងនៅប្រទេសជប៉ុនទេ។
JAPO នឹងរៀបរាប់ចំនុចគួរអោយចាប់អារម្មណ៍មួយចំនួននៃព្រលានយន្តហោះ Haneda ដូចជា៖
Edo 江戸小路 (Edo komichi)
រូបភាព https://icotto.jp/presses/860
នៅ Terminal 4F គេបានតុបតែងតាមរចនាប័ទ្មរបស់ Edo បុរាណ។ មកដល់ព្រលានយន្តហោះហត់បំផុតគឺទិដ្ឋភាពអង្គុយចាំជើងហោះហើរប៉ុន្តែនៅព្រលានយន្តហោះ Haneda អ្នកអាចដើរមើលទស្សនា ថតរូប ទិញវត្ថុអនុស្សាវរីយ៍ -ល-។ ពេលវេលាកន្លងទៅលឿនជាងមុនហើយសប្បាយរីករាយ។
Handa Nihonbashi はねだ日本橋
រូបភាព https://icotto.jp/presses/860
Nihonbashi ស្ថិតនៅកណ្តាលក្រុង Edo ជាកន្លែងស្អាតនៃប្រទេសជប៉ុនសម័យបុរាណ។ នៅទីនេះ Nihonbashi ត្រូវបានធ្វើឡើងវិញស្មើ ១/២ ប្រៀបជាមួយនឹងទំហំដើម។
TOKYO POP TOWN
រូបភាព https://icotto.jp/presses/860
នៅកន្លែងនេះមានផលិតផលទាក់ទងនឹងវប្បធម៌ Pop របស់ជប៉ុន។ ផ្លូវអាកាសនៅខាងស្តាំគេហៅថា Cool Zone ខាងឆ្វេងគេហៅថា Hot Zone។ នៅខាងក្នុង Hot Zone មានហាងមួយលក់តុក្កតា Kitty។
កន្លែងទស្សនា
រូបភាព https://icotto.jp/presses/860
ក្នុងពេលចាំឡើងយន្តហោះអ្នកអាចឡើងកន្លែងទស្សនាដើម្បីគយគន់ទេសភាពខាងក្រោម។ នៅកន្លែងនេះអ្នកអាចថតរូប Check-in និងនិយាយអំពីដំណើរកំសាន្តរបស់អ្នក។
ប្រសិនបើអ្នកប្រញាប់ចេញមកព្រលានយន្តដោយមិនទាន់ញ៉ាំអី អ្នកអាចញ៉ាំនៅភោជនីយដ្ឋាននៅព្រលានយន្តហោះបាន។
រូបភាព https://icotto.jp/presses/860
តម្លៃនៅកន្លែងនេះសមរម្យហើយគុណភាពមុខម្ហូបក៏ល្អផងដែរ។ សម្រាប់ភោជនីយ៍ដ្ឋាននៅក្នុងព្រលានយន្តហោះភាគច្រើនលក់ម្ហូបសាមញ្ញប៉ុន្តែមានតម្លៃថ្លៃ។ ចំណែកម្ហូបក្នុងព្រលានយន្តហោះ Haneda នឹងធ្វើអោយអ្នកមានការភ្ញាក់ផ្អើល។
សូមជូនពរអោយជើងហោះហើររបស់ប្រកបដោយសុវត្ថិភាព។
Kengo Abe