សារមន្ទីរស្រាបៀរ Sapporo ស្ថិត​នៅ​ Hokkaido

បច្ចុប្បន្ន​ការ​ផលិត​ស្រា​បៀរ Sapporo ត្រូវ​បាន​ដាក់​លក់​នៅ​លើទី​ផ្សារ។ នេះ​ជា​ស្រា​បៀរ​ដែល​ល្បី​ឈ្មោះ​នៅ​ប្រទេសជប៉ុនជាមួយ​នឹង​ប្រភេទ​ស្រាបៀរ Asahi។

ស្ថិត​នៅ​ទី​ក្រុង​ Sapporo ជាកន្លែង​ផលិត​សា្រ​បៀរ Sapporo សារមន្ទីរដាក់​បង្ហាញអំ​ពីប្រវត្តិនៃស្រាបៀរក៏​ដូចជា​វិធី​ផឹក​ស្រាបៀរ​ឆ្ងាញ់។

ប្រទេសជប៉ុន​ជាប្រទេស​មាន​មនុស្ស​ច្រើន​ចូល​ចិត្ត​ផឹក​ស្រាបៀរ ហើយ​កន្លែង​នេះ​មាន​​សារមន្ទីរណែនាំ​អ្នកទាំង​អស់​គ្នា​​ស្គាល់​​ស្រាបៀរ Sapporo។

អ្វី​ដែល​ពិសេស​ស​ភ្ញៀវ​អាច​មក​ទស្សនា​​សារមន្ទីរដោយ​គិតថ្លៃ។

ជាន់​ទី​ ១​ ជា​កន្លែង​សម្រាប់​ភ្លក់​ស្រាបៀរ នៅ​កន្លែង​នេះ​អ្នក​ត្រូវ​ចំ​ណាយ​ប្រាក់ដើម្បី​​ភ្លក់​ប្រភេទ​ស្រា​បៀរ​ដូចជា បៀរ​បែប​បុរាណ បៀរ Kaitakushi-biru… និង​ប្រភេទ​ស្រាបៀ​រ​មួយច​ំនួន​ទៀត។

ជាន់​ទី ២ និងជាន់​ទី ៣ មាន​កន្លែង​ណែនាំអំពីវិធីសាស្រ្តផលិត គំរូ​ Poster ផ្សព្វ​ផ្សាយ​ផលិត​ផល​។ ធុង​លោហៈផ្អាប់​ស្រាត្រូវបានគេប្រើនៅក្នុង​កន្លែង​ផលិត​ស្រាបៀរ​ Sapporo និង​ព័ត៌​មាន​​ការ​ជ្រើស​រើ​សគ្រឿង​ផ្សំ។

សរុប​សារមន្ទីរ​មាន​ ៤​ កន្លែងដូចជា កន្លែង​ភ្លក់​សា្របៀរ កន្លែង​ដាក់​តាំង​ Gallery និង​ Studio។

ប្រហែល​ ២០ នាទី​​មាន​មួយ​ក្រុម​​ណែ​នាំ​ភ្ញៀវចាក់​ស្រាបៀរចូល​កែវធ្វើ​យ៉ាង​ណា​រក្សារស​ជាតិ​ផ្អែម​របស់ស្រា​បៀរ។

នៅ​កន្លែង​នេះ​មាន​ស្រាបៀរ​ស្រស់ និង​ម្ហូប​ល្បី​របស់​ភោជនីយ​ដ្ឋាន​គឺសាច់​ចៀម​អាំងជាមួយ​នឹង​បន្លែផ្សេងៗ​តាម​បែប​ជប៉ុន។

ម៉ោង​បើក​៖ ពី ៩ ព្រឹក​ដល់​ ៦ ល្ងាច សម្រាក​នៅ​ថ្ងៃ​ច័ន្ទ។

អ្នក​អាច​ជិះ​រថ​ភ្លើងឬ​ឡាន​ក្រុង​មក​កន្លែង​នេះ។

អាស័យដ្ឋាន​៖ Hokkaido Prefecture, Sapporo-shi, Higashi-ku, Kita 7 Johigashi 9-1-1

Takahashi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: