វត្ត Chuu-son-ji ​ពណ៌​មាសភ្លឺ​ភ្លេក​ចែងចាំង

រូបភាព

នៅខេត្ត Iwate មាន​វត្ត​មួយ​ឈ្មោះ​ថា Chuu-son-ji ខាង​ក្នុង​មាន​កន្លែង​មួយ​គេ​ហៅ​ថា Konjikidō គឺជាផ្នូរដែល​ត្រូវ​បាន​គេ​ធ្វើ​នៅ​ឆ្នាំ ១១២៤។ វត្ត​មានកន្លែង​​រក្សាទុក​សពរបស់​​អ្នក​គ្រប់​គ្រង​​នៅ​ភាគខាងជើង។ ​មាន​រាង​ការ៉េជាមួយ​នឹង​​ទំហំ ៥,៥ ម៉ែត្រ x ៥,៥ ម៉ែត្រ និង​កម្ពស់ ៨ ម៉ែត្រ​។

រូបភាព

យោង​តាម​​​ឈ្មោះ​របស់​វត្តទាំងមូលត្រូវបានធ្វើពីមាសដែលគេ​ចាត់ទុកថាជារតនៈសម្បត្តិជាតិ ក្រៅ​ពី​នេះ​ត្រូវ​បាន UNESCO បញ្ជាក់ជាបេតិកភណ្ឌពិភពលោក។

ចំនួន​មាស​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​វត្ត​នេះគឺ ៤ តោន​។

ប្រសិនបើ​គិត​ជា​លុយ​ឥឡូវនេះ​មាន​ចំនួន ៨ ពាន់​លាន​យ៉េន។

វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ Fujiwara ហើយ​គ្រោង​ឆ្អឹង​របស់​គាត់​គេរក្សា​ទុក​នៅ​ទី​នេះ។

រូបភាព

មានគ្រោង​ឆ្អឹង​វីរបុរសល្បីម្នាក់​នៅក្នុងប្រវត្តិសាស្ត្រជប៉ុនក៏​ត្រូវ​បាន​រក្សាទុកនៅ​កន្លែង​នេះដែរគឺ Yoshitsune។

Yoshitsune ត្រូវបានចាត់ទុកថាជាមេទ័ពពូកែប្រយុទ្ធ។

ប៉ុន្តែ​ Yoshitsune ត្រូវ​គេ​ក្បត់ទទួល​បរាជ័យ​ក្នុង​សមរភូមិ Koromogawa ហើយ​ត្រូវ​កូន​ប្រុស​របស់​ Hidehira ជា Fujiwara No Yasuhira បង្ខំវះ​ពោះ​ធ្វើ​អត្តឃាត Seppuku ជាមួយនឹង​ប្រពន្ធ និង​កូន​ស្រី។

Yoshitsune គឺជា​តួ​អង្គ​ក្នុង​ប្រវត្តិ​សាស្ត្រ​ និង​សិល្បៈរបស់​ជប៉ុ​ន​មាន​មនុស្ស​ចូលចិត្ត​ច្រើន។ ដោយសារ​គាត់ជាតួឯកផ្នែកទីបីនៃអក្សរសិល្ប៍បុរាណជប៉ុន Heike Monogatari (រឿង Heike)។

អ្នក​អាច​មក​ទស្ស​នា​វត្ត​ដែល​ធ្វើ​ពី​មាស និង​ស្វែង​យល់​អំពី​ប្រវត្តិសាស្រ្តរបស់​ប្រទេសជប៉ុន។

អាស័យដ្ឋានៈ 岩手県西磐井群平泉町平泉衣関202

លេខទូរស័ព្ទ 0191-46-2211

ខ្សែ​រថ​ភ្លើងនៅភាគឦសាន JR ពី​ស្ថានីយ៍ Hiraizumi ជិះ Taxi ចំណាយ​ពេល​ប្រហែល ២៥ នាទី។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: