តើ​អ្នក​ដឹង​ថាភ្នំ Fuji មាន​ Wifi Free ដែរឬទេ?

ភ្នំ​ Fuji គឺជា​និមិត្ត​សញ្ញា​នៃ​ប្រទេសជប៉ុន។ ចាប់ពី​ថ្ងៃទី​ ១០ ខែ​កក្កដាឆ្នាំ ២០១៥ ភ្ញៀវទេសចរណ៍​មកទស្សនាភ្នំ Fuji ខ្ពស់​បំ​ផុត​នៅប្រទេសជប៉ុនអាច​តភ្ជាប់​ Wifi Free។

អាជ្ញាធរមូលដ្ឋានទំនាក់ទំនង​ជាមួយបណ្តាញ Docomo ដើម្បី​ដំ​ឡើង​ ៨ កន្លែងនៅ​​លើ​ភ្នំរួម​ទាំង​កន្លែង​ឈប់​សម្រាក តំបន់ resort លើ​ភ្នំ និង​លើ​កំ​ពូល​ភ្នំខ្ពស់​បំផុត។

ការ​ដំ​ឡើង​ Wifi Free នៅ​លើ​ភ្នំ​ Fuji ​គឺជា​តម្រូវ​ការ​ចាំ​បាច់​បំផុត​ និង​ជាទម្រង់ការផ្តល់​សេវា​ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវ។

ពេល​មក​ដល់​កន្លែង​នេះប្រជាជននឹង​ចែក​អោយ​ភ្ញៀវ​កាតណែនាំ​ចូល Wifi free នៅ​មជ្ឈមណ្ឌល​ចែក​ចាយ​លើ​ភ្នំ។

អ្នក​អាច​ឃើញ​ថាកាត​មាន​លេខកូដដោយ​ឡែក​សម្រាប់​មនុស្ស​ម្នាក់ៗហើយ​អាចប្រើ​បាន​ក្នុង​រយៈពេល ៧២ ម៉ោងតែ​ប៉ុណ្ណោះ។

តាម​រយៈ Wifi ភ្ញៀវទេសចរណ៍​អាច​ឡើង​ភ្នំ​ ​មើល​ព័ត៌មាន​ព្យាករណ៍​ពីអាកាសធាតុ និង​ថត​រូប។ ហើយ​អាច​ផុស​នៅ​លើ Facebook ដើម្បី​ចែក​រំ​លេក​អំពី​ដំ​ណើរ​កំ​សាន្ត​ជាមួយ​ក្រុម​គ្រួ​សារ និង​មិត្ត​ភក្តិ។ ពិត​ជា​អស្ចារ្យ​ណាស់។

ហេតុ​ដូច្នេះ​ការ​ដំ​ឡើង​ Wifi នៅ​កន្លែង​នេះអាច​ផ្តល់​ភា​ព​ងាយ​ស្រួ​ល​សម្រាប់​ភ្ញៀវទេសចរណ៍ អាច​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ រូប​ភាព​ទាក់​ទាញ​ភ្ញៀវទេសចរណ៍​នៅ​លើ​ពិ​ភព​លោក​​មក​ទស្សនា​កាន់​តែ​ច្រើន​ឡើងតាម​បណ្តាញ​អ៊ិុនធឺ​ណេត (Facebook, Line, Viber …) ជាមួយការ​ចែក​រំ​លេកបទ​ពិសោធរបស់​ខ្លួននៅ​​លើ​កំ​ពូល​ភ្នំភ្លើងមាន​កម្ពស់ ៣.៧៧៦ ម៉ែត្រនេះ។

ពិតជា​ល្អ​ណាស់​មែន​ទេ? តោះ​ទៅ​មើល​ទាំង​អស់​គ្នា​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: