ស្ពាន​យោល Akashi Kaikyo ​មានប្រវែងវែងជាងគេនៅលើពិភពលោក

ប្រជាជនជប៉ុនមាន​ឈ្មោះ​ល្បីខាង​ផ្នែក​ស្ថាបត្យកម្មសំណង់ដែលមានកម្រិតខ្ពស់នៅក្នុងពិភពលោក ជាមួយនឹង​ស្ពាន​យោល Akashi Kaikyo គឺជាមោទនភាពនៃប្រជាជន​ជប៉ុន។

ស្ពាន​ Akashi Kaikyo មាន​ឈ្មោះ​ជា​ភាសាអង់គ្លេសថា Pearl Bridge ស្ពាន​យោល​មាន​រចនា​ដូចជា​ខ្សែ​​អង្រឹងឆ្លងកាត់​ឈូង Akashi ភ្ជាប់ Maiko នៅ Kobe ជាមួយ Iwaya នៃ​កោះ Awaji ហើយ​ជា​ផ្នែក​មួយ​នៃ​ផ្លូវល្បឿន​លឿន Honshu – Shikoku។

ការសាង​សង់​ដ៏អស្ចារ្យ​នេះត្រូវបាន​ចាប់​ផ្តើម​នៅ​ខែ​មេសាឆ្នាំ ១៩៨៦ ហើយ​សម្ពោធអោយ​ដំ​ណើរ​ការ​នៅ​ខែ​ឧសភាឆ្នាំ ១៩៩៨ បន្ទាប់​ពី​ជាង ១២ ឆ្នាំស្រាវ​ជ្រាវ និង​សាង់​សង់។

ដំបូងក្រុមវិស្វករគ្រោងសាងសង់ស្ពានមួយរួមទាំងប្រព័ន្ធផ្លូវដែកប៉ុន្តែនៅពេលគម្រោងចាប់ផ្តើមមានការលំបាកមួយចំនួន​​ធ្វើ​អោយ​វា​មានតែផ្លូវថ្នល់ប៉ុណ្ណោះ។

ស្ពាន​ Akashi Kaikyo មាន​ប្រវែង​សរុប​ ៣៩១១ ម៉ែត្រ និង កម្ពស់ ២៨២,៨ ម៉ែត្រ។ ប្រាក់ចំណាយសរុបត្រូវបានប៉ាន់ប្រមាណចំនួន ៥ ពាន់លានដុល្លារ។

ស្ពាន​ Akashi Kaikyo ​ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​ពិសេសអាច​ទប់​ទល់​នឹង​ខ្យល់បក់ដល់ទៅ 286km/h ជាមួយនឹង​រញ្ជួយ​ដី​ខ្លាំង​ 8.5 Richter ក៏ដូចជាកម្លាំងទឹកហូរកាត់សមុទ្រ Akashi។

ក្រៅពី​នេះស្ថាបត្យកម្មស្ពាននេះត្រូវ​បាន​រចនា​អាច​ទប់​ទល់​នឹង​កត្តា​គ្រោះធម្មជាតិ​​ដ៏​អាក្រក់​ក្នុង​ប្រទេស​ដូចជា ខ្យល់​ព្យុះ និងរញ្ជួយ​ដី​ជាដើម។

មុន​ពេល​ស្ពាន​ Akashi Kaikyo ត្រូវ​បាន​សាង​សង់ ភ្ញៀវ​ឆ្លង​កាត់​សមុទ្រ​ Akashi ដោយ​សាឡាងចំណាយ​ពេល ៣ ម៉ោង​។ ការ​ធ្វើ​ដំ​ណើរ​ឆ្លង​សមុទ្រ​បែប​នេ​ះ​ជារឿយៗមានព្យុះពិត​ជាគ្រោះ​ថ្នាក់ណាស់។ នៅ​ឆ្នាំ ១៩៩៥ មាន​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​ សាឡាង​ពីរ​ត្រូវ​លិច​ធ្វើ​អោយ​ក្មេងចំនួន​ ១៦៨ បាត់​បង់​ជីវិត​។ បន្ទាប់​ពី​ស្ពាន​ Akashi Kaikyo ចាប់​ដំ​ណើរ​ការជួយ​អោយ​កាត់​បន្ថយ​ពេលល​វេលាធ្វើ​ដំ​ណើររវាង Honshu និង​ Shikoku ប្រហែល​ចំណាយពេល ១ ម៉ោង ៣០ នាទី។ ស្ពាន​ Akashi Kaikyo មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​សេដ្ឋកិច្ចព្រោះ​ផ្តល់​ភាព​ងាយ​ស្រួលដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន។

ប្រសិន​បើ​មាន​ឳកាស​មក​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក​ម្តង អ្នក​ប្រាកដជាយល់ពី​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​​ស្ពាន​យោល​ដែល​មាន​ប្រវែង​វែង​ជា​ងគេ​នៅ​លើ​ពិភពលោក​នេះ។

HAI AU

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: