ទៅមើលផ្កាសាគូរ៉ារីកប៉ុន្តែផ្កាបែរជាស្រពោន តើត្រូវធ្វើយ៉ាងណា?
នៅចុងខែមីនាដល់ខែមេសាគឺជារដូវផ្កាសាគូរ៉ារីកដែលជានិមិត្តសញ្ញានៃប្រទេសជប៉ុន។ នេះក៏ជារដូវដែលមានចំនួនភ្ញៀវទេសចរណ៍មកច្រើនផងដែរ។
ការព្យាករណ៍អោយចំពេលវេលាផ្ការីកពិតជាពិបាក។ មានអ្នកខ្លះទៅប្រទេសជប៉ុនមើលផ្ការីក ប៉ុន្តែបែរជាត្រូវត្រលប់ទៅវិញដោយសារតែផ្ការីកខុសពេល។
មិនជាបញ្ហាទេប្រសិនបើអ្នកមិនអាចមើលផ្ការីកនៅកន្លែងដែលបានគ្រោងទុក អ្នកនូវតែអាចបន្តគម្រោងនៅកន្លែងផ្សេងទៀតបាន។
១. ឧទ្យាន Hirosaki
រូបភាព https://www.jalan.net/news/article/321023/
ប្រាសាទស្ថិតនៅក្នុងចំណោមដើមផ្កាសាគូរ៉ាមានអាយុកាលជាង ១០០ ឆ្នាំធ្លាប់ឆ្លងកាត់ពេលវេលាជាច្រើននៃប្រវត្តិសាស្រ្ត។ ជំុវិញមានប្រឡាយទឹកជាមួយនឹងផ្កាអណ្តែតលើផ្ទៃទឹក នាំមកនូវភាពស្ងប់ស្ងាត់ដោយសារតែទេសភាពស្រស់ស្អាត។
រូបភាព https://www.jalan.net/news/article/321023/
នៅក្នុងបរិវេណឧទ្យានមានជាង ៥២ ប្រភេទផ្កាសាគូរ៉ាសរុបមាន ២៦០០ ដើម។ ខេត្ត Aomori ស្ថិតនៅភាគខាងជើងប្រទេសជប៉ុនមានអាកាសធាតុត្រជាក់ខ្លាំងហេតុនេះរដូវផ្ការីកនឹងយឺត។ ដូច្នេះនៅពាក់កណ្តាលខែមេសាដល់ដើមខែឧសភាទើបជារដូវស្អាតបំផុតនៃផ្កាសាគូរ៉ានៅកន្លែងនេះ។ គុណសម្បតិ្តពេលដែលផ្កាសាគូរ៉ារីកយឺតធ្វើអោយអ្នកអាចជៀសវាងពេលមានភ្ញៀវទេសចរណ៍ច្រើនក៏ដូចជាសំបុត្រយន្តហោះឡើងថ្លៃ។
Aomori ជាកន្លែងមានចម្ងាយឆ្ងាយពី Tokyo ហេតុនេះដើម្បីទៅដល់កន្លែងនេះអ្នកត្រូវចំណាយថ្លៃធ្វើដំណើរច្រើន។
២. ឧទ្យាន Ibaraki
រូបភាព https://jp.zekkeijapan.com/spot/index/789/
នេះជារូបភាពប្រាសាទដ៏ល្បីនៅខេត្ត Yamagata។
ចំនុចពិសេសនៅកន្លែងនេះមានព្រឹត្តិការណ៍ Light-up ធ្វើអោយទេសភាពផ្កា និងប្រាសាទកាន់តែអស្ចារ្យ។ ចំណែកទេសភាពពេលយប់មានពន្លឺភ្លើងជាមួយនឹងប្រឡាយទឹកបង្កើតជាទិដ្ឋភាពពិសេស។
កន្លែងនេះក៏ស្ថិតនៅភាគខាងជើងផងដែរ ហេតុនេះរដូវផ្ការីកគឺយឺតបន្តិច។ ពេលវេលាល្អបំផុតដើម្បីមើលផ្ការីកគឺប្រហែលពាក់កណ្តាលខែមេសា។
៣. ប្រាសាទ Otaki
រូបភាព http://blog.livedoor.jp/tktms/archives/51783682.html
ប្រសិនបើអ្នកមិនចង់ធ្វើដំណើរឆ្ងាយទៅដល់ Yamagata ឬ Aomori អ្នកអាចមកទស្សនាប្រាសាទ Otaki ស្ថិតនៅ Chiba បាន។ ប្រសិនកក់សណ្ឋាគារនៅ Tokyo អ្នកអាចចំណាយពេលមួយថ្ងៃសម្រាប់ទៅហើយត្រលប់មកវិញ។
ប៉ុន្តែប្រសិនបើមកកន្លែងនេះថ្លៃសំបុត្រយន្តហោះអាចនឹងថ្លៃជាមួយនឹងចំនួនភ្ញៀវទេសចរណ៍ច្រើន។
ផ្កាសាគូរ៉ាឆាប់រីកហើយក៏ឆាប់រោយទៅវិញដែរ ត្រឹមតែរយៈពេលមួយសប្តាហ៍គឺទិដ្ឋភាពស្រស់ស្អាតនេះនឹងបាត់ទៅវិញ។ នេះជាមូលហេតុធ្វើអោយអ្នកដែលចង់ទៅមើលផ្ការីកនៅប្រទេសជប៉ុនអស់សង្ឃឹម។
ប៉ុន្តែនៅ Tohoku តំបន់ភាគឦសានប្រទេសជប៉ុន រដូវផ្ការីកនៅចុងខែមេសាដល់ពាក់កណ្តាលខែឧសភា។ ប្រសិនបើទៅ Tokyo ហើយខកខានឳកាសមើលផ្ការីកអ្នកអាចគិតពីការផ្លាស់ប្តូរទៅតំបន់ភាគខាងជើងវិញ។
ទោះយ៉ាងណាដំណើរកំសាន្តបច្ចុប្បន្នភាគច្រើនសុទ្ធតែត្រូវបានរៀបចំទុកមុនតាំងពីដំបូងពិតជាពិបាកផ្លាស់ប្តូរណាស់។
ជូនពរអោយដំណើរកំសាន្តរបស់អ្នកមានសុវត្ថិភាពហើយអាចទស្សនាផ្កាសាគូរ៉ារីកទាន់ពេល។
Kengo Abe