តំបន់ Hakone មានកន្លែងពិសេសអ្វីខ្លះដែលអ្នកគួរទៅ?

Hakone គឺជាតំបន់ភ្នំដែលត្រូវបានគេស្គាល់ថាជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងនៃតំបន់ប្រវត្តិសាស្រ្តដែលមានភ្នំហ្វូជី(Fuji) និងកន្លែងងូតទឹកក្ដៅ (Onsen)។

តំបន់នេះមានចំណាយ ១០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ តំបន់ Hakone គឺជាទិសដៅដ៏ល្អនាពេលចុងសប្តាហ៍ សម្រាប់អ្នករស់នៅទីក្រុងតូក្យូដែលចង់សម្រាកនៅជនបទ រួមទាំងភ្ញៀវទេសចរអន្តរជាតិ។ Hakone គឺស្ថិតនៅក្នុងចំណុចដែលមានអត្រាខ្ពស់ក្នុងការចូលមកទស្សនាច្រើនបំផុតបំផុតនៅក្នុងប្រទេសជប៉ុន។

កន្លែងនេះវាប្រហែលជាមិនមែនជាត្បូងដែលអស្ចារ្យនោះទេ ប៉ុន្តែវាមើលទៅគួរឱ្យចាប់អារម្មណ៍ណាស់ដែរ ដែលមិនគួរមើលរំលង។ មនុស្សគ្រប់គ្នាចូលចិត្តតំបន់ Hakone ដោយមានលក្ខណៈពិសេសដូចជា:

១. កន្លែងងូតទឹកក្ដៅនៅ (Hakone Onsen)

តំបន់ Hakone មានកន្លែងងូតទឹកក្ដៅរាប់រយកន្លែងដូចជានៅសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសាធារណៈជាច្រើន។ ជួនកាលភ្ញៀវជាតិនឹងទេសចរអន្ដរជាតិបានរំលងនូវឱកាសមកងូតទឹកនេះ។ ធ្វើអោយពួកគេមានអារម្មណ៍មិនស្កប់ចិត្ដ(ស្ដាយក្រោយ)។

២. ទីសក្ការបូជា Hakone

ទីសក្ការបូជា Hakone គឺជាទីកន្លែងដែលមានសម្រស់ស្អាតដោយការតុបតែងតែងគ្របដណ្ដប់ទៅដោយពន្លឺចម្លែកនាពេលរាត្រី។ ទីសក្ការបូជានេះត្រូវបានបង្កើតនៅក្នុងព្រៃដ៏គួរអោយចាប់អារម្មណ៍មួយនៅចុងបឹងអាស៊ីណូកូ (Ashinoko)។ ផ្លូវចូលទៅព្រៃនេះមានទៅដោយចង្កៀងគោមជាជួរទៅដល់ទីសក្ដារបូជា។

៣.  បឹងអាស៊ីណូកូ (Lake Hakone)

បឹងអាស៊ីណូកូ គឺជាបឹងភ្នំភ្លើងមួយដែលត្រូវបានគេស្គាល់ថាជាទស្សនីយភាពនៃភ្នំហ្វូជី (Fuji) និង ភ្នំ Hakone ដ៏អស្ចារ្យ។ នៅទីនោះមានទូកទេសចរណ៍ពីរក្រុមហ៊ុនដែលបានបង្ហាញអ្នកនូវរឿងជាច្រើននៅបឹងភ្នំភ្លើងនេះ។ បើអ្នកបានមើលទៅច្រាំងនៃបឹងនេះ អ្នកនឹងអាចមើលឃើញសួន Onshi Hakone និងសួន Moto Hakone ។

៤. រណ្ដៅ Owakudani

Owakudani គឺជារណ្តៅភ្នំមួយដែលកើតឡើងដោយការបន្ទុះបំបែកមុនពេលភ្នំ Hakone កើតឡើង។ ដែលយើងមើលទៅដូចជាស្រទាប់ក្រោមនៃភពផែនដីអញ្ចឹង។

៥. ផ្លូវដ៏ចំណាស់នៃ Tokaido

Tokaido គឺជាផ្លូវប៉ូលីសដំបូងគេរបស់ប្រទេសជប៉ុន។ វាបានផ្សារភ្ជាប់ទីក្រុងតូក្យូជាមួយក្យូតូនៅសម័យអេឌូ (Edo)។ ការធ្វើដំណើរតាមផ្លូវ Tokaido គឺជារឿងដ៏គ្រោះថ្នាក់មួយដែលមាននៅឃាតករ និងក្រុមសាមូរ៉ៃ។ វាជាផ្លូវមួយដែលបម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ប្រទេសជប៉ុន។

ក្នុងការចំណាយពេលដ៏រីករាយ ៦០ ទៅ ៩០ នាទីដើរតាមរយៈព្រៃឈើដើមឈើនេះ អ្នកនឹងស្គាល់ទីកន្លែងប្លែកៗពាក់ព័ន្ធនឹងប្រវតិ្ដសាស្រ្ដ។

៦. សណ្ឋាគារ Hakone

សណ្ឋាគារ Hakone ជាតំបន់ទេសចរណ៍សំរាប់មនុស្សដែលមានវ័យចំណាស់ដែលគួរមកកំសាន្ដកាយ។ នៅចុងកំពូលនៃសណ្ឋាគារ Hakone នេះមានកន្លែងងូតទឹកក្ដៅ ហើយជាបន្ទប់ទឹកសម្រាប់តែម្នាក់ឯងសំរាប់រំងាប់អារម្មណ៍។ សណ្ឋាគារ Hakone នេះមានតម្លៃសមរម្យដែលផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះជាមួយបុគ្គលិកម្នាក់ៗ។

៧. រាជវាំង Hakone

គឺជាអតីតរាជវាំងនៃគ្រួសារអធិរាជនាពេលរដូវក្ដៅមកដល់ម្ដងៗ។ រាជវាំងនេះ គឺមិនមានអ្វីដែលគួរឱ្យកត់សម្គាល់ ឬប្លែកនោះទេ។ តែរាជវាំងនេះព័ទ្ធជំុវិញដោយឧទ្យាននៅជុំវិញ (Onshi Hakone ឧទ្យាន) ដែលជាការលើកសម្រស់។ រាជវាំងនេះព័ទ្ធទៅដោយពណ៌បៃតងដោយមានស្លែច្រើន។

៨.Moto Hakone

Moto Hakone គឺជាភូមិមួយនៅដែលស្ថិតនៅលើបឹង Ashinoko ។ នៅទីនោះមានសកម្មភាពមមាញឹកជាខ្លាំង តែអ្វីដែលគួរអោយទាក់ទាញ នោះគឺយើងអាចឃើញបឹង Ashinoko និងភ្នំហ្វូជីដោយផ្ទាល់។

៩. ផ្លូវរថភ្លើង Hakone Tozan

ផ្លូវរថភ្លើង Hakone Tozan គឺជាផ្លូវរថភ្លើងដែលស្ថិតនៅលើជួរភ្នំចំណាស់ជាងគេនៅជប៉ុន។ ដោយស្ថិតនៅចន្លោះរវាងភ្នំ Hakone-Yumoto និង Gora ហើយជិះឆ្លងកាត់តាមព្រៃក្រាស់ លើស្ពាន និងតាមរូងភ្នំដែលវាមើលទៅមានអារម្មណ៍ថាប្លែកភ្នែក។ នៅក្នុងដើមខែកក្ដដាយើងនឹងអាចឃើញផ្កាជាច្រើនដុះនៅតាមបណ្ដោយផ្លូវរថភ្លើងដែលដូចជាកន្លែងថ្មីមួយទៀត។

១០. សារមន្ទីរ Hanoke

គឺជាសារមន្ទីរដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់សារមន្ទីរសិល្បៈតូចៗមួយចំនួននៅក្នុងទីក្រុងទេសចរណ៍នេះ។ ដោយវាមានទីកន្លែងតូចៗសំរាប់ការដើរមើលកំសាន្ដ តែកន្លែងនីមួយៗបង្កប់នូវអត្ថន័យ និងភាពអស្ចារ្យជាច្រើន។

១១. ការឡើងភ្នំ Hakone

តំបន់ Hakone គឺជាផ្នែកមួយនៅជិតភ្នំ Fuji-Hakone-Izu សំរាប់ការឡើងភ្នំ។ ជាក់ស្តែងសួនឧទ្យានជាតិនេះ គឺជាកន្លែងប្រមូលផ្ដុំនូវតំបន់ទេសចរណ៍ផ្សេងៗគ្ នាដែលមានភាពរីករាលដាលនៅទូទាំង Yamanashi, Shizuoka និងខេត្ត Kanagawa និងទីក្រុងតូក្យូ។ យ៉ាងណាក៏ដោយឧទ្យាននេះត្រូវបានបង្កើតផ្លូវសំរាប់ដើរ និងជិះកំសាន្តដ៏ល្អឥតខ្ចោះជាច្រើននៅតំបន់ Hakone។

ការធ្វើដំណើរពី Owakudani ទៅ បឹង Ashinoko គឺជារឿងល្អបំផុតសំរាប់អ្នកមានគំរោងដើរឡើងភ្នំ ហើយវាឆ្លងកាត់ កំពូលភ្នំ Kamiyama សម្រាប់ការមើលទិដ្ឋភាពភ្នំហ្វូជី។

 

អត្ថបទ៖ japan-talk

មើលបន្ថែម: