ស្អាតប្លែក! ស្រះទឹកពណ៌ខៀវថ្លានៅប្រទេសជប៉ុន
Blue Pond នៃទីក្រុង Biei ជាកន្លែងល្បីដែល Apple ជ្រើសរើសធ្វើជារូបភាពទំព័រដើមសម្រាប់ប្រព័ន្ធប្រតិបត្តិការ OS X។
ប្រសិនបើអ្នកកំពុងប្រើកុំព្យូទ័រ Mac ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ OSX Moutain Lion បន្ទាប់ពីអេក្រង់ចាប់ផ្តើមដំណើរការកុំព្យូទ័រនឹងបង្ហាញរូបភាពពណ៌ខៀវនៃស្រះទឹក Blue Pond។
រូបភាព ស្រះទឹកមានឈ្មោះ Blue Pond ដោយសារវាមានពណ៌ខៀវស្រស់ស្អាត
Blue Pond ស្ថិតនៅច្រាំងខាងឆ្វេងទន្លេ Biei-gawa ជិតទីក្រុង Biei លើកោះ Hokkaido នៃប្រទេសជប៉ុន។ ជាកន្លែងទេសចរណ៍កំសាន្តដែលល្បីឈ្មោះ Blue Pond កាន់តែល្បីដោយសារតែ Apple សម្រេចប្រើ Blue Pond ធ្វើជារូបភាពទំព័រដើមនៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។
កាន់តែពិសេសជាងនេះគឺ Blue Pond មិនមែនជាស្រះទឹកដែលកើតឡើងដោយធម្មជាតិទេ។ នេះជាស្រះទឹកដែលបង្កើតក្រោយពេលគេធ្វើទំនប់សម្រាប់ការពារតំបន់។ កន្លែងនេះទឹកជំនន់ភក់កើតឡើងគ្រប់ពេលវេលាដោយសារវានៅជិតភ្នំភ្លើងលើភ្នំ Tokachi។
ចាប់តាំងពីពេលមានបន្ទុះភ្នំភ្លើងកើតឡើងក្នុងធ្នូឆ្នាំ ១៩៨៨ មន្ត្រីមូលដ្ឋានសម្រេចធ្វើទំនប់នៅប្រភពទឹកតាមបណ្តោយទន្លេ Bieigawa ដើម្បីការពារទឹកជំនន់ភក់។
ទឹកទាំងអស់ត្រូវបានទប់ដោយទំនប់ ការផ្លាស់ប្តូរនៃលំហូរទឹក និងការបំផ្លាញព្រៃធ្វើអោយស្រះទឹកនេះមានពណ៌ខៀវ។
ស្រះនេះត្រូវបានរំលេចដោយដើមឈើជាច្រើនដែលដុះផុសចេញនៅលើផ្ទៃទឹករួមជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធធ្វើអោយទេសភាពនៅទីនោះមើលទៅកាន់តែអស្ចារ្យ។
ហើយស្រះទឹកហាក់ដូចជាមិនមានពណ៌ខៀវបែបនេះរហូតទេ។
ស្រះទឹកផ្លាស់ប្តូរពណ៌ទៅតាមរដូវ និងតាមកន្លែងដែលអ្នកទស្សនា។
ទេសភាពស្រះទឹកពិតជាស្អាត Blue Pond មានពណ៌ខៀវភ្លឺ។
បាតុភូតចម្លែកនេះមិនទាន់បកស្រាយតាមវិទ្យាសាស្ត្របានទេ។ ការពន្យល់មួយចំនួនបាននិយាយថាដោយសារតែកំហាប់អាលុយមីញ៉ូម hydroxit នៅក្នុងទឹកខ្ពស់។
ដោយសារពន្លឺជះមកលើផ្ទៃទឹកធ្វើអោយស្រះមានពណ៌ខៀវព្រិចៗ។
រូបភាពស្រះទឹក Blue Pond ត្រូវបានថតដោយអ្នកថតរូបឈ្មោះ Kent Shiraishi។ គាត់ជាមនុស្សចូលចិត្តថតរូបស្រះទឹកចម្លែកនេះ ហើយតែងមកទីនេះញឹកញាប់។ គាត់បានថតរូបស្រះទឹកពេលធ្លាក់ព្រិលហើយផុសលើទំព័រ Facebook របស់ខ្លួន។
ប្រភព skydoor