​ពណ៌ Sapphire ជះ​ពន្លឺព្រិចៗនៅ​ក្បែរ​ឆក​សមុទ្រ​

ពេល​និយាយ​ពី​ទេសភាពស្រស់​ស្អាត​​នៅ​ប្រទេសជប៉ុន ប្រហែលជា​អ្នក​នឹង​គិត​ទៅដល់​ប្រាសាទ Shinto, ច្រកទ្វា Tori, ផ្កាសាគឺ​រ៉ា ផ្លូវ​តូច​ និង​ភាពស្ងប់​​ស្ងាត់ដែល​អ្នក​ឃើញ​ក្នុង​ Anime។

ប៉ុន្តែ​កន្លែង​នេះនៅ​មាន​ទេសភាព​ស្អាត​ដោយ​សារ​​ពន្លឺ​ព្រិចៗនៃ​ពណ៌ Sapphire។ កន្លែង​ដែល​ JAPO ចង់​និយាយ​នោះ​គឺឆក​សមុទ្រ Toyama កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​ភាពអាថ៌កំបាំង​ទាក់​ទាញ​របស់​ធម្មជាតិ​ដូចជា​ទស្សនីយភាពពន្លឺសមុទ្រនាពេល​រាត្រី។

ក្នុង​ខែ​មី​នា​​ឆក​សមុទ្រ​ Toyama ស្ថិត​នៅ​ចំ​កណ្តាល​សមុទ្រ​ជប៉ុន ​ចាប់​ផ្តើម​មាន​ពន្លឺ​ពេលដែល​មេឃ​ងងឹត​​។ ទេសភាព​មើលទៅ​ដូចជា​ពន្លឺ​ភ្លើង LED ពណ៌​ខៀវតាម​ឆ្នេរសមុទ្រ​។ ​ទស្សនីយភាពសមុទ្រ​នេះដោយ​សារ​តែ​សត្វ​មួយ​ប្រភេទ​ដែល​ហៅ​ថា (Hotaru-ika) មឹកអំពិលអំពេក។

រូបភាព https://blog.syofuso.com/entry/hotaruika-luciferin

មឹកអំពិលអំពេក – សត្វដែលអាថ៌កំបាំងក្នុង​មហាសមុទ្រ​

Hotaru-ika ជាប្រភេទ​ដែល​មាន​ពន្លឺនៅ​ក្នុង​ខ្លួន។ ឈ្មោះ Latin របស់​វាគឺ Watasenia scintillans ជាសត្វ​ដែល​កម្រ​ ហើយ​ជាប្រភេទ​សត្វ​តែ​មួយ​គត់​តំ​ណាង​អោយ​ Watasenia។ Hotaru-ika ដែល​គេ​ហៅ​ថា​ជា​មឹក​បញ្ចេញ​ពន្លឺ ទំហំ​ធំ​បំផុត​នៃសត្វ​​មឹក​ប្រហែល​ 80mm។ ពន្លឺពណ៌​ខៀវនៅ​ក្នុង​ខ្លួន​របស់​វា​មើល​ទៅ​​ត្រជាក់​ភ្នែក​នាំមក​នូវ​ភាព​អាថ៌​កំបាំង​អស្ចារ្យ។ ផ្នែក​រាង​កាយ​ដែល​បញ្ចេញ​ពន្លឺគឺស្ថិត​នៅ​ដៃមឹក​ ជុំ​វិញ​ភ្នែក​ និង​ស្ថិត​នៅ​ជុំ​វិញ​រាង​កាយ​។

ធម្មតា Hotaru-ika រស់នៅ​ប្រហែល 1200 feet ក្រោម​មហាសមុទ្រ​។ ប៉ុន្តែ​នៅ​ឆក​សមុទ្រ​ Toyama រលក​សមុទ្រ​បាន​បោក​បក់សត្វ​មឹក​មក​លើ​ច្រាំង​បង្កើតទេសភាពអស្ចារ្យ​នេះ។ នេះក៏ជារដូវល្អ​សម្រាប់អ្នកនេសាទអាច​ចាប់​បាន​រាប់​តោន Hotaru-ika ​ក្នុង​អំឡុង​ខែមី​នា​ដល់​ខែមិថុនា​។ ហេតុ​អ្វី​ត្រូវ​នេសាទ? ដោយ​សារ​វាជា​ម្ហូប​ពិសេសមាន​តម្លៃ។

នៅ​ក្នុង​ខែមី​នា​ក៏​ជារដូវ​បន្តពូជរបស់ Hotaru-ika ហេតុនេះ​មឹក​រាប់​លាន​ក្បាល​ប្រមូល​ផ្តុំ​គ្នា​​នៅ​ឆក​សមុទ្រ​ Toyama ធ្វើអោយ​មាន​ពន្លឺ​ភ្លើងពណ៌ខៀវពេញតាម​​ច្រាំង​សមុទ្រ​ ទាក់​ទាញ​ភ្លៀវ​ទេសចរណ៍​រាប់​ពាន់នាក់ជារៀង​រាល់​ឆ្នាំ។

រូបភាព travel.co.jp

ពន្លឺពណ៌​ខៀវ​របស់ Hotaru-ika មាន​តួនាទី​សំ​ខាន់​សម្រាប់​ទំនាក់​ទំនង​ដើម្បី​រក​គូរ​​ កំ​ណត់​អំពី​សត្រូវ​ ក្លែង​បន្លំ​បញ្ឆោត​សត្វ​ដែល​ស៊ី​សាច់ផ្សេងទៀត និង​ដើម្បី​ទាក់​ទាញ​សត្វ​ជា​ចំណី។

សារមន្ទីរ Hotaru-ika

រូបភាព https://www.hokurikushinkansen-navi.jp

ជិតឆក​សមុទ្រ​ Toyama ជាកំ​ពុង​ផែ​នេសាទ Namerikawa កន្លែង​ដែល​អ្នក​អាច​មក​ទស្ស​នា​នៅ​សារមន្ទីរ Hotaru-ika។ នេះ​ជា​សារមន្ទីរ​តែ​មួយ​គត់​ដែល​និយាយ​ពី​ប្រធាន​បទ Hotaru-ika លើពិភព​លោក​។

ដូចជា​កន្លែង​ទេសចរណ៍​ជាច្រើន​ផ្សេង​ទៀតនៅ​ប្រទេសជប៉ុន សារមន្ទីរ​មាន​សត្វ​គួរ​អោយ​ស្រលាញ់​ជាច្រើន។

រូបភាព twitter.com

ម្ហូប​ពិសេស Hotaru-ika

ដោយ​សារ​តែ​ពណ៌​ចម្លែក​នៃ​សត្វ​នេះ​ធ្វើ​អោយ​មនុស្ស​ជាច្រើន​យល់​ថា Hotaru-ika មាន​ជាតិ​ពុលមិន​អាច​ញ៉ាំ​បាន។ តាម​ការ​ពិត​គឺ​ផ្ទុយ​មក​វិញមិន​ត្រឹម​តែ​អាចញ៉ាំ​បាន​នេះ​ជា​ម្ហូប​ដែល​ពេញនិយម​នៅ​ប្រទេសជប៉ុន។

រូបភាព http://babyleaf.hatenablog.com/entry/

រូបភាព livedoor Blog

ប្រជាជន​ជប៉ុន​បាន​រក​ឃើញ​វិធី​ជាច្រើន​ដើម្បី​ចម្អិន​មុខ​ម្ហូប​នេះ ដូចជា​ញ៉ាំ​ឆៅ (Sashimi) និង​ធ្វើ​ជា Tempura។

នៅ​ចាំ​អ្វី​ទៀត​ ដំ​ណើរ​កំ​សាន្ត​រង់​ចាំ​អ្នក​គ្រប់​ពេល​វេលា​ ជាមួយនឹង​កន្លែងទេសចរណ៍ពិសេសជាច្រើន​ផ្សេងទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: