Eshima Ohashi – ជាស្ពានដែលមានជម្រាលខ្ពស់ស្ថិតនៅប្រទេសជប៉ុន
រូបភាព៖ https://www.amusingplanet.com
Eshima Ohashi គឺជាស្ពានដែលធ្វើឲ្យអ្នកមិនអាចជឿលើភ្នែកខ្លួនឯង។ វាមើលទៅដូចជា Roller coaster (រថយន្តសម្រាប់ជិះរំអិល) នៅក្នុងសួនកំសាន្តដែលតភ្ជាប់ខេត្ត Tottori ជាមួយនឹងខេត្ត Shimane នៅប្រទេសជប៉ុន។
ប្រវែងនៃស្ពាននេះគឺ ១.៥ គីឡូម៉ែត្រកម្រិតជម្រាលគឺ ៦.១% ដោយសារវាមានសភាពដូចជាស្ពានសម្រាប់ជិះរំអិលចុះ ដូច្នេះឈ្មោះអង់គ្លេសរបស់វាគឺ “Roller Coaster Bridge”។
ស្ពាន Eshima Ohashi មានក្នុងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន DAIHATSU (ក្រុមហ៊ុនផលិតរថយន្តជប៉ុន) ផ្សាយលើទូរទស្សន៍ដើម្បីបញ្ជាក់ពីគុណសម្បតិ្តនៃការជិះលើជម្រាលរបស់រថយន្តដែលគេហៅថា Tanto។ បន្ទាប់ពីកម្មវិធីផ្សាយពាណិជ្ជកម្មមានប្រជាប្រិយភាព ស្ពានចាប់ផ្តើមល្បីហើយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។
សូមមើល clip ផ្សាយពាណិជ្ជកម្មនេះ។
នៅលើស្ពានមានកន្លែងសម្រាប់អ្នកដើរថ្មើរជើងដូច្នេះអ្នកអាចដើរដើម្បីមើលទេសភាពជំុវិញបាន។
ពេលដែលមេឃស្រឡះកោះស្ថិតនៅចម្ងាយដែលអ្នកអាចមើលឃើញ។
ទេសភាពមើលទៅលើស្ពាន Eshima Ohashi ពិតជាស្អាត ហើយវាបានក្លាយទៅជាកន្លែងណាត់ជួបសម្រាប់គូរស្វាមីភរិយាថ្មី។ នៅពេលរាត្រីការរួមបញ្ចូលនៃពន្លឺស្ពានជាមួយនឹងផ្ទៃទឹកទន្លេបង្កើតជាទេសភាពស្រស់ស្អាតទាក់ទាញ និងជាកន្លែងល្អសម្រាប់ការបង្កើតគំនិតសិល្បៈថ្មី។
Eshima Ohashi Bridge
អាស័យដ្ឋាន៖ Wataricho, ទីក្រុង Sakaiminato, ខេត្ត Tottori
ផ្លូវចូល៖ បើកបរប្រហែល ៥ នាទីពីស្ថានីយ៍រថភ្លើង JR Sakaki Minato។
Website : Eshima Ohashi Bridge
Takahashi