ទេស​ភាព​​​ស្រស់​ស្អាត​ដែល​អ្នក​មិន​អាច​ខក​ខាន​ពេល​ទៅ​ដល់​ប្រទេសជប៉ុន​គឺផ្ការីក​នា​​និទាឃរដូវ​

ពេល​និយា​យ​ពី​​និទាឃរដូវ​នៅ​ប្រទេសជប៉ុនប្រាកដណាស់​នឹង​មាន​មនុស្ស​ជាច្រើនគិត​ភ្លាម​ពី​ផ្កាសាគឺ​រ៉ា។ ដោយសារ​អោយ​តែ​និទាឃរដូវមកដល់ផ្កា​ចាប់​ផ្តើម​រីក​ស្គុះ​ស្គាយមិន​មែន​មាន​តែ​ផ្កាសាគឺ​រ៉ាប៉ុណ្ណោះ​ទេ។

ជាទូ​ទៅ​ផ្កាសាគឺ​រ៉ារីក​ស្អាត​បំ​ផុត​ប្រហែល​មួយ​សប្តាហ៍ក្រោយ​ពេល​ផ្កា​រីក​​​។ ទោះ​ជា​យ៉ាង​ណា​វាជា​ការ​លំ​បាក​សម្រាប់​ការ​ព្យាករណ៍​រដូវ​កាល​ផ្កា​រីក​។ ហេតុនេះ​ប្រសិន​បើ​អ្នក​អាច​ទស្សនា​​ទេសភាព​ផ្ការីក​ស្គុះ​ស្គាយពិតជា​សំ​ណាង​។

ក្រៅ​ពី​ផ្កា​សាគឺ​រ៉ា​នូវ​មាន​ផ្កាជាច្រើន​ប្រភេទ​ផ្សេង​ទៀតបង្អួត​សម្រស់នានិទាឃរដូវ​។

រូបភាព https://retrip.jp/articles/82882/

រូបភាព https://www.gnavi.co.jp/amex/miharashinooka/

នេះ​ជា​ទេសភាព​ផ្កា Nemophila ​​ពេញ​ទៅ​ដោយ​ពណ៌​ខៀវ​ស្រងាត់។ ជា​កន្លែង​ទស្សនា​ផ្កា​ ​Nemophila ស្អាត​បំ​ផុត​លើ​ពិភព​លោកវា​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ក្បែរ​ឆ្នេរ​សមុទ្រ Hitachinaka ខេត្ត​ Irabaki។ ដោយ​ដឹង​ថា​កន្លែង​នេះ​ដាំ​ប្រហែល ៤,៥០០,០០០ ដើម​ដុះ​ជិតគ្នា​បង្កើត​ជា​ទេសភាព​​ផ្ការីកស្រស់​ស្អាត។ រដូវ​ផ្ការីក​ប្រហែល​ចុង​ខែ​មេសាដល់​ពាក់​កណ្តាល​ខែឧសភា។ ផ្កា ​Nemophila មា​ន​ពេល​វេលា​រីក​​ច្បាស់​ជាង​ផ្កាសាគឺ​រ៉ា។

តើ​អ្នក​ចង់​ទៅ​ដល់​វាល​ផ្កា​ខៀវ​ស្រងាត់​ដែរទេ?

នៅ​ឧទ្យាន​ Hitachinaka មិន​ត្រឹម​តែ​មាន​ផ្កា ​Nemophila ប៉ុណ្ណោះទេ រដូវ​ផ្កា Nemophila ក៏​ជា​ពេល​វេលា​ផ្កា Narcissus tazetta និងផ្កា Tulip កំ​ពុងតែ​រីក​ស្អាត​បំ​ផុតផងដែរ​។

រូបភាព https://www.gnavi.co.jp/amex/miharashinooka/

ក្រៅពី​នេះ​ពេល​ដែល​រដូវ​ក្តៅ​មក​ដល់យើង​អាច​មើល​ឃើញ​ដើម​ Kokia មូល​គួរ​អោយ​ស្រលាញ់

រូបភាព https://tabizukan.com/images/B21DD60C200E142F4054182A7B884C4B

ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់ Kokia នឹង​ប្រែ​ទៅជា​ពណ៌​ក្រហម​

រូបភាព https://retrip.jp/articles/82882/

ឧទ្យាន​ Hitachinaka ជាកន្លែង​ទស្សនា​សម្រស់​ផ្ការីក​ជាច្រើនដែល​អ្នក​គួ​រ​តែទៅ​ប្រសិន​បើ​មាន​ឱកាសទៅ Tokyo។

អាស័យ​ដ្ឋាន៖

ឧទ្យានក្បែរ​ឆ្នេរ​សមុទ្រ​ Hitachinaka

ខេត្ត Irabaki, ទី​ក្រុង​ Hitachinaka, Mado Onuma 605-4

029-265-9001

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: