តើអ្នកដឹងទេថា! ភ្នំហ្វូជីជាកម្មសិទ្ធិរបស់នរណា?
http://www.citiestips.com/view/fuji-384273
ភ្នំហ្វូជីជានិមិត្តសញ្ញានៃប្រទេសជប៉ុន
មិនត្រឹមតែប្រជាជនជប៉ុនមានមោទនភាពចំពោះសម្រស់នៃភ្នំហ្វូជីប៉ុណ្ណោះទេ ប៉ុន្តែជនបរទេសជាច្រើនក៏ភ្ញាក់ផ្អើលដោយសារតែភាពអស្ចារ្យរបស់ភ្នំផងដែរ។
ជាទូទៅភ្នំជាកម្មសិទ្ធិរបស់នរណាម្នាក់ដូចជាខេត្ត ឬជារបស់ប្រទេសជាតិ។ ភ្នំហ្វូជីគ្របដណ្តប់ពីខេត្ត Yamanashi ដល់ Shizuoka ដូច្នេះតើភ្នំជាទ្រព្យសម្បតិ្តនៃតំបន់ណា?
នេះជារឿងគួរអោយភ្ញាក់ផ្អើលសូម្បីតែជនជាតិជប៉ុនក៏មិនច្បាស់ដែរ។ ដំបូងសូមមើលផែនទីទីតាំងកណ្តាលរបស់ភ្នំហ្វូជី។
រូបភាព https://twitter.com/kendou774/status/1080036336956919808
ទិសដៅខាងលើនៃផែនទីជាខេត្ត Yamanashi ទិសខាងក្រោមជាខេត្ត Shizuoka។ បន្ទាត់ពណ៌ក្រហមបង្ហាញពីចំនុចព្រំដែនរវាងខេត្តពីរត្រូវលុបចោលដោយសារមានភ្នំហ្វូជីនៅកណ្តាលព្រំដែននៃតំបន់ទាំងពីរនេះមិនច្បាស់់ហេតុនេះហើយភាគច្រើនភ្នំហ្វូជីមិនស្ថិតក្នុងតំបន់កម្មសិទ្ធិខាងណាទេ។
ដូច្នេះហេតុអ្វីមិនគិតអោយងាយស្រួលថាភ្នំហ្វូជីជារបស់ជប៉ុន?
រូបភាព http://www.at-s.com/facilities/article/view/temple/137776.html
នៅលើកំពូលភ្នំហ្វូជីមានប្រាសាទមួយគឺ Asama Taisha។ កំពូលភ្នំហ្វូជីជាកម្មសិទ្ធិរបស់ប្រាសាទ Asama Taisha។
តាំងពីពេលនោះវិវាទចាប់ផ្តើមកើតមានឡើង។ ពីសម័យបុរាណប្រាសាទនេះត្រូវបានសាងសង់នៅលើកំពូលភ្នំហ្វូជី និងធ្វើអោយភ្នំទាំងមូលក្លាយទៅជានិមិត្តសញ្ញានៃជំនឿ។ មិនមែនមានតែភ្នំហ្វូជីទេប៉ុន្តែវាក៏ជាស្ថានភាពរួមនៃប្រាសាទស្ថិតនៅទូទាំងប្រទេសជប៉ុនផងដែរ។
បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលក្រោយសង្រ្គាមលោកលើកទីពីរទើបបញ្ជាក់ថាប្រាសាទជាកម្មសិទ្ធិនៃសាសនាហើយប្រគល់កម្មសិទ្ធិដូចពីមុនប៉ុន្តែមានតែភ្នំហ្វូជីនៅតែជាកម្មសិទ្ធិរបស់ប្រទេសជាតិ។ មូលហេតុដោយសារតែភ្នំហ្វូជីនិមិត្តសញ្ញានៃប្រទេសជប៉ុនហើយជាកម្មសិទ្ធិរបស់ប្រជាជនជប៉ុន។
ក្រោយមកនៅឆ្នាំ ២០០៤ រដ្ឋាភិបាលទើបសម្រេចចិត្តប្រគល់កម្មសិទ្ធិភ្នំហ្វូជីត្រលប់ទៅអោយប្រាសាទ Asama Taisha។
លើភ្នំហ្វូជីមានផ្លូវមួយសម្រាប់ឡើងភ្នំ និងមានស្ថានីយឧតុនិយមដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល។ ផ្នែកនៅសល់មានប្រហែល ១២,៧០៥,០០០ ម៉ែត្រការ៉េជារបស់ប្រាសាទ Asama Taisha។
បច្ចុប្បន្ននេះប្រជាជននៅខេត្ត Yamanashi និង Shizuoka កំពុងមានវិវាទថាតើខេត្តណាជាម្ចាស់កម្មសិទ្ធិភ្នំហ្វូជី ប៉ុន្តែតាំងពីដំបូងភ្នំមិនមែនជាកម្មសិទ្ធិខាងណាទេ។
ទោះបីភ្នំហ្វូជីជានិមិត្តសញ្ញាតំណាងអោយប្រទេសជប៉ុន ប៉ុន្តែតាមពិតភ្នំនេះជារបស់អ្នកដែលនៅខាងក្នុងប្រាសាទលើកំពូលភ្នំហើយជានិមិត្តសញ្ញានៃជំនឿ។
តើអ្នកមិនទាន់ច្បាស់អំពីរឿងនេះមែនទេ? សូម្បីតែជនជាតិជប៉ុនក៏ស្រពិចស្រពិលបញ្ហានេះផងដែរ។
Kengo Abe