តើដោយសារតែចំនួនភ្ញៀវបរទេសកើនឡើងនាំអោយប្រជាជនជប៉ុនបន្ថយទៅ Kyoto ជាកន្លែងគោលដៅទេសចរណ៍មែនទេ?
ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន Kyoto ជាកន្លែងដែលអ្នកគួរតែជ្រើសរើសនៅលំដាប់ដំបូង។ ថ្វីបើរដ្ឋធានីជប៉ុនគឺទីក្រុង Tokyo ប៉ុន្តែ Kyoto ទើបជាមជ្ឈមណ្ឌលរក្សាវប្បធម៌ប្រពៃណីនៃទឹកដីនេះ។ ល្បីឈ្មោះជាមួយនឹង Geisha ព្រៃឫស្សី Arashiyama ដ៏អស្ចារ្យរួមជាមួយនឹងប្រសាទដែលមានរចនាប័ទ្ម Shinto ភ្ញៀវទេសចរណ៍មិនអាចរំលងកន្លែងកំសាន្តនេះទេពេលរៀបចំគម្រោងដំណើរកំសាន្តរបស់ខ្លួន។
រូបភាព Soranews24
ទោះបីបែបនេះប្រជាជនជប៉ុនបែរជាមានទំនោររំលង Kyoto ចេញពីកន្លែងកំសាន្តក្នុងប្រទេស។ ការស្រាវជ្រាវថ្មីមួយនៃសមាគមទេសចរណ៍ទីក្រុង Kyoto តាមស្ថិតិចំនួនភ្ញៀវទេសចរណ៍ជប៉ុនបានកាត់បន្ថយ១២.២% ប្រៀបទៅនឹងឆ្នាំមុន។
តើអ្វីនាំអោយមានការផ្លាស់ប្តូរនេះ? តាមការសម្ភាសម្ចាស់សណ្ឋាគារមូលហេតុអាចមកពីចំនួនភ្ញៀវទេសចរណ៍បរទេសច្រើនពេក។ រួមជាមួយនឹងការស្ទង់មតិនៅសណ្ឋាគារផ្សេងទៀតខណៈពេលដែលភ្ញៀវទេសចរណ៍ក្នុងស្រុកបានថយចុះ ៤.៨% ហើយចំនួនភ្ញៀវបរទេសកើនឡើង ៥.៣%។
រូបភាព៖ thewholeworldisaplayground.com
សម្រាប់ភ្ញៀវទេសចរណ៍បរទេសជាពិសេសអ្នកដែលមកប្រទេសជប៉ុនលើកដំបូងពួកគេមានទំនោរស្វែងរកកន្លែងកំសាន្តដែលល្បីឈ្មោះ ធ្វើដំណើរផ្លូវតែមួយតាមការណែនាំលើអ៊ិនធឺណែត។ អ្វីទាំងនេះធ្វើអោយមានការកកស្ទះហើយមានមនុស្សច្រើនកុះករនៅកន្លែងទេសចរណ៍ដែលបានរៀបរាប់ ធ្វើអោយបាត់បង់ភាពស្ងប់ស្ងាត់ដែលជាចំនុចពិសេសបង្កើតភាពទាក់ទាញរបស់ Kyoto។ ចំណែកភ្ញៀវទេសចរណ៍ក្នុងស្រុកមានការយល់ដឹងច្រើនជាងពីទឹកដីរបស់ខ្លួនក៏ជ្រើសរើសទៅតំបន់មានភ្ញៀវទេសចរណ៍បរទេសតិចជាងហើយអាចកំសាន្តក្នុងទិដ្ឋភាពស្ងប់ស្ងាត់ដែលគេចង់ទទួលបាននៅ Kyoto។
ក្រៅពីនេះការកើនឡើងភ្ញៀវទេសចរណ៍បរទេសមិនមែនជាមូលហេតុតែមួយគត់ទេ។ ឥរិយាបថការបម្រើសេវាកម្មរបស់ប្រជាជន Kyoto ក៏ជាហេតុផលមួយដែរ។ ជាទូទៅប្រជាជននៅ Kyoto មិនសូវជារាក់ទាក់ពេលមានភ្ញៀវទេសចរណ៍មកកន្លែងរបស់ពួកគេទេ។ ប្រជាជន Kyoto ល្បីចូលចិត្តប្រើពាក្យមានបង្កប់ន័យ សូម្បីតែប្រជាជនជប៉ុនមិនអាចទាយបានផង។
នេះក៏ជាស្ថានភាពរួមនៃកន្លែងទេសចរណ៍ល្បីឈ្មោះជាច្រើនទៀតដែរប៉ុន្តែប្រសិនបើអ្នកនៅតែចង់ទៅដល់ទីនេះម្តងអ្នកអាចរៀបចំពេលវេលាទស្សនាតំបន់ទេសចរណ៍ពេលរសៀលដើម្បីកាត់បន្ថយមនុស្សច្រើនកុះករ និងការកកស្ទះ។ ក្រៅពីនេះមិនមែនមានតែ Tokyo Osaka ឬ Kyoto ទេប៉ុន្តែនៅប្រទេសជប៉ុននៅមានកន្លែងជាច្រើនផ្សេងទៀត ទោះបីមិនសូវមានលើប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែនាំមកការកំសាន្តដ៏អស្ចារ្យហើយគួរអោយចាប់អារម្មណ៍ណាស់។
ជ្រុលទៅជប៉ុន ហេតុអ្វីមិនទៅតាមផែនទីផ្ទាល់ខ្លួន?
ប្រភពបន្ថែម Headlines.yahoo.co.jp
Sacchan