៦ កន្លែងបន្ថែមទៀតដែលល្អឥតខ្ចោះ សម្រាប់មើលទេសភាពផ្ការីកនៅភាគខាងកើតប្រទេសជប៉ុន
នៅរដូវផ្ការីកជារដូវទាក់ទាញភ្ញៀវទេសទេសចរណ៍ជាច្រើនមកទស្សនានៅប្រទេសជប៉ុន។
ក្នុងអត្ថបទនេះ Japo នឹងរៀបរាប់ពីកន្លែងមើលទេសភាពផ្ការីកល្អបំផុត ៦ កន្លែងបន្ថែមទៀតនៅភាគខាងកើតប្រទេសជប៉ុនមានដូចជា៖
១. ផ្លូវរថភ្លើង Kominato ផ្កា Brassica napus រីកជុំវិញផ្លូវរថភ្លើងនៅជាយក្រុង Tokyo (Chiba)
Kominato គឺជាក្រុមហ៊ុនផ្លូវដែកមួយស្ថិតនៅខាងកើត Tokyo នៃខេត្ត Chiba។ មានប្រហែល ៣៩ គីឡូម៉ែត្រ ផ្លូវរថភ្លើងនៃក្រុមហ៊ុននេះធ្វើដំណើរជុំវិញជ្រលងភ្នំ ហើយនៅខែមីនាមានផ្កា Brassica napus រីកស្គុះស្គាយ។
Web: https://www.kominato.co.jp/
អាស័យដ្ឋាន៖ From Ichihara-shi, Shiba to Otaki-cho, Isumi-gun, Chiba
២. ប្រាសាទ Nezu ផ្កាពីសម័យបុរាណផ្កា Rhododendron (Tokyo)
ផ្កា Rhododendron ជាផ្កាដែលគេដាំច្រើននៅអាស៊ី ផ្កាមានច្រើនពណ៌ប៉ុន្តែភាគច្រើនពណ៌ស និងក្រហម។ ប្រជាជនជប៉ុនពីបុរាណដាំផ្កានេះ វាមាននៅក្នុងកំណាព្យ tanka តាំងពី ១៣០០ ឆ្នាំមុន។ ប្រាសាទ Nezu ស្ថិតនៅជិតតំបន់ Ueno នៃ Tokyo ហើយសួនផ្កា Rhododendron នេះមានទំហំប្រហែល ៧២,០០០ ម៉ែត្រការ៉េ ជាង ៣០០០ ដើមនៃ ១០០ ប្រភេទខុសគ្នា។ នៅទីនេះមានកន្លែងដែលអ្នកអាចភ្លក់ amazake មានកន្លែងបណ្តុះកូនឈើមួយ ហាងតាមបណ្តោយផ្លូវ និងរបស់ជាច្រើនផ្សេងទៀត។ ពេលវេលាដែលមើលផ្កាល្អបំផុតគឺប្រហែលចុងខែមេសាហើយនៅទីនេះមានប្រភេទផ្កា Rhododendron ខុសគ្នាច្រើន ដូច្នេះពេលវេលាផ្កាខ្លះរីកយឺត ផ្កាខ្លះរីកលឿន។
ថ្លៃចូលមើលឥតគិតថ្លៃ។
រូបភាព sendagiroji.sblo.jp
Web: http://www.nedujinja.or.jp/
អាស័យដ្ឋាន៖ 1-28-9 Nezu, Bunkyo-ku, Tokyo
៣. វត្ត Jojuin ផ្កា Hydrangea ប្រភេទផ្កានៃខែមិថុនា (Kanagawa)
រូបភាព tkomse.photo-web.cc
ផ្កា Hydrangea គឺជាប្រភេទផ្ការីកនៅខែមិថុនាមានពណ៌ជាច្រើនដូចជាពណ៌ផ្កាឈូក ផ្ទៃមេឃ ស និងស្វាយ ហើយផ្កានេះអាចផ្លាស់ប្តូរពណ៌តាមពេលវេលា។ ពីសម័យមុនប្រជាជនជប៉ុនចូលចិត្តផ្កានេះណាស់។ នៅ Kamakura ជិត Tokyo មានវត្តជាច្រើនដាំផ្កានេះ។ Jojuin វត្តមួយត្រូវបានសាងសង់នៅឆ្នាំ ១២១៩ មានផ្លូវផ្កា Hydrangea និងមើលទីសមុទ្រ Yuigahama។ ថ្លៃចូលមើលឥតគិតថ្លៃ។
Web: http://www.jojuin.com/engish.html
អាស័យដ្ឋាន៖ 1-1-5 Gokurakuji, Kamakura shi, Yokohama
៤. Mori ដើមផ្កា Prunus mume (Nagano)
រូបភាព chikuma-kanko.com
ដើម Prunus mume ជាប្រភេទដើមស្រដៀងទៅនឹងដើមសាគឺរ៉ា ដូច្នេះនៅនិទាឃរដូវនឹងមានផ្ការីកហើយមានផ្លែនូវរដូវក្តៅ។ ព្រៃមួយនៅ Chikuma-shi ខេត្ត Nagano ជម្រាលមួយមានទំហំប្រហែល ៣៥០-៤០០ ម៉ែត្រពេញទៅដោយផ្កា Prunus mume។ នៅនិទាឃរដូវមានផ្ការីក ហើយគេនិយាយថាអ្នកអាចមើលឃើញជាងផ្កា ១០,០០០ ដើម។ ជារៀងរាល់ឆ្នាំកន្លែងនេះទទួលប្រហែល ២០,០០០ លើកនៃភ្ញៀវមកទស្សនា ហើយនៅឆ្នាំ ២០១៣ មានទាំងស្តេច និងម្ចាស់ក្សត្រីយាងមក។ គេនិយាយថាប្រហែលសតវត្សទី ១៧ ព្រះនាងមកពី Shikoku បានរៀបអភិសេកជាមួយព្រះអម្ចាស់នៃតំបន់នេះ និងនាំយកដើម Prunus mume មកដាំ។
ថ្លៃចូលមើលឥតគិតថ្លៃ។
Web: http://chikuma-kanko.com/modules/contents/?content_id=1
អាស័យដ្ឋាន៖ Mori, Chikuma-shi, Nagano or Kurashina, Chikuma-shi, Nagano
៥. Fuefuki-shi តំបន់ផ្កាសាគឺរ៉ាធំបំផុតនៅប្រទេសជប៉ុន (Yamanashi)
រូបភាព fuefuki-syunkan.net
Yamanashi ជាកន្លែងផ្គត់ផ្គង់ Peach ធំបំផុតនៅប្រទេសជប៉ុន។ នៅខេត្តនេះ Fuefuki-shi មាន Peach ជាង ៣០,០០០ ដើម ហើយនៅខែមេសាផ្កាចាប់ផ្តើមរីកពេញទៅដោយពណ៌ផ្កាឈូក។ ចាប់ពីពាក់កណ្តាលខែមីនាដល់ពាក់កណ្តាលខែមេសាយើងអាចមើលឃើញផ្ការីកគ្រប់កន្លែង។
Web: http://fuefuki-syunkan.net/kaika/momo
អាស័យដ្ឋាន៖ Fuefuki-shi, Yamanashi
៦. ផ្កាអ័រគីដេអាហ្រ្វិកនៅ Hachijo-jima នៅ Tokyo ប៉ុន្តែតាមពិតស្ថិតនៅកណ្តាលប៉ាស៊ីហ្វិច (Tokyo)
Hachijo-jima ជាកោះមួយនៅភាគខាងត្បូងនៃទីក្រុងតូក្យូប្រហែល ៣០០ គីឡូម៉ែត្រស្ថិតនៅកណ្តាលប៉ាស៊ីហ្វិច។ អ្នកអាចមកទីនេះដោយយន្តហោះ ឬកាប៉ាល់។ នេះជាកោះមួយដែលកក់ក្តៅ ហើយនៅខែមីនាដល់ខែមេសាមានផ្កាអ័រគីដេអាហ្រ្វិក ៣៥០,០០០ ដើមរីក។ ផ្កាអ័រគីដេអាហ្រ្វិកមានច្រើនពណ៌ដូចជាស ផ្កាឈូក លឿង ក្រហម និងស្វាយដូច្នេះទេសភាពជុំវិញភ្នំ Hachijo-fuji ពេញទៅដោយផ្ការីក។ ថ្លៃចូលមើលឥតគិតថ្លៃ។ នៅ Hachijo-jima អ្នកអាចលេងកំសាន្តក្រោមទឹកដូចជាជ្រមុជទឹកប្រើបំពង់ខ្សល និងបរិភោគអាហារសមុទ្រ។
Web: http://www.infiorata88.com/freesia2016/index.html
អាស័យដ្ឋាន៖ Hachijo-ma, Tokyo ក្រៅពីកន្លែងដែលបានរៀបរាប់ខាងលើនៅមានកន្លែងមើលផ្ការីកជាច្រើនទៀត។ អ្នកអាចរៀបចំដំណើរកំសាន្តទៅមើលផ្ការីកបាន។
ប្រភព Isenpai
ប្រែសម្រួល៖ Nori