កន្លែង​មើល​ផ្កា​ទាំង ៦ កន្លែង​នៅ​ភាគ​ខាង​កើត​ប្រទេសជប៉ុន

ចំនួន​ភ្ញៀវទេសចរណ៍​បរទេស​ធ្វើ​ដំ​ណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​មើល​ផ្កា​កាន់​តែ​ច្រើន​ឡើង​។ កន្លែង​មើល​ផ្កាសាគឺ​រ៉ា​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ក្រៅ​ពី​ផ្កាសាគឺ​រ៉ានូវ​មាន​កន្លែង​ជាច្រើន​​ដែល​អ្នក​អាច​មើល​ប្រភេទ​ផ្កា​ខុស​​គ្នា​​​។ កន្លែង​មើល​ផ្កានៅ​ភាគ​ខាង​កើត​ប្រទេសជប៉ុនរួម​មាន៖

១. Hokuryu ផ្កា​ឈូក​រ័ត្ន​ (Hokkaido)

ក្នុង​ឆ្នាំ ១៩៧៩ កសិករជនជាតិដើមភាគតិចមានឱកាសទៅលេងអឺរ៉ុបហើយ​ពេល​ដែល​មើល​ឃើញ​សួន​ផ្កាឈូករ័ត្នពួកគេបានសម្រេចចិត្តដាំផ្កានេះនៅក្នុងប្រទេសជប៉ុនដើម្បីបង្កើតការផ្គត់ផ្គង់អាហារដែលមានជីវជាតិ។ ដំបូង​គោល​បំ​ណង​ដើម្បីប្រមូលផលប្រេងផ្កាឈូករ័ត្នប៉ុន្តែពេលនេះកន្លែងនេះស្ទើរតែក្លាយជាគោលដៅទេសចរណ៍។ មាន​ប្រហែល​ជាង​ ១,៥០០,០០០ ដើម​ផ្កា​ឈូក​រ័ត្ន លាតសន្ធឹងលើផ្ទៃ​ដី ២៣ ហិកតា ហើយផ្កា​​រីក​នៅ​ខែ​កក្កដាដល់​ខែ​សី​ហា។ មិន​ចំណាយ​ថ្លៃ​ចូល​មើល​ទេ។

រូបភាព web: http://portal.hokuryu.info/himawari

អាស័យដ្ឋាន​៖ 143-2 Itaya, Hokuryu-cho, Uryu-gun, Hokkaido

២. កសិដ្ឋាន​ Tomita សួន​ផ្កា​ឡាវេន​ឌ័រ​ធំ​បំផុត​ប្រទេសជប៉ុន (Hokkaido)

រូបភាព www.farm-tomita.co.jp

តំបន់ Furano ពេញ​ទៅ​ដោយ​ផ្កាឡាវេន​ឌ័រ ដូច្នេះនៅរដូវផ្ការីកកន្លែងទាំងមូលពេញដោយក្លិនក្រអូប។ ក្នុង​ឆ្នាំ ១៩០៣ កសិដ្ឋាន​ Tomita ផ្លាស់​ទី​ទៅ Furano ចាប់​ផ្តើម​ដាំផ្កាឡាវេន​ឌ័រ​លើ​កសិដ្ឋាន​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៥៨។ កន្លែង​នេះ​បាន​ក្លាយ​ទៅ​ជា​កន្លែង​មើល​ទេសភាព​ដ៏​ល្បី ​កសិដ្ឋាន​នេះនូវ​មាន​កន្លែង​ជាច្រើន​ផ្សេង​ទៀត​ដាំ​ប្រភេទផ្កា​​ខុស​គ្នា។ ផ្កាឡាវេន​ឌ័ររីក​នៅ​ខែមិថុនាដល់​ខែសីហា​ ប៉ុន្តែ​ពេល​វេលា​​មើល​ផ្កា​ស្អាត​បំផុត​គឺខែកក្កដា។

Web: https://www.farm-tomita.co.jp/en/

អាស័យដ្ឋាន​៖ 15 Go Nakafurano Kisen Kita, Nakafurano-cho, Sorachi-gun, Hokkaido

៣. Hanamiyama សួនច្បារ Eden នៃប្រទេសជប៉ុន (Fukushima)

ចាប់​ពី​ឆ្នាំ ១៩៣៥ កសិករជនជាតិដើមភាគតិចបានចំណាយពេលជាច្រើនឆ្នាំដាំផ្កាជាច្រើនប្រភេទសម្រាប់​លក់។ ភាពស្រស់ស្អាតនៃ​ផ្កា​​ទាំងនេះ​ទាក់ទាញភ្ញៀវទេសចរណ៍ហើយគេ​សង្ឃឹម​ថាមនុស្សរាប់ពាន់នាក់អាចមើល​សម្រស់​​ផ្កាទាំង​នេះជាមួយ​នឹង​ធម្មជាតិ​។ សួនច្បារនេះបានបើកចំហរជាសាធារណៈចាប់តាំងពីឆ្នាំ ១៩៥៩។ កន្លែង​នេះ​មាន​ផ្កា​ច្រើន​ប្រភេទ ហើយ​វា​រីក​ដំ​ណាល​គ្នា​ក្នុង​ខែមេសា ចូល​ទស្សនាឥត​គិត​ថ្លៃ។

រូបភាព hanamiyamakoen.jp

Web: http://www.f-kankou.jp/

Web: http://www.hanamiyamakoen.jp/

អាស័យដ្ឋាន​៖ Watari, Fukushima-shi, Fukushima

៤. សួន​ផ្កា Ashikaga មើល​ផ្កា wisteria(Tochigi)

ផ្កា wisteria ​គឺជាផ្កាបុរាណមួយដែលប្រជាជនជប៉ុនចូលចិត្ត តាំង​ពី​ឆ្នាំ ១៥០០ ឆ្នាំមុន​មានកំណាព្យសរសើរប្រភេទផ្កានេះ។ នៅ​សួន​ផ្កា Ashikaga ប្រភេទ​ផ្កាមួយចំនួន​ធំរួម​ទាំង​ផ្កា wisteria ត្រូវ​បាន​គេ​ដាំ​លើ​ផ្ទៃ​ដី ៩៤,០០០ មែត្រការ៉េ។ មាន​ផ្កា wisteria ពីរ​ប្រភេទគឺ​ពណ៌​ស និងពណ៌​​ស្វាយ។ ផ្កា wisteria ពណ៌​ស ​បង្កើត​ជាផ្លូវ​ក្រោម​ដីសម្រាប់​ទស្សនា​​មាន​ប្រវែងជាង ៨០ ម៉ែត្រ។ ផ្ការីក​ពី​ខែមេសាដល់​ខែ​ឧសភាប៉ុន្តែ​ពេល​ដែល​ស្អាត​បំ​ផុត​គឺ​ដើម​ខែឧសភា។ ថ្លៃ​សំ​បុត្រ​ចូលគឺ ៣០០ – ១២០០ យេនសម្រាប់​មនុស្ស​ធំ (តម្លៃ​សំ​បុត្រ​ចូល​អាស្រ័យ​លើ​ស្ថាន​ភាព​ផ្កា​រីក)។

រូបភាព ashikaga.co.jp

Web: https://www.ashikaga.co.jp/english/index.html

អាស័យ​ដ្ឋាន​៖ 607 Hasama-cho, Ashikaga-shi, Tochigi

៥. Ozegahara: ផ្កា mizubasho ជប៉ុន (Fukushima, Niigata, Gunma)

Ozegahara គឺជាតំបន់ទំនាបដែលមានទីតាំងនៅតាមបណ្តោយព្រំដែននៃខេត្ត ៣ គឺ Fukushima, Niigata និង Gunma។ គឺជាតំបន់លាក់កំបាំងរបស់ប្រទេសជប៉ុន កន្លែងនេះត្រូវបានហ៊ុំព័ទ្ធដោយភ្នំមាន​កម្ពស់​ជាង ២០០០ ម៉ែត្រ។ ទំហំ ៨៦៩០ ហិក​តា ប្រវែង ៦ គីឡូម៉ែត្រ និង​ទទឹង​ ៣ គីឡូមែ៉ត្រ តំបន់​ដី​សើម​នេះ​ជាកន្លែង​មាន​ផ្កា mizubasho ដុះ​លូត​លាស់។ ផ្កាចាប់​ផ្តើម​រីក​នៅ​ខែឧសភាដល់​ខែមិថុនា កន្លែង​នេះ​មិន​ចំណាយ​ថ្លៃចូល​មើល​ទេ​ប៉ុន្តែ​អ្នក​គួរតែជួល​មនុស្ស​ម្នាក់​សម្រាប់​នាំ​ផ្លូវ​បើ​អ្នក​ទៅ​លើក​ដំបូង។

រូប​ភា tsuiteru-reosan.seesaa.net

Web: http://www.env.go.jp/en/nature/nps/park/parks/oze.html

អាស័យដ្ឋាន៖ Hinoemata-mura, Minamiaizu-gun, Fukushima, Yunotani, Uonuma-shi, Niigata, Katashina-mura, Tone-gun, Gunma

៦. ឧទ្យាន​ Hitsujiyama ផ្កា nerium (Saitama)

ឧទ្យាន​ Hitsujiyama នៅជិត Toyo ហើយ​ល្បី​ដោយ​សារ​ផ្កា nerium។ ផ្កាត្រូវ​បាន​ដាំ​នៅ​លើ​ផ្ទៃ​ដី ១៧,៦០០ ហិកតាមាន​ ៦​ ប្រភេទ​ខុស​គ្នាហើយ​សរុប​ចំនួន​ជាង ៤០០,០០០ ដើម។​ ផ្កា nerium រីក​​ពាក់​កណ្តាល​ខែ​មេសាដល់​ខែឧសភា តម្លៃ​សំបុត្រចូលមើល​ ៣០០ យេន។

រូបភាព navi.city.chichibu.lg.jp

Web: http://navi.city.chichibu.lg.jp.e.qg.hp.transer.com/p_flower/1808/

អាស័យ​ដ្ឋាន​៖ 6360 Omiya, Chichibu-shi, Saitama

ប្រភព Isenpai

ប្រែសម្រួល៖ Nori

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: