តើ​អ្នក​ធ្លាប់​ត្រាំជ្រោះ​ទឹក​ក្តៅ​នៅ​កណ្តាល​ទី​ក្រុង​​ទេ?

ពេល​និយាយ​ទៅដល់​ប្រទេសជប៉ុនប្រាកដជាត្រូវ​ត្រាំ​ Onsen ហើយ​។ ប៉ុន្តែ​​ធម្មតា​តំ​បន់ Onsen មានទីតាំងស្ថិតនៅឆ្ងាយពី​ទីក្រុង នាំអោ​យ​មនុស្ស​មួយ​ចំនួន​ខ្ជិល​ធ្វើ​ដំ​ណើរ។

អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភអំ​ពី​រឿង​នេះ​ទេ ដោយ​សារ​​មាន​ Sky Garden Onsen កន្លែង​ជ្រោះ​ទឹក​ក្តៅ​ធំ​បំ​ផុតក្នុង​តំបន់ Kansai នៅ​ជិត Universal Studio Japan នៅ​ Osaka ស្ថិត​នៅ Bentencho។

រូបភាព https://www.jalan.net/news/article/323980/

ការ​តុប​តែង​នៅ​ខាង​ក្នុង​ដូច​ទៅ​នឹង​ប្រទេស​ជប៉ុន​សម័យ Azuchi- Momoyama (1568-1600)។ ប្រសិនបើអ្នកជាមនុស្ស​​ដឹងអំពីប្រវត្តិសាស្ត្រជប៉ុនអ្នកប្រហែលជាដឹងនេះជាកំឡុងពេលដែលរដ្ឋាភិបាល Tokugawa ត្រូវបានបង្កើតឡើងពេលដែល Toyotomi Hideyoshi ធ្វើឃាត Oda Nobunaga បាន​សម្រេចជាមួយមហិច្ឆតាបង្រួបបង្រួមប្រទេសជប៉ុន ប៉ុន្តែបានបរាជ័យ។

តំបន់ Onsen មាន​ទំហំដល់​ទៅ ១៥,០០០ ម៉ែត្រ​ការ៉េ ត្រូវ​បាន​គេរចនា​ដូចជាសួនកម្សាន្តនាំមក​នូវ​អារម្មណ៍​កំ​ពុង​ស្ថិត​​នៅ​ក្នុង​ជប៉ុន​សម័យ​បុរាណ។

នៅ​កន្លែង​ច្រក​ចូល

រូបភាព https://www.jalan.net/news/article/323980/

ដំបូង​សូម​រើស​សម្លៀក​បំ​ពាក់ Yukata ដែល​ខ្លួន​ពេញ​ចិត្ត​

រូបភាព https://www.jalan.net/news/article/323980/

ផ្ទុយ​នឹង​តំបន់ Onsen ផ្សេង​ទៀតនៅ​កន្លែង​នេះ​មាន​សម្លៀក​បំ​ពាក់ Yukata ៣​ ប្រភេទសម្រាប់​បុរស និង​ ៦​ ប្រភេទ​សម្រាប់​នារី អ្នក​អាច​ជ្រើស​រើស​ឈុត​ណា​ដែល​ខ្លួន​ពេញ​ដោយ​សេរី។

​មាន​ប្រភេទ Yukata ទុក​សម្រាប់​មេសក្ដិភូមិទៀត

រូបភាព https://www.jalan.net/news/article/323980/

មេសក្ដិភូមិនៅ​សម័យ​នោះ​ឬ​គេ​ហៅ​ថាស្តេចនៃសាមូរ៉ៃ។ ហេតុ​នេះ Yukata បង្ហាញពី​និស្ស័យ​មនុស្សដែលមានអំណាច កុំ​ភ្លេច​ថត​រូបទុក​មើល។

រូបភាព https://www.jalan.net/news/article/323980/

ខាង​ក្នុង​ក៏​មាន​ Bar ដើម្បី​អោយ​អ្នក​អាច​ផឹក​ Sake ដែរ។

រូបភាព https://www.jalan.net/news/article/323980/

ស្រាគ្រប់​ប្រភេទ​ដែល​​លក់​នៅ​ទី​នេះ​សុទ្ធ​តែ​ត្រូវ​បាន​រើស​យ៉ាង​ម៉ត់​ចត់ពី​ហាង​ស្រា​ទូ​ទាំង​ប្រទេស។

នៅ​ក្នុង​ភោជនីដ្ឋាន​នៃ​តំបន់ Onsen មាន​មុខ​ម្ហូប​ជាច្រើន។

​រូបភាព https://www.jalan.net/news/article/323980/

ប្រសិនបើ​អ្នក​ចង់​ទិញ​វត្ថុ​អនុស្សាវរីយ៍ក្នុង​នោះ​ក៏​មាន​តូប​លក់​គ្រឿងតុបតែងដ៏ស្រស់ស្អាត​តាមស្ថាបត្យកម្មរបស់ជប៉ុនបុរាណ។

ហើយ​ប្រាកដ​ណាស់​កុំ​ភ្លេច​ទៅ​ត្រាំ Onsen កន្លែង​នេះ​មាន​ Onsen ៦​ ប្រភេទ និង​កន្លែង​ម៉ាស្សា។

រូបភាព https://www.jalan.net/news/article/323980/

សម្រាប់​អ្នក​ដែល​ខ្មាស់​អៀន​ពេល​ដោះ​សម្លៀក​បំ​ពាក់​នៅ​មុខ​មនុស្ស​ជាច្រើន កន្លែងនេះមាន​ Onsen សម្រាប់​បម្រើ​ភ្ញៀវប៉ុន្តែអ្នក​ត្រូវ​កក់​មុន​។

តំបន់ Onsen សម្រាប់​បម្រើ​ភ្ញៀវ​មាន​បន្ទប់​សម្រាក​ និង​ផឹក​តែ។

រូបភាព https://www.jalan.net/news/article/323980/

ខាង​ក្នុង​ក៏​មាន​កន្លែង​តុប​តែង​ចង្កៀង​គោមសម្រាប់​ភ្ញៀវ​ចូលចិត្ត​ថត​រូប។

រូបភាព https://www.jalan.net/news/article/323980/

មាន​អ្វី​សប្បាយ​ជាង​ពេល​ដែលបានត្រាំ​ Onsen នៅ​កណ្តាលទី​ក្រុងជាមួយ​នឹង​សេវាកម្មអស្ចារ្យជាច្រើន​បែបនេះ។

អាស័យដ្ឋាន​

Sky Garden hot spring OSAKA BAY TOWER

Osaka, Osaka-shi Minato-ku Benten 1-2-3

ម៉ោង​បើក​ទ្វា 11:00 – 9:00 ថ្ងៃ​បន្ទាប់

ថ្ងៃឈប់សម្រាកមានកាលកំណត់/មួយ​ខែ​ម្តង​

ផ្លូវ​ធ្វើ​ដំ​ណើរ Osaka Metropolitan Line -​ធ្វើ​ដំ​ណើរដោយ​ផ្ទាល់ Osaka Metro ស្ថានីយ៍ Bentencho

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: