ចំណាត់ថ្នាក់ 20 Onsen និង Spa លំ​ដាប់​កំ​ពូលរបស់ជប៉ុន​

ប្រសិន​ទៅ​ដល់​ប្រទេសជប៉ុន​ អ្នក​មិន​អាច​មិន​សាក​អារម្ម​ណ៍​ត្រាំខ្លួន​នៅ​ Onsen។ នេះជាផ្នែកមួយនៃប្រពៃណីវប្បធម៌ដ៏ល្អនៅក្នុងប្រទេសជប៉ុន។

រដូវ​រងា ​គឺ​ជា​ពេល​វេលា​ល្អ​ដើម្បី​ទៅ​ជា​មួយ​មិត្ត​ភក្តិសាច់​ញាតិចចែកកម្សាន្ត​​លំ​ហែល​កាយ​ក្នុង​អាង Onsen កក់​ក្តៅមែន​ទេ?

ប្រសិន​អ្នក​ក៏​ចង់​សាក​ទៅ Onsen ប៉ុន្តែ​មិន​ដឹង​កន្លែង​ណា​ល្អ ខ្ញុំ​សូម​ណែ​នាំ​អ្នក​ទាំង​អស់​នូវជ្រុះ​​ទឹក​ក្តៅល្អ​បំ​ផុត​ជប៉ុន​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ជ្រើស​រើស​។

សូម​មើល​តារាង​ចំណាត់​ថ្នាក់ពី​លេខ 20 ដល់លេខ 1 ទាំងអស់គ្នា!

  1. Jakotsuyu – Taito, Tokyo

រូបភាព Yatsuiichiro

Jakotsuyu ជា​បន្ទប់​ទឹក​សាធារណៈបាន​ធ្វើ​ឡើង​ចុង​សម័យ​ Edo (ប្រហែល​ឆ្នាំ 1868)។ កន្លែង​នេះ​មាន​ប្រភព​ទឹក​ក្តៅធម្ម​ជាតិ​ និង​គម្លាត​ពីប្រាសាទ Asakusa Kannon ល្បី​ឈ្មោះត្រឹម​តែប៉ុន្មាន​ជំហាន​។

  1. Takegawara Onsen – Beppu, ខេត្ត Oita

រូបភាព TzlTTqTj

ទោះ​បី​ស្ថិត​ក្នុង​ក្រុងជ្រុះទឹក​ក្តៅល្បី​ឈ្មោះនៃ​ទី​ក្រុង​ Beppu, Takegawara Onsen ក៏​មិន​ថយចុះ​ការ​ប្រជែង​ខ្លាំងនៃ​តំ​បន់ Onsen ផ្សេង​។ ការទាក់ទាញនៃស្ថាបត្យកម្ម Onsen បែប​បុរាណបង្កើន​ភាព​ទាក់​ទាញ​របស់​វា។ ទន្ទឹម​នឹង​នោះកន្លែង​នេះថែម​ទាំង​មាន​សេវាកម្ម​ Onsen យ៉ាង​ពិសេស។

  1. Spa នៅ​កោះ Enoshima​ – Fujisawa, ខេត្ត​ Kanagawa

រូបភាព Lulucos_byS

កន្លែង​នេះ​ជិត Tokyo ហេតុ​នេះអ្នក​អាច​មក​កន្លែង​នេះ​ក្នុង​មួយ​ថ្ងៃ។ ទន្ទឹម​នឹង​ការ​ងូត Onsen អ្នក​ក៏​អាច​ទស្សនា​កន្លែង​កម្សាន្តជិត​សមុទ្រ។ Island Spa នាំមក​នូវ​ពេល​វេលា​សម្រាកជាមួយ​អាង​ទឹក​ខាង​ក្រៅ។

  1. Miharashi no Yu – Hachijo, Tokyo

https://twitter.com/AKIRA_08251973/status/1070206582703579137

រូបភាព AKIRA_08251973

Miharashi no Yu លើ​តំបន់​ខ្ពស់ អ្នក​ត្រូវ​ឆ្លង​កាត់​ភ្នំ ខ្សល់​លើ​កោះ Hachijojima មួយ​ផ្នែក​កោះ​ភ្នំ​ភ្លើង​នៃ​ឧទ្យាន​ជាតិ​ Fuji-Hakone-Izu ក្រោម​ការ​គ្រប់​គ្រង​នៃ Tokyo។

  1. Yachigashira Onsen – Hakodate ខេត្ត Hokkaido

រូបភាព /yamazaki_mayumi/

បើក​ទ្វារម៉ោង​ ៦​ព្រឹក នេះ​ជា​កន្លែង​ល្បី​ឈ្មោះជាមួយប្រជាជនក្នុងតំបន់ ក៏​ដូចជា​ភ្ញៀវទេសចរណ៍។ អ្នក​មិន​ត្រូវ​រំលង Yachigashira Onsen ពេ​ល​ស្វែង​រក​កន្លែង​ទស្សនា​នៃ​ទី​ក្រុង​ធំ​លេខ​បី Hokkaido។

  1. Dogo Onsen Honkan – Matsuyama ខេត្ត​ Ehime

រូបភាពJIN_ebosi/

Honkan (អគារធំរបស់​ទី​ក្រុង​) នៅ Dogo Onsen គឺជាទ្រព្យ​សម្បត្តិដ៏អស្ចារ្យនៃចម្លាក់ស្មុគស្មាញ។ នេះ​ពិត​ជា​កន្លែង​ដ៏​ល្អ​ដែល​អាច​បន្ថែម​ចំណេះ​ដឹង​ថ្មីថែម​ទាំង​សម្រាក​លំ​ហែល​ខួរក្បាល។

  1. Saraku – Ibusuki ខេត្ត Kagoshima

រូបភាព dde202a5fc29485

Saraku ខុសគ្នាបន្តិចបន្តួចប្រៀប​ជាមួយ​កន្លែង​ផ្សេង​ក្នុង​តារាង។ ភ្ញៀវ​ទេសចរណ៍​អាច​សាកសម្រាកក្នុង​បន្ទប់​សូណា​ប្រហែល 10 នាទី មុន​ពេល​ទៅ​ដល់​កន្លែង​ទឹក​ក្តៅ​ប្រពៃ​ណី។

  1. Tenzan Tojikyo – Hakone ខេត្ត Kanagawa

រូបភាព /Hiromi_Gotoh/

Tenzan Tojikyo ក្នុង​ក្រុង​ជុះ​ទឹក​ក្តៅល្បី​ឈ្មោះ​នៃ​ទី​ក្រុង Hakone ត្រូវបានគេស្គាល់ថាមាន​ទឹក​ហូរ​យ៉ាង​ស្ងៀម​ស្ងាត់ និងភាពរួម​ផ្សំជាមួយពិភពធម្មជាតិ។

  1. Fuji Chobo no Yu Yurari – Narusawa ខេត្ត Yamanashi

 

រូបភាព https://twitter.com/hidetoshiohsawa/

និយាយ​ពី​សម្រស់​ដ៏​គួរ​អោយ​ចាប់​អារម្ម​ណ៍​ត្រូវ​តែ​និយាយ​ពី Fuji Chobo no Yu Yurari។ កន្លែង​នេះ​មាន​កន្លែង​ពិសេសដើម្បី​ទស្សនា​កំពូល​ភ្នំហ្វូរជីស្រស់​ស្អាត ជាមួយ​នឹង​ដើម​ឈើ​ជុំ​វិញបង្កើត​ជា​ផ្ទាំង​គំនូរ​ស្អាត។

  1. Ryujin no Yu – Tomigusuku ខេត្ត​ Okinawa

/រូបភាព tournurse3/

ជ្រុះ​ទឹក​ក្តៅ​ស្ថិត​ក្នុង​សណ្ឋាគារ Ryukyu Onsen Senagajima លើ​កោះ Okinawa។ មិន​មាន​អ្វី​អាច​ធ្វើ​អោយ​ពេញ​ចិត្ត​ជាងនេះ​គឺចូល​បន្ទប់​សណ្ឋាគារ​ ទៅដល់​អាង​ទឹក Onsen ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៃមហាសមុទ្រ។

  1. Sai no Kawara Rotenburo – Kusatsu ខេត្ត Gunma

https://twitter.com/kubomatsu/status/1071720097004249088

រូបភាព /kubomatsu/

Beppu ប្រហែល​ជា​ទី​ក្រុង​ជ្រុះ​ទឹក​ក្តៅដែល​ល្បី​ឈ្មោះ​បំ​ផុត​នៅ​ប្រទេសជប៉ុន។ អាច​និយាយ​ថា​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​ណា​ក៏​មក​ទី​នេះ​។

  1. Tokyo Odaiba Oedo Onsen Monogatari – Koto, Tokyo

https://twitter.com/kubomatsu/status/1071720097004249088

រូបភាព /mai2my2/

អ្វី​ដែល​ពិសេស​នៅ​ទី​នេះអ្នកអាចរីករាយជាមួយឧទ្យានទឹក​ក្តៅមានទីតាំងនៅរដ្ឋធានី។ អ្នក​​មិន​គួរ​រំ​លង​ពេល​ដែល​មក​ដល់​ទី​នេះ ជាទេសភាព​ផ្កា​សាគឺ​រាពេល​យប់​យ៉ាង​ស្រស់​ស្អាត​។

  1. Maenohara Onsen Sayano Yudokoro – Itabashi, Tokyo

រូបភាព /HIRO_7_1_5_/

ជាជ្រុះ​ទឹក​ក្តៅ​ដំ​បូងក្នុង​ចំ​ណោម​បី​តំ​បន់ពិសេសរបស់ Tokyo ក៏​ស្ថិត​ក្នុង​តារាង​ទី​កន្លែង​កម្សាន្ត​ឆ្នាំ​នេះ Maenohara Onsen គួ​រអោយ​ចាប់​អារម្ម​ណ៍​ដោយ​សារ​មាន​បន្ទប់​ច្រើន​ បន្ទប់​ត្រូវ​បាន​ជួស​ជុលក្នុង​បរិវេណ និង​កន្លែង​បរិភោគទូ​លាយ​អាច​បម្រើ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន។

  1. Dogo Onsen Bekkan Asuka no Yu – Matsuyama, ខេត្ត​ Ehime

រូបភាព /JIN_ebosi/

Dogo Onsen Bekkan ត្រូវបានជួសជុលកាលពីឆ្នាំមុន ហេតុ​នេះភ្ញៀវទេសចរណ៍​អាច​រំ​ពឹង​ការ​កម្សាន្ត​ជ្រុះ​ទឹក​ក្តៅ Onsen ជាមួយនឹងកន្លែងទំនើបបំផុត។

  1. Busshozan Onsen Tenpyoyu – Takamatsu, ខេត្ត Kagawa

រូបភាព /koyomibake/

ត្រូវ​បាន​គេ​ហៅ​ថា​អាង​ទឹកថែ​សម្រស់ Ten Tennoyoyu គឺជា​ជម្រើស​ដែល​ល្អសម្រាប់​នរណា​ដែល​ចង់​ថែទាំ​សម្រស់​របស់​ខ្លួន​។ ថ្លៃ​ចូល​សមរម្យ​ត្រឹម​តែ 600យេនសម្រាប់​ម្តង Spa ថែទាំ​សម្រស់ មាន​តម្លៃ​ណា​ថោក​ជាង​នេះ​ទៀតទេ?

  1. តំបន់​សុខភាព Tamatebako Onsen – Ibusuki ខេត្ត Kagoshima

រូបភាព https://twitter.com/zaiseiroro/

ជ្រុះ​ទឹក​ក្តៅ​នេះ​អាច​មើល​ឃើញ​ជំុវិញ មិន​ត្រូវ​បិទ​បាំង​ដោយ​ភ្នំ Kaimon ភ្នំភ្លើងមិនដំណើរការនៅលើឆ្នេរភាគនិរតី Kyushu។

  1. Kurama Onsen Kyoto ខេត្ត Kyoto

រូបភាព /tripadvisorjp

ដំ​ណើរ​កម្សាន្តទៅ​ដល់ Kurama Onsen រួម​ទាំង​ទស្សនាប្រាសាទ Kurama ជិតនោះបង្កើត​ជា​ដំ​ណើរ​កម្សាន្ត​យ៉ាង​សប្បាយ​​ក្នុង​មួយ​ថ្ងៃ។

  1. Tenzan no Yu – Kyoto ខេត្ត Kyoto

រូបភាព /gnavi_gurutabi/

មានទីតាំងស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេសជប៉ុនបុរាណ Tenzan no Yu ល្បីល្បាញចំពោះលំហូរទឹកពិសេស ជាមួយនឹងលក្ខណៈសម្បត្តិព្យាបាលជម្ងឺ។

  1. Ramune Onsenkan – Taketa ខេត្ត Oita

Ramune គឺជាឈ្មោះភេសជ្ជៈមួយ​ប្រភេទ​របស់​ជប៉ុន ហើយ​ក៏​ជា​អ្វី​ដែល​អ្នក​រង​ចាំពេល​លំ​ហែល​កម្សាន្ត​ក្នុង​ជ្រុះ​ទឹក​ក្តៅ​នេះ។ កំហាប់ axit cabornic មានកំរិតខ្ពស់ក្នុង​ទឹកធ្វើ​អោយ​ស្បែក​ភ្លឺរលង និង​ទន់​ល្មើយ។

រូបភាព https://twitter.com/yoshidakaityou/

  1. Hoheikyo Onsen – Sapporo ខេត្ត Hokkaido

រូបភាព https://twitter.com/ayano20111/

Hoheikyo Onsen ទទួល​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត​សម្រាប់​ចំ​ណាត់​ថ្នាក់ Onsen ខាង​ក្រៅ ដោយ​សារ​ការ​ផ្លាស់​ប្តូរទេសភាព​បួន​រដូវ។ ភ្ញៀវ​ទេសចរណ៍​ក៏​ចូល​ចិត្ត​ម្ហូបការីតាម​បែប​ឥណ្ឌាត្រូវ​បាន​បម្រើ​ក្រោយ​ពេល​ត្រាំ​ខ្លួនក្នុង​អាង​ទឹក​​។

អ្នក​ដឹង​ហើយ​ភាគ​ច្រើន​ Onsen សុទ្ធ​តែ​ស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ ជិត​ទឹក​ជ្រុះ​ក្តៅ​ធម្ម​ជាតិ​ ប៉ុន្តែ​ប្រសិន​អ្នក​មិន​ចង់​ទៅ​ឆ្ងាយតែ​ចង់​សាក​ត្រាំ​ទឹក​ក្តៅ​ភ្លាម​ពេល​មក​ដល់​ព្រលាន​យន្តហោះ Oedo Onsen Monogatari គឺ​ជា​ជម្រើស​ដែល​ល្អ។

រូបភាព https://daiba.ooedoonsen.jp

បានបើកនៅក្នុងឆ្នាំ 2003 Oedo Onsen គឺ​ជា​ឧទ្យានកម្សាន្តជ្រុះ​ទឹក​ក្តៅយក​តាម​គំនិត​ស្ថាបត្យកម្ម​សម័យ Edo។ នៅ​ទី​នេះ​អ្នក​អាច​ប្រើ​បន្ទប់​ទឹក​ច្រើន​ប្រភេទក្នុង​ផ្ទះ និង​ខាង​ក្រៅ។ ទឹក​ក្តៅ​ត្រូវ​បាន​យក​ពី​ជម្រៅ​ 1400ម៉ែត្រ។ សេវាកម្ម​ផ្សេង​ដូចជា​ភោជនីយ​ដ្ឋាន​ massage ល្បែង​កម្សាន្ត និង​សេវាកម្ម​សម្រាក​ពេល​យប់ក៏​មាន​ស្រាប់​នៅ​ទី​នេះ។

ប្រសិន​បើ​ទៅ​ដល់​ប្រទេសជប៉ុន​ហេតុអ្វី​មិន​សាក​ល្បង​ទៅកន្លែង​មួយ​ដើម្បី​ត្រាំ Onsen អ្នក​ទាំង​អស់​គ្នា?

ប្រភព https://tg.tripadvisor.jp/news/ranking/best-public-bathes/

អត្ថបទ៖ Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: