វិធី​សាស្រ្ត​ក្នុងការ​ទិញម៉ាស៊ីន​ថត​នៅប្រទេសជប៉ុន

ប្រទេសជប៉ុន​គឺ​ជា​ទឹក​ដី​ដែល​ស្រស់​ស្អាត​ និង​ជាកន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ថត​រូប​។ ហើយ​ក៏​ជា​កន្លែងកំណើតនៃម៉ាក​ល្បីៗ​ជា​ច្រើន​ដូច​ជា Canon, Nikon, Olympus និង Fujifilm។

ជា​ការ​ពិត​ដើម្បី​ទិញ​ម៉ាស៊ីន​ថត​នៅ​ប្រទេសជប៉ុន​មិន​ងាយ​ស្រួល​ដូច​ជា​អ្នក​គិត​ទេ។

កន្លែង​​នេះ​មានលក់​ម៉ា​ស៊ីន​ថត​​​ច្រើន​រហូត​ដល់​អ្នក​ពិបាក​នឹង​ដឹង​ថាប្រភេទ​ណា​ដែល​មាន​តម្លៃ​ល្អ​បំផុត​ ឬ​ហាង​​ណា​ល្អ​សម្រាប់​ទិញ។ ដើម្បី​ជួយ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស ខាង​ក្រោម​នេះ​ជា​វិធី​សាស្រ្ត​ទាំង ៧ ប្រើ​ពេល​ទិញម៉ាស៊ីន​ថត​នៅ​ជប៉ុន។

១. ហាង​លក់​ម៉ា​ស៊ីន​ថត​នៅ​គ្រប់​កន្លែង​

រូបភាព /www.digitaltrends.com/

សម្រាប់​អ្នក​ដែល​ចង់​ទិញ​ម៉ាស៊ីន​​ថត​ ប្រទេសជប៉ុន​គឺ​ជា​ឋាន​សួគ៌ហើយ​។ អ្នក​អាច​រក​ឃើញ​ហាង​លក់ឧបករណ៍​អេ​ឡិច​ត្រូ​និច​ធំ​ជាច្រើន​នៅ​ទូ​ទាំង​ប្រទេស។

​ហាង​លក់ឧបករណ៍​អេ​ឡិច​ត្រូ​និកដែល​ល្បី​បំផុត​គឺ Yodobashi Camera និង Bic Camera។ ភាគ​ច្រើន​ហាង​ទាំង​នេះ​សុទ្ធ​តែ​មាន​ការ​ណែនាំជា​ភាសាអង់​គ្លេសអាច​ជួយអោយ​​អ្នក​រក​ឃើញជាន់​ដែលមាន​​លក់​ម៉ាស៊ីន​ថត។

​ជា​មួយ​នឹង​ហាង​​លក់​ល្បី​ឈ្មោះ ក៏​មាន​ហាង​លក់​ទំ​និញ​តូច​ដូច​ជា Leica (នៅ Kyoto និង Tokyo) និង Map Camera នៅ Shinjuku ជំ​នាញ​ខាង​លក់​ម៉ាស៊ីន​ថត និង​កែវ​ម៉ាស៊ីន​ថត​ចាស់។

២. ការ​កំ​ណត់​ជា​ភាសាអង់​គ្លេស

វិធី​​មួយ​ដែល​សំ​ខាន់​ពេល​ដែល​ទិញ​ម៉ា​ស៊ីន​ថត​នៅ​ប្រទេសជប៉ុនគឺ​ត្រូវ​ធានា​ថា​ម៉ាស៊ីន​ថតដែល​អ្នក​ចង់​ទិញអាច​កំ​ណត់​ភាសាអង់​គ្លេសបាន​។ អ្វី​ទាំង​នេះ​ពិត​ជា​សំ​ខាន់សម្រាប់​កាមេរ៉ា​កម្រិត​ខ្ពស់​ និង​មាន​គុណ​ភាពខ្ពស់​ដោយ​សារ​តែ​អ្នក​អាច​យល់​ពី​ភាសា។

រូបភាព https://industrydev.com/

កាមេរ៉ា​ទំ​នើប​​ទាំង​អស់​នឹង​អាច​កំ​ណត់​ជា​ភាសាអង់​គ្លេស សូម្បី​តែ​ម៉ាស៊ីន​ថត​ដែល​ផលិត​នៅ​ប្រទេសជប៉ុនលក់​នៅ​ប្រទេស​ដ៏ទៃ​សុទ្ធ​តែ​មាន​មុខ​ងារ​នេះ។ ទោះ​ជាយ៉ាង​ណា ក្រុមហ៊ុនផលិតមួយ​ចំ​នួន​ដូចជា Sony និង Panasonic មិន​អាចកំ​ណត់​ភាសាអង់​គ្លេស​សម្រាប់​ម៉ាសុីនថតដែល​​លក់​នៅ​ប្រទេសជប៉ុនទេ។

មូល​ហេតុ​មក​ពី​ក្រុម​ហ៊ុន​ផលិត​ចង់​កាត់​បន្ថយ​ការ​នាំ​ចេញ​ដោយ​ខុស​ច្បាប់​ម៉ាស៊ីន​ថត​ពី​ប្រទេសជប៉ុនទៅ​ប្រទេសផ្សេង​ទៀត​។ ហេតុ​នេះ​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ចំ​នុច​ទាំង​នេះ។

ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ថា​មាន​ភាសាអង់​គ្លេស​ឬទេ សូម​សួរ​បុគ្គលិ​ក​ ឬ​ត្រួត​ពិនិត្យ Menu នៃ​ម៉ាស៊ីន​ថត។

ជាង​នេះ​ទៅ​ទៀត​ការ​ទិញ​ម៉ា​ស៊ីន​ថត​នៅ​ប្រទេស​ជប៉ុនមាន​ន័យ​ថា​ការ​ណែនាំដែល​ប្រើ​ជា​ភាសាជប៉ុន។ វិធី​ងាយ​ស្រួល​បំ​ផុត​ដើម្បី​យល់គឺ​ចូល​អ៊ីន​ធឺ​ណេត​ ហើយ​ស្វែង​រក​ម៉ាស៊ីន​ថត​ដូច​នឹង​របស់​អ្នក​ដែល​លក់​នៅ​បរទេស បន្ទាប់​មក​ទាញ​យក​មកដើម្បី​អាន​ការ​ណែនាំ។

៣. ត្រួត​ពិនិត្យ​ម៉ា​ស៊ីន​ថត​នៅ​ក្នុង​ហាង

រូបភាព www.123rf.com

អ្វី​ដែល​ល្អ​ពេល​ដែល​ទិញ​ម៉ាស៊ីន​ថតនៅ​ប្រទេសជប៉ុនគឺ​ភាគ​ច្រើន​ហាង​លក់​នឹង​អនុញ្ញាតអោយ​យក​កាត​មេម៉ូ​រី​របស់​អ្នក​ចូល​ហាង ប្រើ​ម៉ាស៊ីន​ថត​ដែល​អ្នក​ចូល​ចិត្ត​ដើម្បី​ថត​រូប ហើយ​ក្រោយមក​ពិនិត្យ​រូប​ភាពនៅ​លើ​កុំ​ព្យូ​ទ័រ​។ នេះគឺជាប្រព័ន្ធមួយ​ដ៏អស្ចារ្យ ងាយ​ស្រួល​ និងធ្វើ​អោយ​អតិថិជន​អាចប្រាកដ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​​ម៉ាស៊ីន​ថត​។

៤. សំ​នូម​ពរ​លើក​លែង​ពន្ធ

 

រូបភាព asia.nikkei.com

ជា​មួយនឹង​ផល​ប្រយោជន៍​នៃការ​ទិញ​ម៉ាស៊ីន​ថត​ ឬឧបករណ៍អេឡិចត្រូនិចផ្សេង​ទៀត​នៅ​ប្រទេសជប៉ុននោះ​គឺ​អ្នក​អាច​សុំ​នូម​ពរ​លើក​លែង​ពន្ធសម្រាប់​ទំ​និញ​ជា​ច្រើន​ប្រសិន​បើ​អ្នក​នៅ​ប្រទេសជប៉ុនក្នុង​រយៈពេល​ខ្លី។ អ្នក​ត្រូវ​យក​លិខិត​ឆ្លង​ដែន​ទៅ​ដល់​ហាង ហើយ​ចុះ​ហត្ថលេខា​លើ​ក្រដាស “ភស្តុ​តា​ង​ទិញ​ទំ​និញ”។ ចំ​នួនអប្បបរមា​​ដែល​អ្នក​ត្រូវ​តែ​ចំ​ណាយ​សម្រាប់​ផលិត​ផល​គឺ ៥០០០យេន​ និង​កម្រិត​អតិបរមា​គឺ ៥០០.០០០យេន​។ វិធី​ទាំង​នេះ​អាច​ជួយ​អ្នក​កាត់​បន្ថយ​ថវិកាជាច្រើន​។ ហាង​ដែល​ផ្តល់​សេវាលើក​លែង​ពន្ធនេះ​រួម​មាន​ហាង​ធំដូចជា Big Camera និង Yodobashi Camera។

៥. ម៉ាស៊ីន​ថត​នៅ​ប្រទេសជប៉ុនអាច​នឹង​ថ្លៃ

កុំ​គិត​ថា​ផលិត​ផល​នៅ​ប្រទេសជប៉ុន​សុទ្ធ​តែ​ថោក។ ឧបករណ៍​អេឡិច​ត្រូ​និច​ដែល​មាន​គុណ​ភាព​នៅ​ទី​នេះក៏​ថ្លៃ​ដូច​ជា​ប្រទេសផ្សេងដែរ​ ជា​ពិសេស​ពេល​ដែល​អ្នក​គិត​ពី​អត្រា​ប្តូរ​ប្រាក់ និង​ថ្លៃ​កាត​ឥ​ណទាន។

រូបភាព yamada-taxfree.com/

ទោះ​យ៉ា​ណា​ប្រសិន​បើ​អ្នក​កំ​ពុង​ស្វែង​រក​ផលិត​ផល​ពិសេស​មួយ​ចំ​នួនដែល​មាន​គុណ​ភាព​ខ្ពស់និង​គួរ​អោយ​ទុក​ចិត្ត។ ប្រទេសជប៉ុន​ជា​កន្លែង​មាន​​ឧបករណ៍​អេឡិច​ត្រនិច​ដែល​ល្អ។ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ផលិត​ផល​មួយ​ចំ​នួន​ដូច​ជា Akihabara ហើយ​ស្វែង​រក​ហាង​លក់​ឧបករណ៍​អេឡិចត្រូ​និច​ ម៉ាស៊ីន​ថត​ចាស់ និង​កែវ​ម៉ា​ស៊ីន​ថត​ចាស់​ដែល​មាន​តម្លៃ​ថោក​។

៦. ​ការ​ធានា

សូម​ពិនិត្យ​ការ​ធានា​នៃ​ម៉ា​ស៊ីន​ថត​មុន​ពេល​ទិញ​វា។ អ្ន​កនឹង​ឃើញ​ថា​ហាង​ធំ​មួយ​ចំ​នួន​ដូច​ជា Big Camera ជា​ធម្ម​តា​នឹង​មាន​សិទ្ធិ​ទំ​នាក់​ទំនង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រុម​ហ៊ុន​ផលិត​។ អ្វី​ទាំង​នេះ​មាន​ន័យ​ថា​អ្នក​អាច​ស្វែង​យល់​ពី​លក្ខ​ខណ្ឌនៃ​ការ​ធានា​ រយៈពេល​យូរ​ប៉ុណ្ណា ហើយ​ថា​តើ​វា​អាច​អនុវត្ត​ទូ​ទាំង​ពិភព​លោក​ដែរទេ? ទោះ​បី​ជា​យ៉ាង​ណាសរុប​មក​ក្រុម​ហ៊ុ​ន​ផលិត​ធំតែង​ផ្តល់ការ​ធានា​នៅ​ទូ​ទាំង​ពិ​ភព​លោក​។

៧. ស្វែង​រក​អ្នក​ដែល​អាច​និយាយ​ភាសាអង់​គ្លេស​ដើម្បី​ជួយ​អ្នក​

ហាក់​ដូចជា​ពិបាក​ពេល​ដែល​រក​បុគ្គ​លិក​និយាយ​ភាសាអង់​គ្លេសនៅប្រទេសជប៉ុន។ ប្រហែល​កន្លែង​ដែល​ល្អ​បំផុត​គឺ​ទៅ​ដល់ហាង​លក់ ឧបករណ៍​អេឡិច​ត្រូនិច​ដែល​ធំ​នៅ Shinjuku និង Shibuya នៅ​ Tokyo ជាកន្លែង​ដែ​ល​មាន​លក់​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ អាច​នឹ​ង​មាន​បុគ្គ​លិក​ចេះ​និយាយ​ភាសាអង់​គ្លេស។

រូបភាព /web-japan.org/

ទោះ​ជា​យ៉ាង​ណា​កុំ​ព្រួយ​បារម្ភ​ដោយ​សារ​សេវា​បម្រើ​​អតិថិជន​នៅ​ប្រទេសជប៉ុន​គឺ​ល្អ​​ និង​គួរ​សម​។ ទោះ​បី​ជា​គេ​មិន​ចេះ​ភាសាអង់​គ្លេស ក៏​​បុគ្គ​លិក​ព្យាយាម​អស់​ពី​សមត្ថភាពដើម្បី​យល់​ពី​អ្វី​ដែល​អ្នក​កំ​ពុង​រកក្នុង​ហាង​ និង​ជួ​យ​អ្នក​ដើម្បី​រក​ម៉ា​ស៊ីន​ថត​ដែល​ល្អដែរ​។

ខាង​លើ​នេះ​គឺ​ជា​វិធី​សាស្រ្តទាំង​ ៧ សម្រាប់​អ្នក​ពេល​ដែល​ទិញ​ម៉ាស៊ីន​ថត​នៅ​ប្រទេសជប៉ុន។ ជូន​ពរ​អោយ​អ្នក​មាន​ដំ​ណើរ​កំ​សាន្ត​សប្បាយ​រីក​រាយ​នៅ​ប្រទេសជប៉ុនក៏​ដូច​ជា​អាច​រកបាន​ម៉ា​ស៊ីន​ថត​ដែល​អ្នក​ពេញ​ចិត្ត។

ប្រភព jpninfo.com

អត្ថបទ៖ Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: