សេវាកម្មត្រាំជើងក្នុងទឹកក្តៅដូចជា Onsen
តើអ្នកធ្លាប់បានឃើញពាក្យ Ashiyu (足湯) ពីមុនទេ?
ការត្រាំទឹកក្តៅនៅក្នុង Onsen អាចនឹងធ្វើអោយនរណាដែលត្រាំជាលើកដំបូងមានភាពភ្ញាក់ផ្អើល។ ប៉ុន្តែជាមួយនឹង Ashiyu សម្រាប់មនុស្សគ្រប់គ្នា សូម្បីតែមិត្តនារីក៏ប្រាកដជាចង់សាកល្បងម្តងដែរ។ នោះគឺជាការសាកល្បងត្រាំជើង។
ដោះស្បែកជើង ស្រោមជើង មូលជើងខោវឬសំពត់ឡើងបន្តិច ហើយដាក់ជើងចូលត្រាំនៅក្នុងអាងទឹកក្តៅ ភ្លាមនោះជើងរបស់អ្នកនឹងបានសម្រាក។ គូរស្នេហ៍ក៏អាចនាំគ្នាសាកល្បង Ashiyu ដោយសារតែវាមិនដូចជា Onsen ត្រូវបែងចែកខាងបុរស និងនារីទេ។
រូបភាព http://www.sanin-geoparkkan.jp/sisetu/432
គ្រាន់តែត្រាំជើងក្នុងទឹកក្តៅប៉ុណ្ណោះនឹងជួយអោយរាងកាយកក់ក្តៅ ថែមទាំងសីតុណ្ហភាពនៃបាតជើងកើនឡើង ជួយសម្រួលដល់សសៃឈាម។ ពិតជាសាកសមសម្រាប់អ្នកដែលតានតឹងដោយសារការងារ។
បច្ចុប្បន្នមិនត្រឹមតែមាននៅកន្លែងត្រាំ Onsen ប៉ុណ្ណោះទេ ប៉ុន្តែ Ashiyu មាននៅលើរថភ្លើងសម្រាប់អោយភ្ញៀវទេសចរណ៍ អាចសម្រាកក្នុងរយៈពេលធ្វើដំណើរ។
រូបភាព https://mainichi.jp/articles/20180921/k00/00m/040/052000c
ខ្សែរថភ្លើងពិសេសនេះស្ថិតក្នុងតំបន់ Kansai ចេញពីស្ថានីយ៍ Nagoya ដល់ស្ថានីយ៍ Yunoyama Onsen ខេ្តត Mie។ នេះជាគំនិតរបស់ក្រុមហ៊ុនផ្លូវដែក Kinki Nippon ជួយអោយភ្ញៀវទេសចរណ៍មានពេលវាលាសម្រាកមុនពេលចាប់ផ្តើមចូលឋានសួគ៌នៃ Onsen។
រូបភាព http://bazzoo.info/archives/5134
Yunoyama Onsen បើកដំណើរការមកដល់បច្ចុប្បន្ន បានរយៈពេល ១៣០០ ឆ្នាំហើយ។ ក្នុងឱកាសអបអរសាទរការបើកដំណើរការអ្នកគ្រប់គ្រងបានដាក់ក្នុងរថភ្លើងទីបីជាមួយនឹងចំនួនមនុស្ស ៥៦ នាក់ដំណើរ។
ភ្ញៀវទេសចរណ៍នឹងបានពាក់ Yukata បន្ទាប់មកអង្គុយជាមួយមិត្តភក្តិ និងក្រុមគ្រួសារនិយាយគ្នាលេង មើលទេសភាព និងត្រាំជើងក្នុងទឹកក្តៅ។ ពេលវាលាធ្វើដំណើរហាក់ដូចលឿនណាស់ដោយសារតែការលម្ហែកំសាន្តបែបនេះ។
តើអ្នកចង់ត្រៀមខ្លួនដើម្បីសាកល្បងដែរទេ?
សូមមើលវីដេអូខាងក្រោមដើម្បីកាន់តែច្បាស់។
រដូវរំហើយតែងតែជារដូវដែលត្រជាក់ពិបាកទ្រាំបំផុតប៉ុន្តែជនជាតិជប៉ុននូវតែមានវិធីសម្រាកកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍។
អត្ថបទ៖ Kengo Abe