អ្វីដែលគួរអោយចាប់អារម្មណ៍លើប៉មដ៏ខ្ពស់នៅប្រទេសជប៉ុន
ចំនួនដែកថែបដើម្បីសាងសង់ Tokyo Skytree ស្មើនឹងទម្ងន់នៃ យន្តហោះចំនួន ២០០ គ្រឿងមានដឹកទំនិញ។
ក្រោយពេលបើកដំណើរការឆ្នាំ ២០១២ Tokyo Skytree បានក្លាយទៅជាកន្លែងដែលទាក់ទាញដំបូងគេនៅប្រទេសជប៉ុន។ ស្ថិតនៅ Sumida អគារនេះខ្ពស់ ៦៣៤ម៉ែត្រគឺជាស្ថាបត្យកម្ម ដែលខ្ពស់បំផុតនៃប្រទេសជប៉ុនហើយនាំមុខគេក្នុងចំណោមប៉មទូរទស្សន៍ដែលខ្ពស់បំផុត។
ដោយសារ Tokyo មានប៉មខ្ពស់ ២០០ម៉ែត្រ នៅកន្លែងទីប្រជុំជនដូច្នេះការសាងសង់ប៉មទូរទស្សន៍ខ្ពស់ជាង ៦០០ម៉ែត្រ ដើម្បីបម្រើអោយការចាក់ផ្សាយនេះ បានក្លាយទៅជារឿងបន្ទាន់។
គម្រោងសាងសង់នេះចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ ២០០៥ ដោយក្រុមហ៊ុនផ្លូវដែក Tobu ធ្វើជាអ្នកវិនិយោគ។ ក្រុមហ៊ុនស្ថាបត្យកម្ម Nikken Sekkei ជាអ្នករចនាផ្ទាល់។ ដើម្បីទប់ទល់ជាមួយនឹងបញ្ហារញ្ជួយដីដែលកើតឡើងញឹកញាប់ គេបានប្រើរបៀបសាងសង់ដូចជាវត្ត Horyuji នៅ Nara។ ការសាងសង់មានចំនួន ៥ជាន់ ហើយឈរនូវនឹងអស់រយៈពេល ១.៣០០ឆ្នាំ ជាមួយនឹងសសរនៅចំកណ្តាល។
វិស្វករក៏បានដាក់អោយប៉េងប៉ោងហោះក្នុងអាកាសកម្ពស់ ៦០០ម៉ែត្រដើម្បីប្រមូលទិន្នន័យនៃល្បឿនខ្យល់ និងហានិភ័យកើតឡើងក្នុងកម្ពស់នេះ។ ឧបករណ៍វាស់រំញ័រនៅក្នុងជម្រៅ ៣ គីឡូម៉ែត្រ ត្រូវបានធ្វើឡើងដើម្បីសិក្សាអំពីទម្រង់ដី និងស្ថានភាពកើតឡើងប្រសិនបើមានរញ្ជួយដី។
តាមការរចនាដំបូងការសាងសង់នឹងមានកម្ពស់ ៦១០ម៉ែត្រ។ ប៉ុន្តែដើម្បីធានាថានេះគឺជាប៉មទូរទស្សន៍ដែលខ្ពស់ជាងគេនៅលើពិភពលោក ហើយតួលេខ ៦៣៤មែ៉ត្រត្រូវបានលើកឡើង។ កំណត់ត្រា Guinnes ត្រូវបានប្រគល់អោយ Tokyo Skytree នៅថ្ងៃទី 17/11/2011 នៅក្នុងតារាងឈ្មោះប៉មខ្ពស់បំផុតនៅលើពិភពលោក។
បន្ថែមពីលើនេះតួលេខ ៦៣៤ និយាយតាមភាសាជប៉ុនបុរាណគឺ ma-sa-shi រំលឹកទៅដល់ឈ្មោះខេត្ត Musashi បុរាណគ្របដណ្តប់លើតំបន់រួមមាន Tokyo, ខេត្ត Saitama ហើយមួយផ្នែកនៃខេត្ត Kanagawa។
Tokyo Skytree ត្រូវបានលាបពណ៌សនៅលើផ្ទៃមេឃនៃរដ្ឋធានី។ ពេលដែលលាបពណ៌ វិស្វករបានបន្ថែម Aijiro – ពណ៌ប្រពៃណីដែលភ្លឺរបស់ជប៉ុន។ ពេលយប់ មានពណ៌ជាច្រើនបានលេចឡើង។
Tokyo Skytree សម្ពោធបន្ទាប់ពីការសាងសង់ជិត ៤ឆ្នាំ ពីខែកក្កដា ឆ្នាំ ២០០៨ ដល់ ខែកុម្ភៈ ឆ្នាំ ២០១២។ ប្រសិនបើដើរអ្នកនឹងត្រូវឡើងរហូតដល់ទៅ ២.៥២៣កាំជណ្តើរ។ ប្រហែលដែកថែប ៣៦.០០០ តោនត្រូវបានប្រើដើម្បីសាងសង់ ប្រហែលនឹងទម្ងន់យន្តហោះ ២០០គ្រឿងមានដឹកទំនិញ Jumbo Jet។ កន្លែងទស្សនាខាងលើប៉មនេះអាចផ្ទុកមនុស្សចំនួន ២៩០០នាក់។ ពិធីជប់លៀងជាច្រើនត្រូវបានធ្វើនៅទីនេះដែលនាំមកនូវអារម្មណ៍ចម្លែកកណ្តាលអាកាស។
Tokyo Skytree បើកទ្វាពីម៉ោង 8h-22h មានភ្ញៀវច្រើនគឺនៅពេលព្រឹក។ តម្លៃឡើងជាន់ ៣៥០ គឺ ២.០៦០យេន, ចង់ឡើងជាន់ ៤៥០អ្នកត្រូវចំណាយបន្ថែម ១.០៣០យេន។ តម្លៃភេសជ្ជៈពី ៤៥០យេន។
ប្រសិនបើអាកាសធាតុល្អ អ្នកអាចមើលឃើញកំពូលភ្នំ Fuji។
ស្វែងយល់ពី Tokyo Skytree Town ទាំងអស់នេះ អ្នកគួរតែចំណាយពេលយ៉ាងតិចមួយថ្ងៃដើម្បីទស្សនាទេសភាព ទិញទំនិញ ភ្លក់មុខម្ហូប ស្វែងយល់អំពីប្រវត្តិ និងបច្ចេកវិទ្យា។ Tokyo Skytree ស្ថិតនៅកន្លែងទីប្រជុំជន Solamachi, តំបន់ Sumida Machidokora លក់នូវទំនិញប្រពៃណីដែលធ្វើដោយដៃ វិទ្យាស្ថានបច្ចេកវិទ្យា Chiba កន្លែងដែលដាក់តាំងបច្ចេកវិទ្យា Robot ថ្មីបំផុត Sumida Aquarium – ផ្ទះរបស់សត្វភេនឃ្វីន និងសារមន្ទីរ Postal។
អ្នកអាចមកទីនេះដោយរថភ្លើងទៅកាន់ស្ថានីយ៍ Tokyo Skytree ឬស្ថានីយ៍ Oshiage។ ក្រៅពីនេះ Skytree Shuttle Bus ចេញដំណើរពីកន្លែងជាច្រើនដូចជាស្ថានីយ៍ Tokyo, Ueno-Asakusa Area, ព្រលានយន្តហោះ Handeda, Tokyo Disney Resort, ស្ថានីយ៍ Wakoshi, ស្ថានីយ៍ Asakadai និងស្ថានីយ៍ Shiki។
តាមរយៈ Vnexpress