កន្លែង​មើល​ព្រះ​អាទិត្យ​រះ​​ល្អបំផុតក្នុង​ឆ្នាំចុង​ក្រោយ​ដែល​អធិរាជ Akihito គ្រោង​រាជ

ប្រទេសជប៉ុនបាន​សម្រេចជ្រើសរើសទីតាំងមួយចំនួន ដែលជាកន្លែងល្អបំផុតដើម្បី​មើល​ព្រះ​អាទិត្យ​រះចុង​ក្រោយ​នៃសម័យ​កាល Heisei។

ពេល​មើល​ពន្លឺ​ព្រះ​អាទិត្យនៅ​លើ​ជើង​មេឃ​នា​ពេល​ព្រឹក​ព្រលឹម តែង​តែ​ធ្វើ​អោ​យ​មនុស្ស​មានអារម្មណ៍​ស្រស់​ស្រាយ ហើយ​ជា​ពិសេស​នៅ​ពេល​ព្រះ​អាទិត្យ​រះលើក​ដំ​បូង​ក្នុង​​ដើមឆ្នាំ​ថ្មី​គឺកាន់​តែ​មាន​ន័យ។

រូបភាព nhatngunewsky

ក្នុង​ឱកាសថ្មី​ ការ​ចាប់​ផ្តើម​ថ្មី បញ្ហាប្រឈមថ្មី ប្រជាជន​ជប៉ុន​​យល់​ថាពន្លឺ​ព្រះ​អាទិត្យ​រះដំ​បូង​ក្នុង​ឆ្នាំ ២០១៩ គឺ​ជា​ផ្ទាំង​គំ​នូរ​ដែល​ល្អ​ឥត​ខ្ចោះ។ ពី​ព្រោះ​នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​អធិរាជ Akihito គ្រោង​រាជ ហើយ​បញ្ចប់​យុគសម័យ​ Heisei។

ការស្ទង់មតិ​តាម​ Online ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​តុលា ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា​ អំ​ពី​កន្លែង​ដែល​​អ្នក​ទាំង​អស់​គ្នាចង់​មើល​ព្រះ​អាទិត្យ​រះ​ដំ​បូង​ក្នុង​ឆ្នាំនេះ។ ក្នុង​នោះមាន​បុរស និងស្រ្តី ៤,២៧១  ត្រូវ​បាន​សាក​សួរ​ទាំងអស់​ក្នុងចំណោម​ ៤៧ស្រុក ពីក្មេងជំទង់ដល់អាយុ ៦០ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធ​ផល​នៃ​កន្លែង​នាំ​មុខ​គេ​របស់​ជប៉ុនសម្រាប់​ទទួល​ឆ្នាំថ្មី..!

៥. ឆ្នេរសមុទ្រ Katase Higashihama – ខេត្ត Kanagawa

ព្រ​ះ​អាទិត្យ​ចាប់​ផ្តើម​រះប្រហែលម៉ោង ៦ៈ៥០​ ព្រឹក​

រូបភាព /Wahaku02_maimai/

តំបន់ឆ្នេរ Kanagawa មានទីតាំងស្ថិតនៅភាគខាងត្បូង Tokyo ហើយ​នេះ​ជា​កន្លែង​មួយ​ដែល​ស្រស់​ស្អាត​សម្រាប់​មក​ទស្សនា​ ហើយ​ថែម​ទាំង​មាន​ក្បួនដង្ហែរ Pokemon ក្នុង​ពេល​វេលា​ណា​មួយ​នៅ​ក្នុង​ឆ្នាំ។

ពេល​និយាយពីព្រ​ះ​អាទិត្យ​រះឆ្នេរសមុទ្រ Katase Higashihama នាំ​មក​នូវ​កន្លែង​សម្រាប់​ថត​​ស្អាតនៅលើឧបទ្វីប Miura។ កោះ Enoshima ជិត​នោះ​មាន​ប្រសាទ​ មាន​ន័យ​ថា​អ្នក​អាចទៅ​ដល់​ប្រសាទ​ពេល​ឆ្នាំ​ថ្មីថែម​ទៀត​។

៤. Chiba Port Tower -​ ស្រុក Chiba

ព្រ​ះ​អាទិត្យ​ចាប់​ផ្តើម​រះប្រហែលម៉ោង ៦ៈ៥០​ ព្រឹក​

អ្នក​ធ្លាប់​ឮ​គេ​និយាយ​ពី​ខេត្ត​ Chiba ពី​មុន​ទេ ខាង​ក្រៅ​ Tokyo គឺ​ជាទីតាំង​​របស់​ Tokyo Disneyland និង Disney Sea។ Chiba ក៏​មាន​នូវ​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​កន្លែង​ទស្សនា​ដែលល្អ​ឥត​ខ្ចោះដូចជា Chiba Port Tower។

រូបភាព /fuji_shoppy/

អគារ Port Tower ប្រសិន​បើ​អ្នក​ឡើង​ជាន់​សម្រាប់​ទស្សនា​នៃ​អគារ​នេះ អ្នកអាចមើលឃើញព្រះអាទិត្យរះដ៏ស្រស់ស្អាត។

៣. ឆ្នេរសមុទ្រ Uppama – ស្រុក Okinawa

ព្រ​ះ​អាទិត្យ​ចាប់​ផ្តើម​រះប្រហែលម៉ោង ៧ៈ១៧​ ព្រឹក​

ខេត្ត Okinawa គឺជា​កន្លែង​ដើរ​កម្សាន្ត​ដែល​ល្បី​នៅ​ប្រទេសជប៉ុន ដោយអាកាសធាតុត្រូពិច ស្ថាបត្យកម្មដ៏អស្ចារ្យ និងប្រពៃណីដែលជាទីមោទនភាព ពិត​ជា​ខុស​ប្លែក​ពី​ស្រុក​ផ្សេងទៀត​នៅ​ជប៉ុន។

រូបភាព yskemoto

ឆ្នេរសមុទ្រ Uppama លក្ខណៈពិសេសជាមួយនឹង​ខ្សាច់​ស ហើយ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ទេសភាព​ធម្ម​ជាតិ​។ អ្នក​អាច​មើល​ព្រអាទិត្យនៅ​លើ​មេឃដែល​កំ​ពុង​រះ​ចំ​ពោះ​មុខ​អ្នក​​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​អ្នក​ថែ​មទាំង​អាចថត​នូវ​រូប​ភាព​ធម្មជាតិ​ស្រស់​ស្អាត​នៅ​ទី​នេះ។

២. Miho no Matsubara – ខេត្ត Shizuoka

ព្រ​ះ​អាទិត្យ​រះប្រហែល​ម៉ោង​ ៦ៈ៥៥ ព្រឹក​ ខេត្ត ​Shizuoka ល្បីឈ្មោះ ​ព្រោះតែវានៅ​ជាប់ព្រំដែនភ្នំដែល​ជា​និមិត្ត​រូបនៃ​ប្រទេសជប៉ុន ភ្នំហ្វូជី (ភ្នំនេះមានទីតាំងនៅកណ្តាល Shizuoka និង​ខេត្ត Yamanashi )។ ប្រាកដណាស់​ អ្វី​ទាំ​ង​នេះ​មាន​ន័យ​ថា​អ្នក​អាច​ទស្សនា​កន្លែង​មួយ​ចំ​នួនថែម​ទៀត​ពេល​មើល​ព្រះ​អាទិត្យ​រះ។

រូបភាព taitsuman231

កន្លែងដ៏ល្អបំផុតគឺតំបន់ដែលមានដើមឈើនៅលើឧបទ្វីប Miho no Matsubara។ ដើមឈើ​ត្រូវ​បាន​ការ​ពារ​ដូចជាកន្លែងបេតិកភណ្ឌពិភពលោកអញ្ចឹង​ ហើយ​តំ​បន់​នេះជា​កន្លែង​ Noh play Hagoromo បាន​បង្កើត​ចេញ ដូច្នេះអ្នកអាចចូលរួម​នៅក្នុងវប្បធម៌តន្ត្រី​ខ្លះពេល​អ្នក​រង​ចាំ​ព្រះ​អាទិត្យ​រះ។

១. ភ្នំ Moiwa នៅ Sapporo – ស្រុក​ Hokkaido

ព្រ​ះ​អាទិត្យ​រះប្រហែល​ម៉ោង​ ៧ៈ០១ ព្រឹក

Hokkaido ពិតជា​ល្បី​ជា​មួយ​នឹង​ទេសភាព​ព្រិល​ ហើយ​មាន​ព្រិល​ធ្លាក​់​ច្រើន​ ប៉ុន្តែ​ទី​ក្រុង Sapporo គឺ​ជា​កន្លែង​ដែល​ល្អដាច់គេ​ក្នុង​ចំណោម តំបន់ល្អៗទាំង ៥។

រូបភាព gyo_dolce

កម្ពស់​ប្រហែល ៥៣១ ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ពីកំពូលភ្នំ Moiwa អ្នក​ក៏អាច​មើល​ឃើញ Sapporo ហើយ​ថែម​ទាំង​មានទេសភាព​ភ្នំ Yubari នៅម្ខាងទៀត។ ប្រសិន​បើ​នៅ​យូរ​អ្នក​អាចឃើញ​ទេសភាព​ពេល​យប់ នេះត្រូវបានចាត់ទុកថាជាទេសភាពដ៏អស្ចារ្យបំផុតដែលប្រទេសជប៉ុនមាន។

ទោះ​បី​អ្នក​កំ​ពុង​នៅ​ទី​ណា​ដើម្បី​ទទួល​ឆ្នាំថ្មី សូម​ជូន​ពរ​អោយ​អ្នក​ឆ្នាំ​ថ្មី​មាន​សុភមង្គល និង​មាន​សេចក្តី​សុខ​ក្នុង​ឆ្នាំ ២០១៩។

ប្រភព https://www.jalan.net/news/article/304733/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: