ទីសក្ដារបូជាអុិសូគូស៊ីម៉ានៃទីក្រុង Hiroshima ប្រទេសជប៉ុន
អុិសូគូស៊ីម៉ា គឺជាទីសក្ការបូជាមួយនៅលើកោះមីយ៉ាជិម៉ា (Miyajima) ដែលត្រូវបានគេស្គាល់ថាជាច្រកទ្វារធំ ដែលមើលទៅដូចជាវាទ្វាឆ្លងទៅកាន់ឋានទេវតាអ៊ីចឹង។ អ្នកនឹងភ្ញាក់ផ្អើលជាខ្លាំង ដោយសារវាស្ថិតនៅក្នុងចំណោមនិមិត្តរូបដែលគេទទួលស្គាល់ច្រើនបំផុតនៃវប្បធម៌ជប៉ុន។
ទីសក្ការបូជាអុិសូគូស៊ីម៉ាត្រូវបានសាងសង់សំរាប់មនុស្សឋានៈខ្ពស់។ នៅទីនោះមានភាពអស្ចារ្យជាខ្លាំង នៅពេលរដូវទឹកឡើងមើលទៅដូចជាទ្វារនៅកាន់ឋានសួគ៌ លាយឡំជាមួយនឹងពន្លឺនៅពេលល្ងាចមានសភាពពណ៍មាស។ ទីសក្ការបូជានេះត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងសតវត្សទី ៦ ប៉ុន្តែត្រូវបានកសាងឡើងវិញជាច្រើនដង ដោយប៉ះពាល់ជាមួយព្យុះទីហ្វុង។ ច្រកទ្វារថ្មីនេះមានអាយុកាលតាំងពីសតវត្សទី ១៩ តែត្រូវបានជួសជុលជាថ្មីម្ដងទៀត។
Miyajima មានន័យថា “កោះទីសក្ការបូជា” ។ សម្រាប់ភាគច្រើននៃរឿងរាវប្រវត្តិសាស្ត្រ វាជាកោះហាមឃាត់។ មនុស្សធម្មតាមិនត្រូវបានអនុញ្ញាតឱ្យមកលេងនៅទីនេះទេ ហើយក៏គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យស្លាប់នៅលើកោះនេះដែរ។
អ្នកស្រុកនៅតែមានទំនៀមទម្លាប់នៃការចាកចេញពីកោះដើម្បីស្លាប់ ឬសម្រាលកូន។ យោងទៅតាមការនិយាយរបស់អ្នកស្រុកគ្មាននរណាម្នាក់ធ្លាប់ស្លាប់ ឬកើតនៅ Miyajima ទេ។
ចាប់តាំងពីប្រជាជនត្រូវបានហាមឃាត់មក វាជាក្លាយកន្លែងប្រវត្តិសាស្ត្រលើដីកោះនេះ ទីសក្ការបូជាត្រូវបានរៀបចំឡើងដើម្បីឱ្យគេមើលឃើញពីសមុទ្រ ឬកោះម្ខាងទៀត។ ទាំងនេះគឺជាការពេញនិយមមួយនៅពេលល្ងាចសម្រាប់ការមកដល់នៃភ្ញៀវទេសចរណ៍។
ទីសក្ការៈបូជានេះ គឺស្អាតខ្លាំងនៅពេលទឹកស្រកចុះ ដោយយើងអាចចុះដលើរទៅដល់ជើងសសរហើយមើលលក្ខណៈទំហំរបស់វាបាន ដោយជើងសសរនីមួយៗមានទំហំប៉ុនមនុស្សឈរ 5 ទៅ 7 នាក់។
ផែនទីនៃកោះMiyajima
អត្ថបទ៖ japan-talk
ប្រែសម្រួល៖ Puthea