Yokohama គូប្រជែងរបស់ Tokyo មានកន្លែងប្លែកៗជាច្រើនសឹងតែមិនគួរអោយជឿ

បើយើងលឺគេនិយាយអំពីទីក្រុងតូក្យូនោះអ្នកអាចគិតថាជាទីក្រុងទំនើប។ តែម្ដងនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ទីក្រុងយូកូហាម៉ាដែលជាគូប្រជែងរបស់ទីក្រុងតូក្យូ។  ប្រសិនបើអ្នកសួរថាតើទីក្រុងយូកូហាម៉ាជាទីក្រុងយ៉ាងដូចម្តេច? នោះពួកគេនឹងប្រាប់ថាទីក្រុងនេះគឺល្អជាងទីក្រុងតូក្យូទៅទៀត។

ប្រជាជនយូកូហាម៉ា (Yokohama) មានចំនួនជាង 3,7 លាននាក់រស់នៅ ដែលអាចបង្កើតបានជាប្រទេសមួយផ្សេងទៀតពីគេ។ នៅទសវត្សរ៍ឆ្នាំ 1960 យូកូហាម៉ាបានបង្កើតផែនការមួយដើម្បីផ្លាស់ប្ដូរពីទីក្រុងឧស្សាហកម្មទៅជាទីក្រុងមួយដ៏ទំនើប។ រហូតដល់ពេលនេះទីក្រុងយូកូហាម៉ាបានក្លាយជាទីក្រុងប្រកួតប្រជែងដូចក្ដីស្រមៃជាមួយនឹងទីក្រុងតូក្យូ។

នៅទីក្រុងនេះមានកន្លែងសំខាន់ដូចជា៖

១. Minato Mirai

Minato Mirai មានន័យថា “កំពង់ផែអនាគត” គឺជាទស្សនីយភាពដ៏ល្បីល្បាញរបស់ទីក្រុង Yokohama វាគឺជាកន្លែងកំសាន្ត ទិញទំនិញ និងវប្បធម៌ ។

រូបភាព:https://orange.japan-talk.com/images/jt/header/yokohama-blue-dusk-1137.jpg

២. អគារ Landmark

ចំនុចកណ្តាលនៃទីក្រុងយូកូហាម៉ាគឺអគារ Landmark និងមានអាគារខ្ពស់បំផុតរបស់ជប៉ុនមួយទៀតឈ្មោះថា Sky Garden ដែលមានជាន់ទី 69 សម្រាប់មើលទិដ្ឋភាព ជំុវិញនៃទឹកដីយូកូហាម៉ា។

រូបភាព:https://orange.japan-talk.com/images/jt/midthumb/landmark-tower-red-dusk-1318.jpg

៣.សួនច្បារសានគេអិន (Sankeien)

សួនច្បារដ៏ធំមួយរបស់ជប៉ុនស្ថិតនៅភាគខាងត្បូងនៃទីក្រុងយូកូហាម៉ាដែលមានសំណង់ប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបាន។

រូបភាព:https://orange.japan-talk.com/images/jt/header/japanese-maple-sankeien-garden-1326.jpg

៤. កំពង់ផែ Osanbashi Pier

ជាកំពង់ផែ និងចំណតមួយដែលគ្រប់គ្រងនៅនាវាកម្សាន្តធំ ៗ ។ ស្ថាបត្យកម្មនៃកំពង់ផែនេះប្រើប្រាស់ឈើ និងស្មៅយ៉ាងច្រើនក្នុងការសាងសង់។ លទ្ធផលចុងក្រោយវាគឺជាកន្លែងដែលមានផាសុខភាពដែលសភាពលក្ខណៈប្រហាក់ប្រហែលនឹងកំណាត់ក្តារក្រាលចាស់ៗជាមួយនឹងភាពស្រស់ថ្លា។ វាស្ថិតនៅក្នុងចំណោមកន្លែងល្អបំផុតដើម្បីមើលផ្ទៃមេឃ និងកំពង់ផែនានារបស់យូកូហាម៉ា។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/Yokohama-Osanbashi-Pier-ship-1137.jpg

៥. នាវា (Hikawa Maru)

នាវាសមុទ្រដ៏ប្រណីតមួយនេះបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ 1920 ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ជាច្រើន។

រូបភាព:https://orange.japan-talk.com/images/jt/header/at-anchor-1329.jpg

៦. សាលមហោស្រពបាញ់កាំជ្រួច (Kanagawa Shimbun)

ពិធីបុណ្យបាញ់កាំជ្រួចនេះបានលាយលំទេសភាពដ៏ស្រស់ស្អាតនៃតំបន់់ Minato Mirai និង Osanbashi Pier ដែលគេបាប់ផ្ដើមនៅដើមខែសីហា។

រូបភាព:https://orange.japan-talk.com/images/jt/header/Yokohama-1137-1163.jpg

៧. ឡានក្រុងលើជិះទឹក (Seabus)

មានក្រុមហ៊ុនជាច្រើនផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនតាមសមុទ្រនៅជុំវិញតំបន់ Minato Mirai។ ការធ្វើដំណើរកម្សាន្តដោយមាននូវ អាហារ និងការទស្សនាស្ពាន Yokohama Bay Bridge ព្រមទាំងទេសភាពផ្សេងទៀត។

រូបភាព:https://orange.japan-talk.com/images/jt/header/sea-basu-1137.jpg

៨. សារមន្ទីរសិល្បៈយ៉ាកូហ៊ីម៉ា

វិចិត្រសាលជាច្រើននៃសិល្បៈសម័យទំនើបនិងសហសម័យបានដោយផ្តោតលើសិល្បករនិងប្រវត្តិសាស្រ្តរបស់យូកូហ៊ីយ៉ា។ វិចិត្រសាលនេះបានផ្ដល់អោយសិល្បះកផ្សេងៗអាចថតរូបនិងការតាំងពិព័រណ៍ពិសេស។

រូបភាព:https://orange.japan-talk.com/images/jt/midthumb/yokohama-museum-of-art-live-exhibit-1137.jpg

៩. សួនសត្វ Rasia

សួនសត្វ Rasia គឺជាសួនសត្វដ៏ពេញនិយមមួយនៅលើខាងលិចនៃទីក្រុងយូកូហាម៉ា។ នៅទីនោះមានការបែងចែកនៅតំបន់អាកាសធាតុជាច្រើននៃពិភពលោកដោយមានតំបន់ត្រូពិច តំបន់អាស៊ី ព្រៃអាម៉ាសូ៊ តំបន់ជនបទ ប្រទេសជប៉ុន និង ព្រៃត្រូពិចក្នុងតំបន់អាហ្រ្វិក។ ដោយសត្វរួមមានខ្លាឃ្មុំប៉ូល (ខ្លាឃ្មុំទឹកកក) ដំរី សត្វខ្លា និង ស្វា សត្វល្មូន ។ វាជាសួនសត្វដែលមានលក្ខណៈស្តង់ដារយ៉ាងធំរបស់ជប៉ុន។

រូបភាព:https://orange.japan-talk.com/images/jt/header/Zoorasia-landing-1137.jpg

១០. Cup Noodles Museum

សារមន្ទីរមួយនេះពិតជាមានភាពសប្បាយរីករាយជាមួយសកម្មភាពក្នុងការផលិតភ្លាមៗដែលអ្នកអាចធ្វើវាបាន។ក្នុងនោះផងដែរ គឺមានការគាំទ្រជាខ្លាំងចំពោះក្មេងៗដែលចង់បង្កើតផលិតផលប្លែក។ នៅទីនោះគេអនុញ្ញាតឱ្យអ្នកកែឆ្នៃមីកញ្ចប់របស់អ្នកបាន។

រូបភាព:https://orange.japan-talk.com/images/jt/header/line-for-make-your-own-noodles-1316.jpg

១១. Yokohama Chinatown

១២. Yokoma Bay Bridge

 

អត្ថបទ៖ japan-talk 

ប្រែសម្រួល៖ Puthea

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: