មគ្គុទ្ទេសនៃព្រះវិហារ Todaiji

រូបភាព:https://orange.japan-talk.com/images/jt/header/Todaiji-3734-4959.jpg

អ្វីៗគ្រប់យ៉ាងដែលនៅប្រាសាទ Todaiji គឺពិតជាធំខ្លាំងណាស់។ ប្រាសាទនេះត្រូវបានស្ថាបនាជាលើកដំបូងនៅគ.ស 728 ដោយអធិរាជ Shumo និងត្រូវបានឧទ្ទិសដល់កូនប្រុសរបស់ទ្រង់ដែលបានស្លាប់ប្រហែលមួយឆ្នាំបន្ទាប់ពីចាប់កំណើតមក។

ការសាងសង់សតវត្សទី 8 របស់ប្រាសាទរួមមានវត្ត២ ដែលមានកំពស់ប្រមាណ 100 ម៉ែត្រឬ 330 ហ្វីត។ ទាំងនេះគឺជាសំណង់ដែលមានកំពស់ខ្ពស់បំផុតទី 2 នៅលើពិភពលោកបន្ទាប់ពីសម័យអាណាចក្រ Giza។ វត្តអារាមត្រូវបានបំផ្លាញទាំងស្រុងដោយការរញ្ជួយដីមួយបន្ទាប់ពីពួកគេបានបញ្ចប់កិច្ចការសាងសង់។

ព្រះវិហារបច្ចុប្បន្ននៅ Todaiji រួមមានព្រះពុទ្ធឬ Daibutsuden ដែលជារចនាសម្ព័ន្ធធ្វើអំពីឈើដ៏ធំបំផុតរបស់ពិភពលោករហូតដល់ឆ្នាំ 1990 នៅពេលដែលអាគារឈើនេះបានសាងសង់ម្ដងទៀត។ គួរឱ្យភ្ញាក់ផ្អើលដែលថា Daibutsuden សាងសង់ក្នុងឆ្នាំ 1709 គឺមានលក្ខណតូចជាងដើមសតវត្សទី 8 ទៅទៀត។

ក្រៅពីព្រះវិហារធំៗ Todaiji ក៏មានព្រះពុទ្ធសាសនាធំជាងគេបំផុតនៅលើពិភពលោកទម្ងន់ 500 តោន។ កំណត់ត្រានៃប្រាសាទ Todaiji បានបង្ហាញថាមនុស្សចំនួនជាង 2,6 លាននាក់បានចូលរួមជាកម្លាំងដោយផ្ទាល់ក្នុងការសាងសង់របស់ខ្លួនភាគច្រើនដោយការបរិច្ចាគវត្ថុសំរិទ្ធដែលរំលាយ(ដែក មាស ប្រាក់… )។ គម្រោងនេះបានប្រើប្រាស់ផលិតកម្មសំរិទ្ធក្នុងទឹកដីជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។

ព្រះពុទ្ធត្រូវបានរៀបចំឡើងវិញចំនួន 8 ដងដោយហេតុផលផ្សេងៗ។

នៅឆ្នាំ 855 ព្រះកេសរបស់ព្រះពុទ្ធស្រាប់តែដួលរលំហើយត្រូវបានជួសជុលភ្លាមៗ។ ព្រឹត្តិការណ៍បែបនេះត្រូវបានគេចាត់ទុកថាជាប្រផ្នូលអាក្រក់ដែលអាចនាំឱ្យមានការរញ្ជួយដី ព្យុះ ជំងឺ និងទុរ្ភិក្ស។

ប្រាសាទនេះក៏មានរូបចម្លាក់ឈើដ៏ធំខុសធម្មតានៃអ្នកការពារ Nio និង Shitenno ឆ្លាក់នៅក្នុងឆ្នាំ 1200 ។ រូបចម្លាក់ទាំងនេះមានកម្ពស់ប្រហែល 8,5 ម៉ែត្រឬកម្ពស់ 28 ហ្វីតហើយមើលទៅវាពិតជាគួរឱ្យភ័យខ្លាចណាស់។

រូបភាព: https://orange.japan-talk.com/images/jt/header/j-3734-1293.jpg

ប្រភព៖ Japan-Talk

អត្ថបទ៖ Puthea

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: