ស្វែងយល់ពីសារមន្ទីរប្រវត្តិសាស្រ្តស្ថិតនៅក្រោមដីមានវប្បធម៌ដ៏អាថ៌កំបាំងរបស់ជប៉ុន
តាំងពីបុរាណបុព្វបុរសរបស់យើងចេះពីរបៀបប្រើថ្មសម្រាប់សាងសង់ផ្ទះ កំពែង ពួកគេស្វែងរកតំបន់ដែលមានថ្មល្អ កែច្នៃ និងយកទៅផលិត។ ប៉ុន្តែតើពួកគេអាចនឹកស្មានដល់ថាតំបន់ដែលពួកគេធ្លាប់បានយកថ្មទៅប្រើប្រាស់ ហើយក្រោយមកប្រែក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវគ្រប់ទីកន្លែងមកដើម្បីស្វែងយល់ និងទស្សនា។
សារមន្ទីរប្រវត្តិសាស្រ្ត Oya នៅ Tochigi ជាកន្លែងបែបនេះ
នេះគឺជាសារមន្ទីរសម្រាប់ផ្ទុកពត៌មាន និងវត្ថុបុរាណនៃតំបន់ថ្មក្នុងសម័យ Edo
មើលពីខាងក្រៅវាហាក់ដូចជាផ្ទះធម្មតា
កន្លែងនេះមានតាំងឧបករណ៍កាត់ថ្មគ្រប់រូបរាង និងទំហំ ថែមទាំងមានរូបភាពនៃអ្នករុករករ៉ែថ្ម សម្លៀកបំពាក់ គំរូនៃអគារឆ្លាក់ពីថ្ម Oya។
ក្រៅពីនេះនៅមានប្រអប់ Bento កំសៀវដាំទឹកក្តៅ ដបទឹក និងពែងទឹកដែលអ្នកជីករ៉ែយកតាមខ្លួន។ អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយឧបករណ៍ដែលជនជាតិជប៉ុនបុរាណបានប្រើប្រាស់។
មិនទាន់អស់នៅឡើយទេ ភាពភ្ញាក់ផ្អើលនៅខាងក្រោម។ នេះគ្រាន់តែជាផ្នែកខាងលើនៃសារមន្ទីរប្រវត្តិសាស្រ្ត Oya តែប៉ុណ្ណោះ។
មានផ្លូវតូចមួយនាំទៅដល់កន្លែងក្រោមដីមានជណ្តើរប្រហែល ៣០ម៉ែត្រ ជូនភ្ញៀវទេសចរណ៍ទៅដល់កន្លែងជីករុករករ៉ែថ្ម។
ដូចដែលអ្នកមគ្គុទ្ទេសបានប្រាប់ពួកយើង៖
ប្រហែល ១៥ លានឆ្នាំមុន ពេលដែលកោះជប៉ុនភាគច្រើនស្ថិតនៅក្នុងសមុទ្រនៅឡើយ បន្ទុះភ្នំភ្លើង ផេះភ្នំភ្លើង និងកំអ៊ែរភ្នំភ្លើងលាយផ្សំក្លាយទៅជាថ្ម Oya។ ប្រហែល ១.៤០០ឆ្នាំមុន ក្នុងកំឡុងពេល Kofun រ៉ែថ្មត្រូវបានទិញមកវិញហើយបច្ចេកវិទ្យារុករករ៉ែចាប់ផ្តើមរីកចម្រើននៅពាក់កណ្តាលសម័យ Taisho។
កន្លែងដែលលេចធ្លោនៃសារមន្ទីរគឺជាអណ្តូងថ្មពីបុរាណមានផ្ទៃដីទំហំ ២០.០០០ម៉ែត្រការ៉េ ហើយមានជម្រៅ ៦០ម៉ែត្រ។ សីតុណ្ហភាពជាមធ្យមនៃកន្លែងយកថ្មគឺ ៨ អង្សាសេ។
វាមិនខុសពីវប្បធម៌បុរាណនៅក្រោមដីនោះទេ។
ផ្ទៃនៃថ្ម Oya មានជាប់គ្រីស្តាល់ពណ៌ស ប្រសិនបើអ្នកភ្លក់នឹងមានរស់ជាតិប្រៃដោយសារវាមានផ្ទុកអំបិល វាមាននៅក្នុងរដូវរងា ហើយបាត់ទៅវិញក្នុងរដូវក្តៅ។ នេះគឺជាបាតុភូតអាថ៌កំបាំងមួយដែលហៅថា “ផ្កាថ្ម” (Ishi no hana)
ពីមុន កន្លែងនេះត្រូវបានគេប្រើជារោងចក្រថ្ម និងជាកន្លែងសម្រាប់ចុះចតនៃយន្តហោះប្រយុទ្ធក្នុងសង្គ្រាម។
សាលនេះភ្លឺដោយសារពន្លឺភ្លើងពណ៌ចម្រុះ ហើយក៏មានការរៀបចំសិល្បៈនៅទីនេះ។
បរិយាកាសដ៏អស្ចារ្យនៅទីនេះធ្វើអោយភ្ញៀវទេសចរណ៍នឹកឃើញដល់ប្រាសាទបុរាណនៃទីក្រុងរ៉ូម ខាងក្រោមត្រូវបានគេប្រើជាទីលានប្រារព្ធព្រឹត្តិការណ៍ ពិធីមង្គលការ ថតរឿង និងថតចម្រៀង។
ខាងក្រោមមានសម្លេងលាន់ឮល្អ ហេតុនេះបន្ទប់មួយចំនួនរៀបចំការប្រគំតន្ត្រី មានក្រុមតន្ត្រីដ៏ល្បីល្បាញជាច្រើនរបស់ប្រទេសជប៉ុនសម្តែងនៅទីនេះ។
សីតុណ្ហភាពក្រោម ៨អង្សាសេ នៅកន្លែងនេះសាកសមធ្វើជាកន្លែងផ្ទុកស្រា។ ច្រើនបែបណាស់មែនទេ?
បិរវេណធំទូលាយប្រហាក់ប្រហែលនឹងរានកីឡាបាល់បោះ ហេតុនេះបើមិនដើរជាមួយអ្នកណែនាំ អ្នកអាចនឹងវង្វេងផ្លូវ។
ខាងក្រៅសារមន្ទីរ ភ្ញៀវទេសចរណ៍ថែមទាំងអាចទិញវត្ថុអានុស្សាវរីយ៍ស្អាតនៅហាង Rockside Market ស្ថិតនៅជាប់សារមន្ទីរ និងភ្លក់អាហារសម្រន់ដូចជាការ៉េម ឬនុំ Crep។
លើសពីនេះទៀតអ្នកក៏គួរតែទៅកន្លែងគោរពបូជាដល់ព្រះនៃអាពាហ៍ពិពាហ៍ដែលជិតនោះ អ្នកអាចបន់ស្រន់ដើម្បីរកបានគូអនាគត ឬបួងសួងអោយអាពាហ៍ពិពាហ៍មានសុភមង្គល។
ទេសភាពនៅជុំវិញទីនេះត្រូវបានចង្អុលបង្ហាញដោយថ្មធម្មជាតិធំៗដែលផ្សំគ្នាប្រកបដោយភាពសុខដុម ជាមួយនឹងការកាត់ផ្ទាំងថ្មស្មើយ៉ាងអស្ចារ្យដោយស្នាដៃរបស់មនុស្សធ្វើ រួមផ្សំជាមួយពេលព្រះអាទិត្យលិច ធ្វើអោយយើងមានអារម្មណ៍ថាខ្លួនដូចជាតូចណាស់។
មិនមែនកន្លែងណាក៏មានថ្មស្អាតរងផលប៉ះពាល់ដោយស្នាដៃមនុស្សទេ ហេតុនេះប្រសិនបើអ្នកជាអ្នកចូលចិត្តស្ថាបត្យកម្មដ៏ធំនេះ ហើយចង់ស្វែងយល់ប្រវត្តិសាស្រ្ត នេះជាកន្លែងដែលអ្នកគួរតែមក។
ពត៌មានលម្អិតសូមមើលនៅខាងក្រោម៖
អណ្តូងរ៉ែក្រោមដី Oya (សារមន្ទីរប្រវត្តិសាស្រ្ត Oya)
អាស័យដ្ឋាន៖ Oyamachi 909 Utsunomiya, Tochigi 321-0345 ជប៉ុន
លេខទូរស័ព្ទ៖ (+81)28-652-1232
សំបុត្រចូល៖ ៨០០យេន (មនុស្សធំ) ៤០០យេន (ក្រោម ១៥ឆ្នាំ)
Website: http://www.oya909.co.jp/
Neko