Hokkaido បានរៀបចំរថភ្លើងណូអែលសម្រាប់ភ្ញៀវទេសចរណ៍បរទេស
រដ្ឋាភិបាល Hokkaido នឹងចាប់ផ្តើម “រថភ្លើងណូអែល” សម្រាប់ភ្ញៀវទេសចរណ៍បរទេសក្នុងថ្ងៃ ២៤ ខែធ្នូ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាច្រើន។ មូលហេតុមកពីចំនួនទេសចរណ៍បានថយចុះគួរអោយកត់សម្គាល់ចាប់តាំងពីការរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅប៉ែកខាងជើងដើមខែកញ្ញា។
រូបភាព https://duyendangvietnam.net.vn
រថភ្លើងនឹងរត់នៅកណ្តាល Furano នៅ Hokkaido និង Wakkanai នៅភាគខាងជើងនៃខេត្ត តាមបណ្តោយផ្លូវ IR Furano និង Soya Line។ ផ្លូវនេះល្បីដោយសារទេសភាពដ៏អស្ចារ្យនៅតាមផ្លូវទាំងសងខាង។
រូបភាព https://www.flickr.com/
បើយោងតាមផែនការ ភ្ញៀវទេសចរណ៍ប្រហែល ១០០នាក់មកពីប្រទេសចិន អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតក៏ដូចជាអ្នកសារពត៌មានបរទេសប្រហែល ២០នាក់ និង Blogger អ្នកល្បីៗនឹងត្រូវបានអញ្ជើញអោយជិះរថភ្លើង។ អ្នកដំណើរត្រូវបានលើកទឹកចិត្ត Tweet ឬសរសេរ Blog អំពីកន្លែងទេសចរណ៍តាមផ្លូវ និងពីតំបន់រងផលប៉ះពាល់ដោយរញ្ជួយដីកំពុងធ្វើឡើងវិញ។
លើសពីនេះទៅទៀត មានកុមារប្រហែល ៤០នាក់មកពីក្រុង Atsuma, Abira និង Mukawa កន្លែងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដី នឹងត្រូវបានអញ្ជើញអោយចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ រថភ្លើងពិសេសមានឈ្មោះ North Rainbow Express មានកន្លែងសម្រាប់ទស្សនា និងបន្ទប់រងចាំដែលត្រូវបានតុបតែងដោយគ្រឿងសម្ភារៈណូអែល។
រូបភាព http://sonicrailgarden.sakura.ne.jp/
ធ្វើដំណើររយៈពេល ៩ម៉ោងពី Furano ដល់ Wakkanai ឆ្លង Asahikawa រួមទាំងការឈប់នៅស្ថានីយ Nayoro, Otoineppu និង Horonobe។ នៅកន្លែងឈប់ទាំងនោះ អ្នកដំណើរនឹងត្រូវបានអ្នកស្រុក និងកុមារនៃតំបន់រងផលប៉ះពាល់ពីរញ្ជួយដីស្វាគមន៍ ក៏ដូចជាបានភ្លក់នូវមុខម្ហូបតាមតំបន់។ ភ្ញៀវទេសចរណ៍ថែមទាំងមានឱកាសឃើញ Pokemon ដែលល្បី។
រូបភាព https://www.iwantaminion.com
រដ្ឋាភិបាលកំពុងព្យាយាមពង្រីកការប្រើប្រាស់ផ្លូវដែករបស់ក្រុមហ៊ុន Hokkaido (JR Hokkaido) នៅក្នុងនោះមួយចំនួនត្រូវប្រឈមនឹងលក្ខខណ្ឌពិបាក និងការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍បរទេសដោយសាររញ្ជួយដីនៅខែកញ្ញា។ តាម JR Hokkaido តួលេខក្នុងខែកញ្ញារបស់ Hokkaido Rail Pass សំដៅលើភ្ញៀវទេសចរណ៍ក្នុងស្រុក អនុញ្ញាតអោយប្រើកន្លែងអង្គុយពិសេសដោយគ្មានដែនកំណត់លើរថភ្លើងល្បឿនលឿន កាត់បន្ថយប្រហែល ៣០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ប្រភព https://mainichi.jp/english/articles/20181218/p2a/00m/0na/008000c
Neko