ចង់ទៅលេង Shibuya ទេ? តោះស្វែងយល់ទាំងអស់គ្នាសិនមុនធ្វើដំណើរទៅ
ពេលដែលរំលឹងដល់ស្រុក Shibuya តើអ្នកនឹកឃើញដល់អ្វី? រូបដំណាក់ Hachiko នៅផ្លូវបំបែក Shibuya ឬក៏អគារ ១០៩ ដែលនៅចំពីមុខរយ:ពេល ៤០ឆ្នាំកន្លងមក។
រូបភាព៖ https://medium.com/@cutecumberrrr/shibuya-area-department-stores-year-end-and-new-year-business-hours-598e57ea3873
ជាកន្លែងដែលយុវជនជប៉ុនពេញនិយមចូលចិត្តសម្រាប់ការណាត់ជួបរបស់គូរសង្សា ហើយជាទីកន្លែងដ៏ល្បីសម្រាប់ភ្ញៀវទេសចរណ៏ជិតឆ្ងាយមកពីគ្រប់ទិសទី។ គេតែងនិយាយថា អោយតែបានមកដល់ប្រទេសជប៉ុន គឺមិនអាចនឹងមើលរំលងមិនមកលលេង Shibuya បានឡើយ។ កេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងរបស់ Shibuya ដោយសារអ្វីខ្លះ?
រូបភាព https://fasjapan.com/en/p115967
ជាធម្មតាពេលដែលយើងធ្វើដំណើរកំសាន្តទៅប្រទេសដែល យើងមិនធ្លាប់បានទៅសោះ មនុស្សជាច្រើនមានទម្លាប់មើលការណែ នាំ ស្វែងរកព័ត៌មានតាមរយ:អ៊ីនធឺណែត ឬក៏សួរទៅមិត្តភក្តិដែល មានបទពិសោធន៏។
ដូចនេះមានភ្ញៀវទេសចរណ៏ ១០០នាក់មកកំសាន្ត គឺទាំង ១០០នាក់នោះបានទៅកំសាន្តតែ៣កន្លែងប៉ុណ្ណោះដែលពួកគេបានដឹង។ ទាំងនេះហើយអាចធ្វើអោយមានភាពខ្ចះខ្ចាយ គ្រាន់តែជាដំណើរកំសាន្តដូចជាអ្នកដ៏ទៃដែរ គ្មានអ្វីប្លែក តើអាចធ្វើអោយអ្នកចងចាំដែរឬទេ?
រូបភាព៖ https://www.japanistry.com/cherry-blossoms-tokyo/
ពេលដែលបានមកប្រទេសជប៉ុនគួរតែដើរអោយសព្វគ្រប់ជាមួយប្រជាជនជប៉ុន អ្នកនឹងឃើញប្រទេសដែលពរពេញទៅដោយផ្កាសាគឺរា យ៉ាងថ្មីក្នុងភែ្នករបស់អ្នក។ ដូចជា Tour ដំណើរកំសាន្តជំុវិញ Shibuya ក្នុងវេលា ១ម៉ោង។
រូបភាព៖ https://www.flickr.com/photos/adoen86/25900891880
គ្រាន់តែចំណាយពេលពីម៉ោង ១៨:00 ដល់ម៉ោង ១៩:០០ នឹងមានអ្នកដឹកនាំ Tour យ៉ាងជំនាញខាងភាសាបរទេសណែនាំអោយ អ្នកដើរកំសាន្តជុំវិញ Shibuya ដ៏ស្រស់ស្អាត។ ដូចជាវិហារដែលមាន រយ: ១០០០ ឆ្នាំពីនៅក្រោយរថភ្លើង JR Shibuya។
មកទីនេះភៀវទេសចរណ៏អាចយល់ដឹងពីវប្បធម៌លាងដៃមុនពេលចូលវិហារ វិធីបួងសួង និងទស្សន៍ទាយវាសនា…។
មកលេងជាន់ទី ១១ នៃអគារ Shibuya Hikae ជាមួយនឹងមនុស្សនៅកុះករពេញតាមដងផ្លូវ Shibuya និងលេចចេញក្នុងភ្នែករបស់អ្នក។ សូម្បីតែថ្ងៃដ៏ស្រស់ស្អាតក៏អាចឃើញភ្នំ ភូជី ផងដែរ ។
Tour ដំណើរកំសាន្តត្រូវបានបញ្ចប់ដោយការជប់លៀងបែបជប៉ុន ហើយអ្នកអាចរីករាយជាមួយស្រាជប៉ុន និងមុខម្ហូបស៊ូស៊ិ។
ប្រសិនបើមិនមានប្រជាជនជប៉ុនដើរជាមួយ ឬក៏អ្នកដែលយល់ពីវប្បធម៌ជប៉ុនតើធ្វើយ៉ាងណាអ្នកអាចដឹងពីកន្លែងកំសាន្តច្រើនបាន។
ពិតជាត្រូវការនូវ Tour ណែនាំពីដំណើរកំសាន្តដែលអាចធ្វើអោយអ្នកអាចនឹងចងចាំមែនទេ?
増え続けている外国人観光客が対象のあるツアーが、今、渋谷で人気を集めています。テーマは「ニッポンの夜」。繁華街の奥には何があるのでしょうか?(注目545 Nスタ5月23日放送)
TBS NEWSさんの投稿 2018年5月24日木曜日
ប្រភពវីដេអូ TBS News
ប្រែសម្រួល៖ Sangha