ឋានសួគ៌នៃស្ពាននាគ Ryujin Otsuribashi
Ibaraki មិនត្រឹមតែល្បីជាមួយទឹកធ្លាក់ធម្មជាតិនោះទេ Fukuroda ត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយក្នុងចំណោមទឹកធ្លាក់ដ៏ស្រស់ស្អាតទាំងបីនៅប្រទេសជប៉ុន ហើយកន្លែងនេះក៏មានភាពស្រស់ស្អាតល្បីទូទាំងប្រទេស។
Ryujin Otsuribashi ជាកន្លែងដែលយើងនឹងលើកយកមកនិយាយ។
នេះគឺជាស្ពានយោលធំមួយឆ្លងកាត់ទំនប់ Ryujin ស្ថិតក្នុងឧទ្យានខេត្ត Okukuji ដោយមោទនភាពជាស្ពានសម្រាប់អ្នកថ្មើរជើងដែលវែងជាងគេនៅ Honshu។
ដើម្បីទៅដល់ស្ពាន ត្រូវចំណាយរយៈពេលយូរ មិនមែនដោយសារចម្ងាយផ្លូវឆ្ងាយប៉ុន្តែដោយសារតែផ្លូវពីច្រកទ្វារទៅកាន់ស្ពានគឺមានអ្នកមកទស្សនាច្រើន ទេសភាពស្អាតហើយមានមនុស្សច្រើនកុះករ។ រថយន្តរបស់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាជនក្នុងស្រុកមកទស្សនាច្រើន រថយន្តតម្រៀបជួរគ្នា។
ដោយសារទេសភាពខាងក្រៅស្រស់ស្អាតជាមួយនឹងដើមឈើពណ៌ក្រហមធ្វើអោយភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ ហើយមិនធុញទ្រាន់ក្នុងការរងចាំបើទោះបីជាស្ទះផ្លូវយូរក៏ដោយ។ ផ្ទុយទៅវិញអ្នកទាំងអស់គ្នាចំណាយពេលថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។
ពេលបានទៅដល់ស្ពានយើងអាចមើលឃើញទេសភាពស្រស់ស្អាតជុំវិញទីនោះ។
ស្ពាននេះត្រូវបានរចនាឡើងមានប្រវែងសរុប ៤៤៦ម៉ែត្រ អាចផ្ទុកមនុស្សរហូតដល់ទៅ ៣៥០០នាក់ឆ្លងកាត់។ ពីលើស្ពានភ្ញៀវទេសចរណ៍អាចមើលទេសភាពភ្នំ Suifu។
Kanji ក្នុងឈ្មោះ Ryujin មានន័យថាទេវតានាគ អត្តន័យនេះត្រូវបានបង្ហាញតាមរយៈការរចនាស្ពានបង្កើតជាអារម្មណ៍ដូចជាកំពុងជិះលើខ្នងនាគ។
រូបភាពរបស់នាគមានច្រើន គេថែមទាំងបានដាក់រូបចម្លាក់រូបភាពតំណាងនាគ។
ស្ពានមានពណ៌ផ្ទៃមេឃធ្វើអោយអ្នកមានអារម្មណ៍ដូចជាកំពុងដើរនៅលើមេឃ។ ជាមួយនឹងកម្ពស់ពីស្ពានដល់ផ្ទៃទឹកគឺ ១០០ម៉េត្រ ទំហំរបស់មនុស្សប្រែក្លាយទៅជាតូច។ សម្រាប់អ្នកដែលខ្លាចខ្ពស់ នេះអាចជាការឆ្លងកាត់គួរអោយរន្ធត់ដោយសារខាងក្រោមគឺជាទន្លេមើលពីចម្ងាយតូចណាស់។
ពិតជាសំណាងពេលមកដល់ក្នុងរដូវនេះ រដូវស្លឹកឈើជ្រុះគ្របដណ្តប់លើទន្លេធ្វើអោយទេសភាពកាន់តែស្អាត។
អ្វីដែលធ្វើអោយស្ពានយោល Ryujin Otsuribashi ទាក់ទាញភ្ញៀវទេសចរណ៍ច្រើនគឺជា Ryujin Bungee (ល្បែងផ្សងព្រេងលោតពីស្ពានចុះ)។ នេះគឺជាដំណើរកម្សាន្តគួរអោយចងចាំ និងទាក់ទាញនរណាចង់ផ្សងព្រេង។
នៅទីនេះ គេរៀបចំព្រឹត្តិការណ៍ជាច្រើនតាមរដូវ ក្នុងនោះល្បីគឺពិធីបុណ្យ Koi-nobori-matsuri ចាប់ពីខែមេសា រហូតដល់ខែឧសភា ហើយប្រហែលត្រីគល់រាំងចំនួន ១០០០ក្បាលត្រូវបានចងព្យួរលើខែ្សកាបដូចជាហោះលើមេឃនៃទំនប់ទឹក Ryujin។ ក្នុងរដូវស្លឹកឈើជ្រុះមានពិធីបុណ្យស្លឹកឈើក្រហម Momiji នៅជ្រលងភ្នំ Ryujin-kyo។
ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍ប្រហែលជាង ១០,០០០ នាក់ បានយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនចូលរួមល្បែងផ្សងព្រេងនេះនៅស្ពាន Ryujin។
តម្លៃលេងកម្សាន្ត៖
លើកទី ១៖ ១៥.០០០យេន
លើកទី ២ថ្ងៃតែមួយ៖ ៧.០០០យេន
លើកទី ២ថ្ងៃខុសគ្នា៖ ១០.០០០យេន (ក្រដាសបញ្ជាក់ និងឯកសារផ្ទាល់ខ្លួន)
លក្ខខណ្ឌអាចរាំ Bungee:
- អាយុចាប់ពី ១៥ឆ្នាំឡើងទៅ
- ក្រោមអាយុ ២០ឆ្នាំ ត្រូវមានក្រុមគ្រួសារ ឬអ្នកទទួលខុសត្រូវហត្ថលេខាបញ្ជាក់។
- សុខភាពល្អ ហើយទម្ងន់ចាប់ពី ៤០kg-១០៥kg។
ខាងក្រោមនេះគឺជាអាស័យដ្ឋានលម្អិតសម្រាប់អ្នកត្រូវការ៖
ស្ពានយោលធំ Ryujin
អាស័យដ្ឋាន៖ ភាសាជប៉ុន
1233-6 Keganocho, Hitachi-ota-shi, Ibaraki
សំបុត្រចូល៖ ៣១០យេន
លេខទូរស័ព្ទ៖ 0294-87-0375
Website: https://ohtsuribashi.ryujinkyo.jp/
Neko