ឧទ្យាន​នៅ​ជប៉ុន​ជាង ៨០០​រូបសំ​ណាកញញឹមបង្កប់អាថ៌កំ​បាំង

នេះ​មិន​មែន​ជា​កន្លែងសម្រាប់​​ទស្ស​នាពេល​ព្រះ​អាទិត្យ​​រៀបលិចទេ។​

នៅ​ខេត្ត​ Toyama, ប្រទេសជប៉ុន​ មាន​ឧទ្យានមួយ​ដែល​ត្រូវ​គេ​បោះ​បង់​ចោល​មាន​ឈ្មោះថា Fureai Sekibutsu no Sato (អាច​និយាយថា៖ ភូមិ​កន្លែង​ដែល​អ្នក​អាច​ឃើញរូបសំ​ណាក​ព្រះ​)។

បរិវេណ​ខាង​ក្រៅ​ឧទ្យាន​ខ្មោច

ឧទ្យាននេះត្រូវ​បាន​បុរស​អ្នក​មាន​ម្នាក់​នៅ​ក្នុង​ភូមិគឺ Mutsuo Furukawa ចំណាយ​ទៅ​លើ​ការ​សាងសង់ក្នុង​ឆ្នាំ ១៩៨៩​ ក្នុង​គោល​បំ​ណង​បង្កើត​ជា​កន្លែ​ង​សម្រាប់​អ្នក​ទាំងអស់​គ្នា​អាច​លំហែកម្សាន្ត​ ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍សម្រាប់​តំ​បន់​នេះ។

អ្នកជំនួញនេះចំណាយប្រហែល ៦​ពាន់លានយ៉េន ដើម្បី​សាងសង់​កន្លែង​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​។ គាត់​ថែម​ទាំង​បាន​ជួលកម្ម​ករ​ចិន​មួយ​ក្រុម​ធ្វើ​ជាង​ ៨០០​រូប​សំ​ណាក​ថ្ម​។ ក្នុង​នោះ​មាន​ប្រហែល​ ៥០០​រូ​ប​សំ​ណាកព្រះគ្រប់​ប្រភេទ រូបភាព និង​ជាង ៣០០រូបសំ​ណាកគឺ​ជា​តួ​អង្គ​ដែល​មាន​ពិត​។ ក្រោយ​មក​ គាត់​បាន​ចាក​ចេញ​ពី​តំ​បន់​នេះ​ដោយ​មិន​ច្បាស់​ពី​មូល​ហេតុ។

ទោះ​បីជា​យ៉ាង​ណា​ មិន​ច្បាស់​ថា​ហេតុ​អ្វី​ឧទ្យាន​នេះ​ត្រូវ​គេ​បំ​ភ្លេច និង​បោះ​បង់​ចោល។ ខ្មៅ​ដុះ​គ្រប់​កន្លែង​ រូបសំ​ណាកចាប់​ផ្តើម​ចាស់។ ដោយ​ហេតុ​នេះធ្វើ​អោយ​ការ​សាងសង់​ដែល​ធ្លាប់ជាទី​មោទនភាពនៃ​ខេត្ត​ Toyama ក្លាយ​ទៅ​ជា​ភាព​ភ័យ​ក្លាច​នា​ពេល​បច្ចុប្បន្ន​។

ក្នុង​ឆ្នាំ ២០១៦​ អ្នក​ថត​រូប Ken Ohki ក្នុង​ពេល​ដែលមក​ទស្សនា​ បាន​ថត​ទុក​នូវ​រូប​ភាព​គួរ​អោយ​ក្លាច​នេះ។ គាត់​បាន​និយាយ៖

ខ្ញុំ​ដូច​ជា​កំ​ពុង​ចូលក្នុង​ពិភព​មួយ​ផ្សេង​ រាល់​ពេល​ធ្វើ​ដំ​ណើរ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​រូបសំ​ណាក​កំ​ពុង​ធ្វើ​ចលនា​បន្តិច​។

នេះ​ជា​រឿង​ពីរ​ឆ្នាំ​មុន​ ចំ​ណែក​បច្ចុប្បន្ន​បន្ទាប់​ពី​បាន​រក​ឃើញ ឧទ្យាន​នេះ​ប្រែ​ជា​ល្បី​ឈ្មោះ និង​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​មក​ទស្ស​នា។ ហេតុ​នេះ​ប្រសិន​អ្នក​មាន​បំណង​ចង់​មក​ទស្ស​នា​រូបសំណាក ប្រាកដ​ណាស់​អ្នក​នឹង​មិន​ចាំ​បាច់​ទស្សនា​តែ​ម្នាក់​ឯងទៀត​ទេ។

តាម​រយៈ Lostbird/ប្រភពអត្តបទ៖ lostaleminor និង dailymail

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: