កន្លែងប្រារព្ធពិធីបុណ្យណូអែលនៅ Tokyo ដែលអ្នកគួរតែទៅសម្រាប់ឆ្នាំ ២០១៨ នេះ
ទោះបីជាបុណ្យណូអែលមិនមែនជាបុណ្យជាតិរបស់ជនជាតិជប៉ុន ប៉ុន្តែអោយតែដល់រដូវរងាវាក្លាយទៅជាព្រឹត្តិការណ៍មួយក្នុងស្រុកនៃទីក្រុង Tokyo។ នៅទីនោះ គេរៀបចំតុបតែងរបស់ជាច្រើនដែលទាក់ទងនឹងបុណ្យណូអែលនៅកន្លែងជាច្រើនរួមទាំងមានចង្កៀង LED បំភ្លឺ។
ហើយប្រសិនបើអ្នកមានគម្រោងទៅដល់ Tokyo ដើម្បីចូលរួមបរិយាកាសណូអែល ថែមទាំងបានទស្សនាមើលការតុបតែងភ្លើងចង្កៀងភ្លឺស្រស់ស្អាត។ នោះអ្នកអាចទៅដល់កន្លែងដែលបានរៀបរាប់ខាងក្រោមក្នុងឱកាសបុណ្យណូអែលឆ្នាំនេះ។
Shinjuku Terrace City
តំបន់ជុំវិញភាគខាងត្បូងនៃស្ថានីយ៍ Shinjuku នឹងក្លាយទៅជាកន្លែងមួយមានពន្លឺព្រិចៗ តាមប្រធានបទចម្បងគឺផ្កា។ មិនត្រឹមតែប៉ុណ្ណឹងផ្លូវដើរនៅចំកណ្តាល និងផ្លូវចេញខាងលិចមានតុបតែងភ្លើងពណ៌ជាច្រើនដើម្បីបង្ហាញស្លាបរបស់ទេវតាផ្កា។
រូបភាព https://prtimes.jp
ប្រារព្ធធ្វើឡើង៖ ថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៩
ស្ថានីយ៍ជិតបំផុត៖ Shinjuku ឬ Shinjuku Sanchome
Omotesando Hills Christmas 2018
ប្រធានបទនៃព្រឹត្តិការណ៍នេះ Omotesando Hills ក្នុងឆ្នាំនេះជាចំនុចលេចធ្លោនៅក្នុងទីក្រុង។ មានចង្កៀងរូបផ្ទាំងទឹកកកបានដាក់ដោយភាពឆ្នៃប្រឌិតបង្កើតជា “ផ្ទាំងពន្លឺភ្លឺ” ហើយថែមទាំងមានរូបបេះដូងជាច្រើន និងពេជ្រ។
រូបភាព http://www.omotesandohills.com
ខាងក្រៅកន្លែងលក់ទំនិញនៅលើផ្លូវធំដើមឈើដែលនៅតាមផ្លូវមានពន្លឺភ្លឺចែងចាំង។
ប្រារព្ធធ្វើឡើង៖ ថ្ងៃ៧ ខែវិច្ឆិកា (Omotesando Hills) និងថ្ងៃ២៩ ខែវិច្ឆិកា (ពន្លឺនៅខាងក្រៅ) ដល់ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៨
ស្ថានីយ៍ជិតបំផុត៖ Omotesando, Meiji Jingu ឬ Harajuku
Shibuya Blue Cave
Shibuya ដែលនឹងនាំអ្នកទៅដល់រូងក្រោមដីមួយពណ៌ខៀវយ៉ាងអាថ៌កំបាំង ចាប់ពី Shibuya Koen-dori ដល់សួន Yoyogi។
រូបភាព http://shibuya-aonodokutsu.jp/
ពេលឈានជើងចូលមកដល់ទីនេះអ្នកនឹងមានអារម្មណ៍ហាក់ដូចជាកំពុងតែវង្វេងក្នុងព្រៃនៃរឿងនិទាន។
ប្រារព្ធធ្វើឡើង៖ ថ្ងៃ៣០ ខែវិច្ឆិកា ដល់ ថ្ងៃ៣១ ខែធ្នូ (សួន Yoyogi) និងថ្ងៃ១៦ ខែមករា (Shibuya Koen-dori)
ស្ថានីយ៍ជិតបំផុត៖ Shibuya ឬ Harajuku
Tokyo Midtown
ក្នុងពេលដែលចង្កៀងភ្លឺក្នុងទីក្រុងស្ថិតក្នុងព្រំដែនតំបន់ Tokyo Midtown អ្នកនឹងស្ថិតនៅក្នុងភាពពោរពេញទៅដោយពន្លឺភ្លើង។
រូបភាព http://www.tokyo-midtown.com
សួនផ្កាយគឺជាចំនុចដែលលេចធ្លោឡើងនៅទីនេះ ហើយវាត្រូវបានដាក់នៅសួន The Green និង Park។ កន្លែងដែលទាក់ទាញផ្សេងនោះគឺអ្នកមានឱកាសថតរូបក្នុងថ្ងៃណូអែលនៅក្រុង Tokyo ល្បីជាមួយរូបភាពផ្ទៃខាងក្រោយគឺសួននៃពន្លឺភ្លើង។
រូបភាព http://www.tokyo-midtown.com
ប្រារព្ធធ្វើឡើង៖ ថ្ងៃ១៣ ខែវិច្ឆិកា ដល់ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៨
ស្ថានីយ៍ជិតបំផុត៖ Roppongi (ផ្លូវចេញ៨) ឬ Nogizaka (ផ្លូវចេញ៣)
Nakameguro Minna no Illumination 2018
Nakameguro ល្បីរបស់ពិធីបុណ្យទស្សនាផ្កាសាគឺរា ជាមួយនឹងផ្កាពណ៌ផ្កាឈូកធ្លាក់ចុះយ៉ាងស្រស់ស្អាតនៅលើទន្លេ។
រូបភាព http://www.minna-no-illumi.com
ប្រសិនបើនៅនិទាឃរដូវអ្នកមិនបានឃើញទេសភាពនេះ ទេសភាពទាំងនេះនឹងបង្ហាញឡើងវិញនៅក្នុងរដូវរងាឆ្នាំនេះ។ ដោយប្រើផ្កាសាគឺរាក្លែងក្លាយដែលមានពោរពេញទៅដោយពន្លឺភ្លើងមានពណ៌ផ្កាឈូកបង្កើតបានជាភាពស្រស់ស្អាតសម្រាប់ការធ្វើដំណើររ៉ូមែនទិចនៅពេលយប់។
ប្រារព្ធធ្វើឡើង៖ ថ្ងៃ៩ ខែវិច្ឆិកា ដល់ថ្ងៃ៦ ខែមករា ឆ្នាំ២០១៩
ស្ថានីយ៍ជិតបំផុត៖ Ozaki ឬ Gotanda
Caretta Shiodome
រូបភាព https://prtimes.jp
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះព្រឹត្តិការណ៍នៅក្នុងរដូវរងានេះយកតាមការបំផុសគំនិតនៃរឿង Disney។ ឆ្នាំនេះពិធីបុណ្យនៃពន្លឺនឹងរួមផ្សំការតុបតែងពីរឿង ២គឺ Frozen និង Rapunzel។ ពិតជាកន្លែងដែលគួរអោយចាប់អារម្មណ៍សម្រាប់អ្នកគាំទ្ររបស់ Disney គ្រប់វ័យ។
ប្រារព្ធធ្វើឡើង៖ ថ្ងៃ១៥ ខែវិច្ឆិកា ថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៩
ស្ថានីយ៍ជិតបំផុត៖ Shiodome ឬ Shinbashi
កាលពីមុន Japo ក៏ធ្លាប់ទៅទស្សនាកន្លែងមួយដែលពោរពេញទៅដោយពន្លឺស្រស់ស្អាតនៅ Gran Illumi Granpal Park, Ito Citu, Shizuoka ប្រទេសជប៉ុន។ សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា។
ប្រសិនបើឆ្នាំនេះមិនចង់ទៅ Tokyo នោះអ្នកក៏អាចទៅកន្លែងនេះសម្រាប់លេងក្នុងរដូវណូអែលនេះ។
Neko