[មិនគួរអោយជឿ] ត្រឹមតែ ៥,៩៨០ យ៉េនអាច “ហោះហើរ” លើកៅអីលំដាប់ First Class
សម្រាប់អ្នកដែលចង់សន្សំសំចៃថវិកាទៅមកដើម្បីទុកលុយលេងកម្សាន្ត ញ៉ាំអាហារ អំណោយក្នុងកម្រិត Economy គឺគ្រប់គ្រាន់ណាស់ហើយ។ ប៉ុន្តែអ្នកធ្លាប់ជិះយន្តហោះទេ ដើរឆ្លងកាត់ជួរកៅអីកម្រិត (First Class) ហើយស្រមៃថាថ្ងៃណាមួយយើងអាចអង្គុយនៅទីនោះ។ សាកល្បងនូវអារម្មណ៍មានកន្លែងដាក់ជើងត្រង់ និងញ៉ាំមុខម្ហូបកម្រិតផ្កាយ…
អ្នកដែលទៅធ្វើការអាចនឹងបាន “អង្គុយ” កម្រិតថ្នាក់ជំនួញ (Business Class)។ ប៉ុន្តែ First Class នោះប្រហែលជាមិនអាចឈានដល់ទេ… ។
តើអ្នកដឹងទេថាតម្លៃសំបុត្រសម្រាប់សំបុត្រថ្នាក់ខ្ពស់មានតម្លៃប៉ុន្មានទេ? ផ្អែកតាមចំងាយផ្លូវ និងរយៈពេលនោះតម្លៃនៃកន្លែងលក់សំបុត្រយន្តហោះក៏ខុសគ្នា។ ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរពី Tokyo ដល់ Paris បារាំងនោះតម្លៃសំបុត្រគឺ ២,៥០០,០០០យ៉េនទៅមក។
ទោះបីជាយ៉ាងនេះពត៌មានថ្មីៗនៃក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រកម្រិតផ្កាយក្នុងតម្លៃ ៥,៩៨០យ៉េនធ្វើអោយយុវជនជប៉ុនជាច្រើនមានការភ្ញាក់ផ្អើល។
នេះគឺជាកន្លែងមួយនៃអគារក្នុងស្រុក Ikebukuro, Tokyo។
រូបភាព https://www.jalan.net/news/article/293375/
នៅពីមុខទ្វារចេញចូលមានអក្សរ FIRST AIRLINES។ ប្រហែលនេះជាឈ្មោះក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។
សូមឈានចូលខាងក្នុងមើលថានោះជាបន្ទប់អ្វីទៅ។
រូបភាព https://www.jalan.net/news/article/293375/
នៅលើជញ្ជាំងមានតារាងអេឡិចត្រូនិកដែលមានកាលវិភាគជើងហោះហើរ។
ដូចជាមានអ្វីដែលមិនធម្មតានៅត្រង់នេះ? ពីព្រោះតែពួកយើងទើបតែឈានចូលបន្ទប់មួយមិនមែនប្រលានយន្តហោះទេ។
នៅជិតមានតុទទួលភ្ញៀវមានអក្សរ Check-in តាមការពិតនេះជាកន្លែងបំពេញឯកសារ។ ភ្ញៀវទើបតែទទួលបានសំបុត្រ ហើយប្រាកដជាត្រូវមាន Passport ថែមទៀត។
រូបភាព https://www.jalan.net/news/article/293375/
មកដល់កន្លែងនេះអ្នកអាចយល់ហើយ នេះជាកន្លែងដែលធ្វើដូចជាប្រលានយន្តហោះ។
ក្រៅពីនេះមានអ្នកទទួលភ្ញៀវពីរនាក់ដែលរង់ចាំទទួលអ្នក។
រូបភាព https://www.jalan.net/news/article/293375/
រូបភាព https://www.jalan.net/news/article/293375/
បន្តមកទៀតអ្នកចូលទៅកៅអីយន្តហោះ ទ្វារយន្តហោះក៏ត្រូវបានធ្វើយ៉ាងណាអោយដូចជាទ្វារពិតបំផុត។
ខាងក្នុងមានកៅអីកម្រិតផ្កាយកំពុងរង់ចាំភ្ញៀវទាំងអស់។
នេះគឺជាកៅអីពិតដែលធ្លាប់ត្រូវបានប្រើប្រាស់នៅលើ Airbus310-340, ហើយវាត្រូវបានប្រើប្រាស់ម្តងទៀតសម្រាប់អ្នកដែលស្រមៃចង់អង្គុយសាកមើល។
ហើយប្រាកដណាស់ អង្គុយនៅលើកៅអីទាំងនោះ មានន័យថាកម្រិតរបស់អ្នកត្រូវបានដំឡើងទៅកម្រិតថ្មី។
រូបភាព https://www.jalan.net/news/article/293375/
ជិះយន្តហោះនោះត្រូវតែស្តាប់ការណែនាំសុវត្ថិភាព។
រូបភាព https://www.jalan.net/news/article/293375/
តាំងពីឧបករណ៍ អេក្រង់ TV រហូតដល់បង្អួច ក៏ត្រូវបានរៀបចំដូចពិត។ រហូតដល់ពេលញ៉ាំអាហារនៅលើយន្តហោះនោះភ្ញៀវទាំងអស់នឹងឃើញទេសភាពទីក្រុងដែលខ្លួនចង់ទៅដល់។ ដូចជា Paris London…
រូបភាព https://www.jalan.net/news/article/293375/
មិនចំណាយពេលច្រើនដើម្បីរងចាំ មុខម្ហូបសម្រាប់ថ្នាក់ផ្កាយបានមកដល់។
រូបភាព https://www.jalan.net/news/article/293375/
រូបភាព https://www.jalan.net/news/article/293375/
ពិតជាកម្រិតផ្កាយខុសប្លែកជាមួយនឹងការញ៉ាំនៃកម្រិត Economy…
ជីវិតមនុស្សអាចរស់នៅយូរប៉ុន្មានការរងចាំរហូតដល់ពេលមានលុយគ្រប់ដើម្បីទិញសំបុត្រលំដាប់ផ្កាយ ហេតុអ្វីអ្នកមិនសាកល្បងម្តង “យន្តហោះ” របស់ក្រុមហ៊ុន FIRST AIRLINES។
ពត៌មានអាស័យដ្ឋាន៖
FIRST AIRLINES
អាស័យដ្ឋាន៖ ភាសាជប៉ុន
ម៉ោងបើកទ្វារ៖ ថ្ងៃធម្មតា ១៧ៈ៣០ ដល់ ២៣ៈ០០, សៅរ៍ អាទិត្យ និងថ្ងៃបុណ្យ ១២ៈ៣០ ដល់ ២៣ៈ០០។
វិធីសាស្រ្តធ្វើដំណើរ៖ ពីចំណទរថភ្លើង JR Ikebukuro ដើររយៈពេល ៥នាទី។
Kengo Abe