មគ្គុទ្ទេសក៍ទេសចរណ៍ដ៏គួរអោយស្រលាញ់ “Cute” សម្រាប់​​អ្នកដែល “មិន​ស្គាល់​ផ្លូវ​” ពេលទៅ​ប្រទេសជប៉ុន​លើក​ដំបូង

​ពេលដែល​ធ្វើ​ដំ​ណើរ​កម្សាន្ត ​អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះគឺកាលវិភាគមុនពេលធ្វើដំណើរដោយ​សារ​វា​អាច​ជួយ​អ្នក​​កំ​ណត់​ទិស​ដៅ​កន្លែង​ដែល​ចង់​ទៅ​ដល់ អាច​កាត់​បន្ថយ​នូវ​ចំ​ណាយ​ផ្សេង​ដែល​មិន​ចាំ​បាច់​ និង​មាន​ដំណើរ​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ​។

ទោះ​បីជា​យ៉ាង​សម្រាប់​មនុស្ស​ដែល​ចង់​ធ្វើ​ដំ​ណើរ​កម្សាន្ត​ប៉ុន្តែ​មិន​ដឹង​អ្វី​សោះ​ពី​កន្លែង​ដែល​ល្បី​ឈ្មោះ​របស់​ប្រទេសជប៉ុន​ហើយ​ថែម​ទាំង​ទៅ​ដោយ​ខ្លួន​ឯងពិត​ជា​ពិបាក​នឹង​មាន​ដំ​ណើរ​កម្សាន្ត​មួ​យ​ដែលល្អ​បំ​ផុត​ណាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេហទំ​ព័រ​ Japan Lover Me ត្រូវ​បាន​បង្កើត​ឡើង​ ផ្គត់​ផ្គង់​ រៀប​រាប់​កន្លែង​ជាច្រើន​ និង​រូប​ភាព​តំណាង​ណែនាំ​អំ​ពី​ទឹក​ដី​នៃ​ប្រទេសជប៉ុន។

ចាប់​ពី​ពេល​នោះ​ជួយ​អោយ​ភ្ញៀវ​ទេសចរណ៍​បរទេស​មានផែនការជាមូលដ្ឋានប៉ុន្តែ​អ្វី​ដែល​ពិសេស​បំ​ផុត​នៃ​ខេត្ត​នៅ​ប្រទេសជប៉ុន។

តាំង​ពី Hokkaido រហូត​ដល់​ផ្លូវ​ចុះ​ទៅ Okinawa អ្នក​រក​មើល​ឃើញ​រូប​ភាព​តំ​ណាង​ដែល​គួរ​អោយ​ស្រ​លាញ់អំ​ពី​ ១០ ​ចំនុច​​ដែល​អ្នក​គួរ​ធ្វើនៅ​កន្លែង​ដែល​និយម​បំ​ផុុត​។ តាំង​ពី​ម្ហូប​អាហារ​រហូត​ដល់វប្បធម៌ Pop រហូត​ដល់​ទី​កន្លែង​ប្រវត្ថិ​សាស្រ្ត​នៅប្រទេសជប៉ុន​ រូប​ភាព​ទាំង​នេះ​មាន​គ្រប់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ដំ​ណើរ​កម្សាន្ត​មួយ។ ដោយ​សារ​តែ​ដើម្បី​ជួយ​អោយ​​ភ្ញៀវទេសចរណ៍​នៅ​ប្រទេសផ្សេង​គ្នា​អាច​យល់​អំពី​អត្ត​ន័យ​​ហេតុ​នេះ​បាន​ជារូប​ភាព​តំណាង​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​។ ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍មួយចំនួន៖

១. Hokkaido

រូបភាព japanloverme/

Hokkaido គឺជាខេត្តភាគខាងជើងនៃប្រទេសជប៉ុន។ មោទនភាពជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ម្ហូប​អាហារ​ឆ្ងាញ់ មាន​កន្លែង​ទិញ​របស់​ជា​ច្រើន និង​មាន​កន្លែង​សម្រាប់​ទស្សនា។ ខាង​ក្រោម​នេះគឺ​ ១០​ កន្លែង​ដែល​អ្នក​មិន​អាច​រំ​លង​ពេល​ទៅដល់ Hokkaido។

១. សូម​សាក​ល្បង​ញ៉ាំ​ការ៉េមរបស់​ Otaru

២. ទស្សនា​សួន​សត្វ​ខ្លា​ឃ្មុំ Showa

៣. ទិញ​ទំ​និញ​នៅ Tanukikoji

៤. ភ្លក់​រស់​ជា​តិគ្រឿង​សមុទ្រ​ស្រស់​នៅ Donburi Yokocho

៥. សាក​ល្បង​ជា​មួយ​ Onsen / បន្ទប់​ទឹក​សាធារណៈ

៦. ទស្សនា​សួន​ច្បារ Shitoi Koribito

៧. អាង Toya

៨. ទស្សនា​សារមន្ទីរ Music Box

៩. កម្សាន្ត​ជាមួយ Usuzan

១០. ទិញ​ទំ​និញ​នៅ Daiso

២. Kansai

រូបភាព japanloverme/

តំ​បន់ Kansai រួម​ទាំង​កន្លែង​មួយ​ចំ​នួន​ដែល​ពោរពេញ​ដោយ​វប្បធម៌ហើយ​ទាក់​ទាញ​បំ​ផុត​នៅ​ប្រទេសជប៉ុន។ ខាង​ក្រោម​នេះ​មាន​ ១០​ កន្លែង​ក្នុង​ចំ​ណោម​កន្លែង​ជាច្រើន​ទៀត​ដែល​អ្នក​អាច​ទៅ​ពេល​ស្ថិត​នៅ​ក្នុង​តំ​បន់​នេះ។

១. អោយ​ចំ​ណី​សត្វ​ក្តាន់សុីនៅឧទ្យាន Nara

២. ទស្សនា​ប្រសាទ Todaiji នៅ Nara

៣. ទស្សនា​មើល​ដី​ខ្សាច់ Amanohashidate

៤. លេង​កម្សាន្ត​នៅ Nagashima spa Land

៥. ធ្វើ​ដំ​ណើរ​តាមផ្លូវធម្មយាត្រា

៦. ថត​រូប​​ Himeji នូវ​និទាឃរដូវ

៧. ភ្លក់​សាច់​គោ Kobe

៨. កម្សាន្ត​ជាមួយ Shin-kobe

៩. ភ្លក់​ក្រូច Sanbokan

១០. ទស្សនា​មើល​អាង Biwa

៣. Tochigi

រូបភាព japanloverme/

Tochigi កំ​ពុង​តែ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ! ប្រសិន​អ្នក​កំ​ពុង​តែ​ធ្វើ​ផែន​ការ​សម្រាប់​ដំ​ណើរ​កម្សាន្ត​ទៅ​ប្រទេសជប៉ុន អ្នក​អាច​ទៅ​ដល់​កន្លែង​ដែល​ស្រស់​ស្អាត​នេះស្ថិត​នៅ​តំ​បន់ Kanto ខាង​ជើង Tokyo។ ខាង​ក្រោម​នេះ​គឺ ១០​ កន្លែង​ដែល​អ្នក​អាច​ធ្វើ​ពេល​ដែល​នៅ​ក្នុង​តំ​បន់​នេះ។

១. មើលផ្កានៅក្នុងសួន​ផ្កា​ Ashikawa

២. បេះ​ផ្លែ Strawberry

៣. ដើរ​កម្សាន្ត​នៅ Nasu

៤. ថត​រូប​ស្ពាន Shinkyo

៥. សាកភ្លក់ Gyaga

៦. កម្សាន្ត Nikko

៧. ទស្សនាភ្នំ Nantai

៨. មើល​អាង​ Chuzenji

៩. ទស្សនា​ប្រាសាទ Futarasan Jinja

១០. ទស្សនា Kegon

៤. Kichijoji

រូបភាព japanloverme/

Kichijoji គឺ​ជា​តំ​បន់​មួយ​នៅ​ទី​ក្រុង​ Musashino នៅ​ Tokyo។ ខាង​ក្រោម​នេះ​គឺ​ជា​ចំ​នុច​ទាំង ១០​ កន្លែង​ត្រូវ​ធ្វើ​ពេល​អ្នក​ទៅដល់ Kichijoji។

១. ជិះ​ទូក​នៅ​ឧទ្យាន Inokashira

២. ទស្សនា​សារមន្ទីរ​ Ghibli

៣. ចូល​ហាង​កាហ្វេ និង bar Harmonica

៤. ភ្លក់​នូវ​មុខ​ម្ហូប​ពិសេសនៅ​ហាង​កាហ្វេ

៥. ទិញ​ទំ​និញ​នៅ Sunroad

៦. ទស្សនា​ហាង​កាហ្វេ​ឆ្មា Temerai no Oshiroi

៧. ទិញ​ទំ​និញ​នៅ​ហាង​ Toko Toko

៨. ទិញ​វត្ថុ​អនុស្សាវរីយ៍នៅ Nakamichi Dori និង Inokashira Dori

៩. លំ​ហែ​កម្សាន្ត​នៅ​ហាង​កាហ្វេ Zennon

១០. ចូល​ហាង​ bar ព្រាយ​បិសាច Yurei

៥. Satama

រូបភាព japanloverme/

Satama មួយ​ក្នុង​ចំណោម​ ៤៧​ ស្រុក​របស់​ប្រទេសជប៉ុន​ មានទីតាំងស្ថិតនៅភាគខាងជើង Tokyo។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ចំ​នួន​ដែល​អ្នក​អាច​ធ្វើពេល​​កំ​ពុង​នៅ Satama៖

១. សាក​ល្បង​ស្លៀក Yakata/Kimono នៅ “Little Edo” Kawagoe

២. ចូល​រួម​ពិធី​បុណ្យ​នៅ​និទាឃរដូវ​ Koedo Kawagoe (ចុង​ខែ ៣ ដល់ពាក់​នណ្តាល​ខែ ៥)

៣. ទស្សនា​ប្រសាទ Hikawa នៅ​ Omiya

៤. ទស្សនា​សារមន្ទីរផ្លូវ​ដែក

៥. ទស្សនា​សារមន្ទីរសិល្បៈ Bonsai Omiya

៦. លំហែលកម្សាន្តនៅ Yugo Tamagawa Onsen

៧. រៀន​ភាសាជប៉ុន / wagashi ពី www.MimiClaire.com (ស្ថិត​នៅ Urawa, Saitama)

៨. ទិញ​វត្ថុ​អនុស្សាវរីយ៍ Saitama នៅ SOPIA

៩. ទស្សនា Icicles of Misotsuchi ស្រស់​ស្អាត​ស្ថិត​នៅ Chichibu City (ពាក់​កណ្តាលខែ១ ដល់ពាក់កណ្តាល​ខែ២)

១០. ចូលទស្សនាសារមន្ទីរទឹក​សីអីុវ (Soy Sauce Kingdom) និង​សាក​ល្បងការ៉េម​ទឹកសីអីុវ។

ប្រសិន​អ្នក​ជាភ្ញៀវទេសចរណ៍ដំបូងនៅប្រទេសជប៉ុន យើង​ណែនាំ​ដំ​បូង​អ្នក​គួរ​តែ​ចាប់​ផ្តើម​ដោយ​មើ​ល​ទៅ​កន្លែង​ទាំង​នេះ​មុន​។

រូប​ភាព​ទាំង​អស់​សុទ្ធ​តែ​គួរ​អោយ​ស្រ​លាញ់ ពណ៌​ និង​ភាព​ទាក់​ទាញ​ប៉ុន្តែ​និយាយ​តាម​ត្រង់​អ្វី​ដែល​គេ​បាន​ផ្តល់​អោយ​សុទ្ធ​តែគួរ​អោយចង់​មើល​។

រូបភាព japanloverme/

ក្រៅ​ពី​នេះ​ពួក​គេ​មាន​រូប​ភាព​ផ្សេង​ទៀតសម្រាប់​ផ្សព្វ​ផ្សាយ​អំ​ពីមុខ​ម្ហូប​ពិសេស មុខ​ម្ហូប​ Conbini ថែម​ទាំង​មាន​សម្លៀក​បំ​ពាក់​ទៅ​តាម​រដូវ​…

មាន​សំណួរមួយសួរពីដំ​ណើរ​កម្សាន្តដែល​ប្រជាជន​ Saitama និង​ Chiba តែង​តែ​ប្រកែក​ជា​មួយ​គ្នា​នោះ​គឺ បន្ទាប់់ពី​ទៅ Tokyo និង​រើស​កន្លែង​បន្តទៀតនៅទីណា?

Chiba មាន Disney Land ថែម​ទាំង​មាន​ព្រលាន​យន្តហោះ Narita។ ចំណែក Saitama នៅ​ជិត​ Tokyo ហេតុ​នេះ​ក៏​ទទួ​ល​បាន​ភាព​ងាយ​ស្រួល​ខ្លះៗ

ទោះ​បី​ជា​កន្លែ​ង​ទាំង​ពីរ​ប្រជែងគ្នាថា​កន្លែង​ណា​ទាក់​ទាញ​ជាង កន្លែង​ដែល​គេ​នឹង​ជ្រើស​រើស​បន្ទាប់​ពី Tokyo មិន​មែន​ជា​កន្លែង​ដែល​និយាយ​ខាង​លើ នោះគឺ Yokohama នៅ Kanagawa។ Yokohama មាន​ចំ​នុច​ទាក់​ទាញ​ច្រើន​បើ​ប្រៀប​ជា​មួយ Saitama និង Chiba ហេតុ​នេះ​មិន​ចាំ​បាច់​ប្រជែង​ក៏​ទទួល​បាន​ជ័យជំនះ។

Japan Lover Me នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ និង​ពត៌​មាន​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​ផ្សេង​ទៀត​ ហេតុ​នេះ​ប្រសិន​អ្នក​មាន​ការ​ចាប់​​អារម្មណ៍​សូម​ចូល​ទៅ Instagram, Facebook និង Twitter របស់​គេ​ដើម្បី​មើល​រូប​ភាព និង​ពត៌មានដែល​ទាក់​ទាញ​ផ្សេង​ទៀត។

ពត៌មាន​មួយ​ទៀត​នោះ​គឺប្រសិន​អ្នក​ចង់​មាន​ឱកាស​ស្លៀក​ Kimono នៅ Kyoto នោះ​ Japo សូម​ណែនាំ​អោយ​អ្នក​ទាំង​អស់​គ្នា​នូវ​ហាង​ជួលសម្លៀក​បំពាក់​នេះ នេះជា Link សម្រាប​់់​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍៖

http://japo.vn/contents/du-lich/dia-diem-du-lich/76814.html

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: