Yukitsuri- វិធី “ការពារ” ព្រៃឈើពេលដែលរដូវរងាមកដល់
ពេលដែលនិយាយពីរដូវរងានៅប្រទេសជប៉ុន ប្រហែលជានៅក្នុងការចងចាំរបស់អ្នកដែលស្រលាញ់ទឹកដីនេះសុទ្ធតែស្រមៃដល់ Hokkaido ឬជិតនោះគឺតំបន់ Tohoku ត្រជាក់។ ចំនុចពិសេសនៃតំបន់ទាំងនេះគឺព្រិលធ្លាក់ស ហើយកកពេញនៅមុខផ្ទះ និងផ្លូវដើរ។
ចុះទៅដល់តំបន់នៅខាងកើត ខាងលិច ជាពិសេសខេត្តដែលជិតឆ្នេរ នោះបាតុភូតខាងលើកាន់តែតិច។ ប្រសិនបើមានគ្រាន់តែជាប្រភេទព្រិលសើមជាមួយនឹងលក្ខណៈពិសេសគឺងាយរលាយដូចជាពេលដែលច្របាច់វា។
ស្មានថាមានតែមនុស្សទើបត្រូវការក្សាភាពកក់ក្តៅ ប្រុងប្រយ័ត្នក្នុងការទៅមកនៅក្នុងរដូវរងាមែនទេ? ចំណែកដើមឈើក៏ត្រូវការការពារ ដោយមានការចាប់អារម្មណ៍ច្រើនក្នុងរដូវកាលនេះផងដែរ ជាពិសេសដើមឈើដែលតូចៗហើយខ្សោយ។
ដោយសារតែទម្ងន់របស់ព្រិលសើមពិតជាធ្ងន់ ហេតុនេះពេលដែលធ្លាក់ចុះ ការប្រមូលផ្តុំច្រើនអាចធ្វើអោយបាក់មែកឈើ លើសពីនេះទៅទៀតអាចធ្វើអោយបាក់ដើមឈើទាំងមូលតែម្តង។
នោះគឺជាការគំរាមកំហែងដល់សួនច្បារដែលល្បីៗនៅប្រទេសជប៉ុនមានឈ្មោះ Kenrokuen នៅក្នុងរដូវរងា។
រូបភាព https://www.hot-ishikawa.jp/spot/5286
ជាមួយនឹងចំនួនដើមឈើដែលមានតម្លៃ ដើមឈើមានអាយុរាប់ពាន់ឆ្នាំនៅក្នុងសួនច្បារនេះ គេបង្ខំចិត្តត្រូវការពារពួកវាដោយប្រើគ្រប់មធ្យោបាយ។
ហេតុនេះវិធីសាស្រ្តធ្វើរបាំងព័ទ្ធជុំវិញដើមឈើមានឈ្មោះ Yukitsuri ត្រូវបានបង្កើតឡើង។
ហើយក៏ជាចំនុចពិសេសនៅក្នុងរដូវវរងាទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាកម្សាន្តនៅ Kenrokuen។
រូបភាព https://www.excite.co.jp/news/article
ដូចរូបភាពខាងលើ គេត្រូវប្រើខ្សែភ្ជាប់ពីចំនុចបង្គោលមួយ បង្គោលនោះត្រូវបានដាក់ស្របនឹងដើមឈើហើយចងភ្ជាប់ជាមួយដើមឈើ។ បន្ទាប់មកចងវាមើលទៅដូចជារាងរបស់ឆ័ត្រ។
ដើមឈើនីមួយៗអាចត្រូវចងចាប់ពី ១០ ទៅ ១០០ ខ្សែ។
ជារៀងរាល់ឆ្នាំអោយតែដល់រដូវរងា សកម្មភាពចង Yukitsuri ត្រូវបានចាប់ផ្តើម ហើយកម្មករដែលបានចូលរួម ក្រៅពីមួកការពារសុទ្ធតែមិនបានដាក់នូវវត្ថុការពារណាច្រើនទេ។
សកម្មភាពនេះក៏ទាក់ទាញមនុស្សជាច្រើនមកទស្សនាដូចជាផ្នែកមួយដែលមិនអាចខ្វះបាននៃសួនច្បារនេះ។
ពេលដែលធ្វើរួចរាល់ សួនទាំងមូលនឹងមានសភាពបែបនេះ។
រូបភាព https://blog.goo.ne.jp/kanazawa-uechan/e/bea84b35c183bd2f5981423af3c2df68
ពឹងទៅលើខ្សែការពារធ្វើអោយគ្មានព្រិលច្រើនជាប់លើមែកឈើ។ ថែមទាំងផ្តល់រូបភាពស្រស់ស្អាត។
ដោយផ្អែកលើ Yukitsuri នៅឆ្នាំក្រោយ ប្រជាជនជប៉ុននឹងអាចទស្សនាសួនច្បារខៀវស្រងាត់នៃ Kenrokuen ទៀត។
រដូវស្លឹកឈើជ្រុះកន្លងផុត ហើយរដូវរងាបានមកដល់ ប្រសិនមានឱកាសទៅដល់ Kanazawa សូមនៅទស្សនាសួនច្បារ “ភាពអស្ចារ្យ” ហើយមានតែនៅក្នុងរដូវរងានេះទេណា។
Kengo Abe