កន្លែង Check-in ក្នុងសុបិន្តរបស់នារីនៅប្រទេសជប៉ុន
អ្នកកំពុងតែរស់នៅក្នុងពិភពមួយពិត ប៉ុន្តែតម្លៃរបស់វាជួនកាលគ្រាន់តែជាការបំពេញអោយពិភពនិមិត្ត គឺជាពិភពក្នុងបណ្តាញសង្គម។ អ្នកនឹងងាយស្រួលរកឃើញ ”ទីតាំងនៃពិភពនិមិត្ត” “កន្លែងcheck-in ដ៍ល្អ” នៅពេលដែលអ្នកស្វែងរកពាក្យគន្លឹះនៃហាងកាហ្វេឬភោជនីដ្ធាននៅលើ Google។ សីុផឹកមិនគ្រាន់តែជាតម្រូវការរបស់មនុស្សគ្រប់គ្នា ហើយវាក៏ជាឧបករណ៍សម្រាប់បង្ហាញនៅភាពខុសប្លែកនៃចរិករបស់អ្នក។ ឧទាហរណ៍អ្នកមាននឹងបង្ហាញនូវកម្រិតទ្រព្យសម្បត្តិរបស់ខ្លួន ដោយពិធីជាប់លៀង “Fancy” (ថ្លៃថ្នូរ) ដូច Buffet នៅក្នុងភោជនីយដ្ឋានថ្លៃថ្នូរ។ យុវជនដែលនៅក្មេងនឹងជ្រើសរើស កន្លែងដែលមានការតុបតែងប្លែក។
ហើយនារីដែលមានអត្តចរិកទន់ភ្លន់ប្រាកដជាមិនអាចមើលរំលងរាល់ហាងកាហ្វេដែលមានចំណងជើង “ពណ៌ផ្កាឈូក” យ៉ាងផ្អែមល្ហែម។ គ្រាន់តែមានពណ៌តែមួយប៉ុន្តែមិនធ្វើអោយមានការ ធុញទ្រាន់ផ្ទុយទៅវិញធ្វើអោយលេចធ្លោនូវចំនុចគួរអោយស្រលាញ់ទាក់ទាញរបស់ខ្លួន នរណានឹងអាចធ្វើព្រងើយបានទៅ?
Alfred’s Tea Room
https://www.instagram.com/p/Bm7PVWnlWN6/?utm_source=ig_embed&utm_campaign=embed_loading_state_control
តែទឹកដោះគោគឺជាជញ្ជាំង “trendy” រឹងមាំមិនត្រឹមតែនៅកម្ពុជា ថែមទាំងប្រទេសនៅអាសុី និងប្រទេសជប៉ុន។ ក្នុងនោះ Alfred’s Tea Room គឺជានិមិត្តរូបរចនាប័ទ្ម សម្រាប់ជំនួសនូវពាក្យសម្តីរបស់ នារីគួរអោយស្រលាញ់ដោយពណ៌ផ្កាឈូកយ៉ាងទាក់ទាញភ្នែក។ អ្នកគ្រាន់តែមកដល់ហាងយកនូវរបស់ដែលសម្រាប់លម្អតុបតែងនៅទីនោះ ហើយថតរូបមួយយ៉ាងស្អាតផុសនៅលើទំព័រសាធារណៈ តើនរណាអាចនឹងមានចម្ងល់ទៅលើចរិកជាស្រីរបស់អ្នកទៀតទៅ? ប្រាកដជានារីនឹងចូលចិត្តបរិយាកាសនៅទីនេះ។ មិនទាន់នឹងរៀបរាប់ Menu របស់ហាងពោពេញទៅដោយពណ៌ដែល គួរអោយស្រលាញ់។
កន្លែង : Aoyama, Shinjuku
Website : http://alfredtea.jp/
CAFE HONEY MI HONEY
https://www.instagram.com/p/Bl2_1RaBQ3G/?utm_source=ig_embed&utm_campaign=embed_loading_state_control
គ្រាន់តែឮឈ្មោះគឺផ្អែមល្ហែមហើយ នេះគឺជាកន្លែងដែលស្ថិតនៅ Harajuku ឋានសួគ៌នៃវប្បធម៌ Kawaii។
ចំនុចចំបងដែលគួរអោយចាប់អារម្មណ៍របស់ហាងគឺជាជញ្ជាំង នឹងតុសុទ្ធតែមានពណ៌ផ្កាឈូក។ ដំបូង HONEY MI HONEY
គឺជាយីហោម៉ូតសម្លៀកបំពាក់មួយហេតុនេះហើយអារម្មណ៍ពី style លម្អតុបតែងក្នុងហាងកាហ្វេនេះពិតជាពិសេស។ យកប្រធានបទសណ្ឋាគារពណ៌ផ្កាឈូក ខាងក្នុងមានរូបការ៉េមស្រ្តប៊េរីដ៍ធំ អក្សរផុសពណ៌ផ្កាឈូកជាមួយនឹងឈុតសម្ភារម្ហូបអាហារក៍ជាពណ៌ផ្កាឈូកដែរ។ មកដល់ត្រឹមនេះអ្នកពិតជាចង់ចូលទៅក្នុងបិរយាកាស ផ្អែមល្ហែមនេះឬនៅ?
រូបភាព naominikola.com
អាស័យដ្ឋាន៖ Harajuku Akane Building 2F, Jingumae 6-2-6, Shibuya-ku, Tokyo
Website: https://honey-mi-honey.com/reservation/
BRASSERIE & SWEETROOM
https://www.instagram.com/p/BfkL8t-nhW7/?utm_source=ig_embed&utm_campaign=embed_loading_state_control
ជនជាតិបារាំងល្បីដោយសារភាពរ៉ូម៉ែនទិចថ្លៃថ្នូរ ហេតុនេះភោជនីយដ្ឋានបែបបារាំងស្ថិតនៅ Nihonbashi ក៍ត្រូវមានលក្ខណៈបែបនេះ។ Brasserie D & Sweetroom ល្បីឈ្មោះជាមួយនឹងបរិយាកាសពោពេញទៅដោយពណ៌ផ្កាឈូក ថែមទាំងនាំមកនូវអារម្មណ៍គួរអោយស្រលាញ់ ទន្ទឹមនឹងនោះក៍បង្កើតបាននូវភាពទាក់ទាញបែបនារី និងថ្លៃថ្នូរ។ កន្លែងនេះសាកសមជាមួយការញ៉ាំជាមួយមិត្តភិក្ត ឬក៍ជាជម្រើសដ៍ល្អសម្រាប់ការរៀបអាពាហ៍ពិពាហ៍ “មានតែម្តងក្នុងជីវិត” របស់អ្នក។
អាស័យដ្ឋាន៖ 2-4-3 Nihonbashi-muromachi, Chuo-ku, Tokyo
Website: http://www.huge.co.jp/restaurant/d-brasserie/d-brasserie
Eddy’s Ice Cream
https://www.instagram.com/p/BkKr9e3n3N9/?utm_source=ig_embed&utm_campaign=embed_loading_state_control
សូមប្រាកដថាឧបករណ៍ដែលថត (ម៉ាសីុនថត ទូរស័ព្ទ) របស់អ្នកនៅមានថ្មគ្រប់គ្រាន់ពេលដែលដើរចូលកន្លែងនេះដោយសារតែជា “ឋានសួគ៌និមិត្ត” សម្រាប់អ្នកដែលញៀនពណ៌ផ្កាឈូក។ ហាងស្ថិតនៅកន្លែងទីប្រជំុជន Harajuku ទាក់ទាញភ្ញៀវដែលឆ្លងកាត់លើកដំបូងដែលបានមើលឃើញពណ៌ដែលលេចធ្លោជាមួយនឹងការលម្អតុបតែងដែលចម្លែក។ តើអ្នកគិតថាការ៉េមជាមុខម្ហូបសម្រាប់ញ៉ាំ? មកដល់ទីនេះការ៉េមគឺជាសិល្បៈ។ សូមចូលរួមក្នុងបរិយាកាសការ៉េមស្រ្តប៊េរីជាមួយេូបភាពដែលទាក់ទាញបំផុត។
អាស័យដ្ឋាន៖ 4-26-28 Jingumae, Shibuya-ku, Tokyo
Website: http://eddysicecream.jp/
ប្រសិនបើអ្នកចូលចិត្តពណ៌ផ្កាឈូក នឹងចង់បង្ហាញភាពទាក់ទាញរបស់ខ្លួន តើនៅមានភាពស្ទាក់ស្ទើរដល់ណាទៀតមិនទៅ check-in នៅទីកន្លែងដែលបានរៀបរាប់ខាងលើ។ ប្រាកដណាស់ រាល់រូបភាពដែលពេញទៅដោយពណ៌ផ្កាឈូក នឹងនាំមកនូវអារម្មណ៍ថ្មីគួរអោយស្រលាញ់សម្រាប់ profile Facebook ឬ Instagram របស់អ្នក។
ពត៌មានបន្ថែម tokyogirlsupdate
Sacchan