កន្លែងតែមួយគត់ជារបស់ជប៉ុនដែលមិនដូចជប៉ុន

ស្ថិតនូវភាគខាងត្បូងនៃប្រទេសជប៉ុន មានទីតាំងដ៏ស្រស់ស្អាត មួយឈ្មោះថា Okinawa។ ទីតាំងភូមិសាស្រ្តរបស់ Okinawa ស្ថិតឆ្ងាយពីប្រជំុកោះជប៉ុន តែនៅជិតជាមួយនឹង​កោះតៃវាន់ជាង។ ពីដើមកោះ Okinawa មិនមែនជារបស់ជប៉ុនទេ កោះនេះគឺ ជាប្រទេសមួយដោយឡែក។  ប្រទេស Ryukyu Okoku (ប្រទេសលីវគូរ) ។

http://okinawatravelinfo.com/ja/feature/201511akagawara/

​​​      បើនិយាយពី Ryukyu Okoku វាក្រាន់តែជាកោះដ៏តូចមួយនៅ កណ្តាលមហារសមុទ្រ កំលាំងយោធាទន់ខ្សោយ  វប្បធម៍រងឥទ្ធិពល ពីចិនទាំងស្រុង។ ទំនាក់ទំនងការទូតរបស់​ជប៉ុននិង Ryuku Okoku មានលក្ខណះប្រសើនូវជំនាន់នោះ។

តែជប៉ុនបានលើកទ័ព Satsumahan បច្ចុប្បន្នមានឈ្មោះ Kagoshima ទៅវាយលុកប្រទេសដែលតូចមួយនេះ បង្ខំអោយពួកគេផ្តល់ស្បៀនអាហារដូចដែរជប៉ុនកំពុងធ្វើជាមួយចិន។​

ឆ្នាំ១៨៧២​ ដោយសារកំលាំងយោធាខុសគ្នាខ្លាំងពេក រាជរដ្ធាភិបាល Ryuku Okoku បានចុះចេញហើយត្រូវដាក់ បញ្ចូល គ្នាជាមួយប្រទេសជប៉ុន ក្នុងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន។

ប្រជាជន Ryuku សម័យនោះប្រហែលជាស្អប់ជប៉ុនយ៉ាងខ្លាំង ដោយសារតែការឈ្លានពានរបស់ប្រទេសនេះ ពីពេលនេះមក កោះឈ្មោះថា Ryuku Okoku ត្រូវបានរលាយ​ ដោយប្តូរមកវិញ នូវឈ្មោះថាកោះ Okinawa។

ក្រោយមក ពេលជប៉ុននិងចិនចាប់ផ្តើមទំនាក់ទំនងពាណិជកម្ម រាជរដ្ធាភិបាលជប៉ុនបានចេញសារសម្រេចផ្លាស់ប្តូរ Ryuku ទៅជាមជ្ឈមណ្ឌលពាណិជកម្ម។​ កត្តារនេះធ្វើអោយរដ្ធាភិបាល Ryuku ខឹងយ៉ាងខ្លាំង​ ពួកគេបានប្រឈាំងនឹងការសម្រេចចិត្តរបស់ជប៉ុន។

  ឆ្នាំ១៩៥២ ពេលដែលជប៉ុនប្រយុទ្ធគ្នាជាមួយកងទ័ពកូរ៉េ រាជរដ្ធាភិបាលជប៉ុនបានចេញបញ្ចារអោយ Okinawa ផ្តល់ ស្បៀន អាហារអោយកងទ៏ពជប៉ុន។ ដោយមូលហេតុថាជាផ្នែកមួយនៃប្រទេសជប៉ុន ត្រូវជួយកម្លាំងដល់ប្រទេសជប៉ុន។

https://www.japan-zone.com/omnibus/okinawa.shtml

នៅក្នុងអំឡុងពេលសង្រៀមលោកលើកទី២ ប្រទេសជប៉ុនទាំងមូលត្រូវរងការខូចខាតយ៉ាងខ្លាំង។ ជូរចត់បំផុតគឺត្រូវនិយាយពី​ Okinawa​ ជាតំបន់សមារភូមិមុខ។​ ពេលដែរ Yamato – នាវាចម្បាំងធំជាងគេលើលោកចតនូវ Okinawa។​ កោះដ៏ស្រស់ស្អាតមួយនេះ ក្លាយជាទីលានប្រយុទ្ធ យ៉ាងសាហាវ រងនូវការកម្ទេចយ៉ាងខ្លាំង ដើម្បីការពារកោះមេជប៉ុន។

ក្រោយពេល Yamato ត្រូវបានវាយអោយលិច កងទ័ពអាមេរិច បានវាយចូល​ Okinawa និងសម្លាប់មនុស្សជាច្រើន។ បន្ទប់មក Okinawa ស្ថិតក្រោយការគ្រប់គ្រងរបស់អាមេរិច។​ ប្រជាជនជប៉ុន ចង់មកកាន់ Okinawa សម័យនោះបានត្រូវតែមានការផ្តល់​​ visa របស់អាមេរិច។ សហរដ្ធអាមេរិចបានប្រែក្លាយ​ទីនេះក្លាយជាមូល

ដ្ឋានយោធាដ៏ធំរបស់ខ្លួននៅអាសីុបូព៍ា។ រហូតមកដល់ពេលនេះមាន​

៧៥%កងទ័ពអាមេរិចដែរនៅប្រទេសជប៉ុនស្ថិតនៅ Okinawa។

https://nl.wikipedia.org/wiki/Slag_om_Okinawa

បច្ចុប្បន្ន​ ក្នុងការប្រកួតប្រជែងកម្លាំងយោធារបស់ប្រទេសជិត ខាង ដូចជាចិននិងកូរ៉េខាងជើង ហើយ Okinawa ម្តងទៀតក្លាយជាគោលដៅទី១។ ប្រជាជនOkinawa បានពលីជីវិតដើម្បីការពារប្រទេសជប៉ុន សម្បីតែនោះជាសត្រូវលាបត្របាក់យកទឹកដីរបស់ខ្លួន។ តែម្តងហើយម្តងទៀតត្រូវបានគេយកមករងជំនួស។ សមសួរថា តើប្រជាជននៅលើកោះមិនខឹងសម្បារមិចនឹងកើត?

​ មកដល់ពេលនោះបញ្ហារយោធារបស់សហរដ្ធអាមេរិចនៅលើទឹកដីជប៉ុន និយាយអោយចំទៅគឺកោះ​ Okinawa នូវតែមិនបាន ដោះស្រាយរួចរាល់ទេ។ ដូចនេះអ្វីដែរគូរធ្វើគឺរាជរដ្ធាភិបាលខិតខំធ្វើយ៉ាងណាឱ្យធូរស្រាល មុខរបួស របស់ប្រជាជនកោះ​ Okinawa និងទឹកដីប្រលាកដោយ ឈាមរបស់កងទ័ពដួលចុះដោយសង្រ្គៀម។

Kengo Abe

 

 

មើលបន្ថែម: