កីឡាអូឡាំពិករបស់សត្វដែលនៅក្នុងគំនូរជីវចល Pokemon
នៅដើមរដូវស្លឹកឈើជ្រុះជារៀងរាល់ឆ្នាំ Yakohama ប្រទេសជប៉ុនមានរៀបចំពិធីបុណ្យ Pikachu ពិតជាមហាអស្ចារ្យ។ ហើយឆ្នាំ ២០១៨ ក៍មានប្រារព្ធពិធីបុណ្យនេះដែរ ដោយសារតែការសម្រេចចិត្តប្រារព្ធពិធីបុណ្យនេះនៅថ្ងៃ១០ ដល់ថ្ងៃ ១៦ ខែសីហាជាមួយនឹងការប្រារព្ធធ្វើឡើងយ៉ាងធំសរុបមាន ១.៥០០នាក់តែងខ្លួនទៅជាសត្វ Pikachu ដែលគួរអោយស្រលាញ់។
រូបភាព : onetour.vn
ប្រសិនបើអ្នកមិនបានចូលរួមដើម្បីមើលផ្ទាល់ភ្នែកនូវការសម្តែងដែលពិសេសនៅក្នុងពិធីបុណ្យនេះសូមកុំប្រញាប់អាកអន់ចិត្ត។ ខាងក្រោមនេះសូមអនុញ្ាណអោយ Japo នាំលោកអ្នកទៅដល់ កីឡាអូឡាំពិកកន្លែងដែលអ្នកអាចមើលឃើញការប្រកួតស្នាដៃមួយគ្មានពីររវាង Pikachu និង Eevees (ប្រភេទ Pokemon ស្រដៀងទៅនឹង Pikachu)។
ដើម្បីសម្តែងជូនអ្នកគាំទ្រនៅក្រៅប្រទេសដែលគ្មានឳកាសមើលផ្ទាល់លើ Youtube ជប៉ុនបានថតនូវការប្រកួតនៃគូរប្រជែងទាំងពីរនេះ និងផុសនៅលើ Youtube របស់ពួកគេ។ ក្នុងនោះគូរប្រជែងទាំងពីរនឹងប្រកួតគ្នាថាតើអ្នកណាទើបជាអ្នកពូកែជាងគេ ពួកគេនឹងចូលរួមនៅក្នុងកីឡាដូចជាលោតបានឆ្ងាយ ទាត់បាល់ ការឆ្លងឧបសគ្គ…
សូមធ្វើការគាំទ្រ និងតាមដានការប្រកួតរបស់សត្វទាំងពីរនេះនៃជុំប្រកួតដំបូងដូចខាងក្រោម៖
ដំបូងគេបង្អស់គឺប្រកួតលោតឆ្ងាយ កីឡានេះទាមទារអោយអ្នកលោតឆ្ងាយបំផុតដែលអាចធ្វើទៅបាន ហើយនរណាដែលឆ្ងាយជាងគឺឈ្នះ។ នៅក្នុងការប្រកួតនេះ Pikachu បានទទួលជ័យជំនះជាមួយនឹងចម្ងាយមួយជំហានជើងចំណែក Eevees ត្រូវចាញ់ដោយសារតែកន្ទុយប៉ះដីនៅកន្លែងដែលចាប់ផ្តើម។
ហេតុនេះការប្រកួតគឺ ១-0 ផ្អៀងទៅខាង Pikachu ជុំទីពីរនឹងចាប់ផ្តើមជាមួយការប្រកួតមានឈ្មោះថានរណាក្រវីខ្លួនច្រើនជាង។ ការលេងពិតជាងាយស្រួល៖ សត្វណាដែលមានចំនួនញ័រក្រវីខ្លួនច្រើនជាងនឹងទទួលបានជ័យជំនះហើយពួកគេនឹងដាក់នាឡិកាវាស់លទ្ធផល។
ទោះបីជាខំប្រឹងក្រវីខ្លួនយា៉ងខ្លាំងរហូតដល់ក្រវីគ្រប់បែបយ៉ាង ប៉ុន្តែ Pikachu នៅតែបរាជ័យត្រឹមតែបាន ១០៩ដង ចំណែក Eevees គ្រាន់តែឈរនៅមួយកន្លែងនៅតែអាចទទួលបាន ២១២ ដង។ ល្អណាស់ឥឡូវលទ្ធផលក៍ស្មើគ្នាហើយ។
សូមធ្វើការតាមដានការប្រកួតរបស់សត្វទាំងពីរនៅក្នុងការប្រកួតឆ្លងកាត់ឧបសគ្គខាងក្រោមនេះ៖
ហាក់ដូចជា Eevees មិនពូកែដូចជា Pikachu បន្តិចពេលដែលធ្វើអោយធ្លាក់របង ហើយត្រូវចុះចាញ់ក្រោមភាពរហ័សរហួនរបស់ Pikachu។ ទោះបីជាចាញ់ប៉ុន្តែ Eevees ពិតជាគួរអោយស្រលាញ់ទោះបីជានៅកាលទេសៈណាក៍ដោយ។
នៅក្នុងកីឡាអូឡាំពិកនេះនៅមានការប្រកួតកីឡាផ្សេងទៀតជាច្រើន ហើយថែមទាំងមាននូវការប្រកួតដែលត្រូវសហការជាក្រុម ជាមួយនឹងសមាជិកច្រើន។ អ្នកអាចមើលបន្ថែមនូវ Video ដែលគួរអោយចាប់អារម្មណ៍ផ្សេងទៀតនៅលើ Youtube តាម Link ខាងក្រោម៖ http://www/youtube.com
និមិត្តរូបគួរអោយស្រលាញ់របស់ Pikachu នៅតែស្ថិតក្នុងនៅចិត្តរបស់អ្នកដែលគាំទ្រនៅគ្រប់ទីកន្លែងនៅលើពិភពលោក និងចូលរួមស្ដារបន្ថែមនូវវប្បធម៌ជប៉ុន។
សូមនិយាយពីអារម្មណ៍របស់អ្នកពីពិធីបុណ្យ Pikachu ឆ្នាំនេះ ក៍ដូចជាកីឡាអូឡាំពិក។ កុំភ្លេច Like និង Share ប្រសិនបើឃើញអត្តបទគួរអោយចាប់អារម្មណ៍ សូមអរគុណអ្នកទាំងអស់គ្នា។
Neko